បើគិតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាសំរាមប្លាស្ទិកនៅតែជារឿងចម្បងសម្រាប់ពិភពលោកជានិច្ច ព្រោះបានធ្វើឱ្យបរិស្ថានមានការបំពុលយ៉ាងខ្លាំង មិនថាតែនៅលើដី ឬនៅក្នុងទឹកនោះទេ ដោយវានៅវិលវល់រយៈពេលដល់ទៅ ៤០០ទៅ ១,០០០ឆ្នាំទើបវាអាចរលាយបាត់បង់ទៅ។ ហើយចំពោះបញ្ហាកាកសំណល់ប្លាស្ទិកនេះដែរ មានប្រទេសជាច្រើននៅជុំវិញពិភពលោកបានព្យាយាមនៅក្នុងការបង្កើតនូវឧបរណ៍ប្រមូល ក៏ដូចជាធ្វើការកែច្នៃដើម្បីផលិតជារបស់ប្រើប្រាស់ឡើងវិញផងដែរ។

ជាក់ស្តែង ដូចលោក Alex Dabagh ស្ថាននិកនៃ aNYbag factory ក៏ជាមនុស្សម្នាក់ដែលបានធ្វើការចូលរួមក្នុងការកែច្នៃប្លាស្ទិកឱ្យក្លាយជារបស់ប្រើប្រាស់ឡើងវិញដែរ។ដោយលោកនិងគ្រួសារបាន ប្រមូលយកសំរាមប្លាស្ទិកពីគ្រប់ទិសទីមកបង្កើតជាការបូបដែលអាចដាក់ឥវ៉ាន់និងរបស់របរផ្សេងៗបានយ៉ាងងាយស្រួល។ហើយកំឡុងពេលនេះ កាបូបដែលឈរក្រោមឈ្មោះរបស់ aNYbag កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ Business Insider បានឱ្យដឹងថា ផលិតផលការបូបនេះត្រូវបានផលិតឡើងនៅក្នុងរោងចក្រមួយរបស់គ្រួសារលោក Alex Dabagh ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ មកម្លេះ ដោយរោងចក្រនេះបង្កើតឡើងមកក្នុងគោលបំណងជួយពិភពចេញពីការបំពុលព្រោះប្លាស្ទិក។បើតាមសម្តីរបស់លោក Alex Dabagh បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលចូលរួមធ្វើការងារនេះ ក្រៅពីជួយដល់បរិស្ថានហើយនោះ យើងនៅអាចជួយមនុស្សជាច្រើននាក់ផ្សេងទៀតឱ្យមានការងារធ្វើតាមរយៈការផលិតការបូបពីប្លាស្ទិកនេះថែមទៀតផង”។

ចំពោះវិធីធ្វើវិញនោះលោករៀបរាប់ថា “ដំបូងគឺយើងប្រមូលថង់ប្លាស្ទិកគ្រប់ទម្រង់ពីភោជនីយដ្ឋាន ហាង និងតាមសាលារៀនជាដើម មកស្តុកទុកនៅក្នុងរោងចក្រ បន្ទាប់មកចាប់ផ្តើមប្រមូលវារៀបចំម្តងមួយៗដើម្បីដាក់ត្បាញបញ្ចូលគ្នាឱ្យណែន និងមានចម្រុះពណ៌ដ៏ស្រស់ស្អាតថែមទៀតផង។ហើយរាល់កាបូបនីមួយត្រូវធ្វើដោយដៃផ្ទាល់របស់បុគ្គលិកនៅក្នុងរោងចក្រ ក្នុងមួយថ្ងៃពួកគេអាចធ្វើបានពី ២០ ទៅ ៣០គីឡូ នៃប្លាស្ទិក ក្រោយពីធ្វើរួចរាល់ កាបូបមួយយើងអាចលក់ចេញក្នុងតម្លៃ ១៣៨ ដុល្លារ ទោះតម្លៃនេះមើលទៅមើលថ្លៃបន្តិចមែន ប៉ុន្តែបើអ្នកគិតអំពីការចំណាយពេលធ្វើនិងគុណតម្លៃរបស់នោះអ្នកនឹងយល់ថាវាមិនថ្លៃទេ ព្រោះកាបូបមួយអ្នកអាចប្រើសឹងតែមួយជីវិតឯណោះ មិនតែប៉ុណ្ណោះប្រាក់ដែលលក់បានមួយផ្នែកយើងបានយកវាទៅធ្វើមូលនិធិសម្រាប់ជួយអ្នកផ្សេងផងដែរ ដូច្នេះតម្លៃនេះគឺវាមិនថ្លៃនោះទេបើគិតទៅ”។

សរុបមកអត្ថបទនេះ ធ្វើការរៀបចំឡើងក្នុងគោលបំណងចង់ឱ្យបងប្អូនអ្នកអានអាចទទួលបានគំនិតអាជីវកម្មថ្មីៗដែលយើងអាចធ្វើវាបាន និងបង្កើតជាជំនួញបាន ម្យ៉ាងទៀតចង់បំផុសគំនិតនៅក្នុងការច្នៃរបស់ដែលបានប្រើប្រាស់ម្តងរួចហើយ មកផលិតជារបស់ថ្មីមួយទៀតដែលអាចប្រើប្រាស់ឡើងវិញបាន ដូចដែលស្ថាបនិកមួយរូបខាងលើបានធ្វើនៅពេលនេះផងដែរ៕


ប្រភព: Business Cambodia

上一篇:Top Tools to Help Logistic Professionals 下一篇:“一带一路”下的柬埔寨投资有哪些法律政策?