ជាការពិតណាស់អំពៅត្រូវបានគេដឹងថាជាប្រភេទដំណាំដែលមានសារសំខាន់មួយសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ព្រោះដំណាំនេះត្រូវបានគេប្រើសម្រាប់ផលិតធ្វើជាគ្រឿងប្រើប្រាស់ទៅលើអាហារជាសឹងតែគ្រប់មុខ ដែលមនុស្សគ្រប់គ្នាស្គាល់ថាជាស្ករអំពីនេះឯង។ជាទូទៅវាបន្ទាប់ពីកិនយកទឹកដើម្បីផលិតជាស្ករហើយនោះ កាកអំពៅត្រូវបានប្រទេសមួយចំនួនទុកឱ្យរលួយចោលទៅតាមធម្មជាតិរបស់វា ក្នុងនោះប្រទេសកម្ពុជាយើងក៏មានការទុកកាកអំពៅនេះចោលផងដែរ។

ដោយឡែកសម្រាប់ប្រទេសជិតខាងយើងមួយចំនួនបែរជាយកកាកអំពៅនេះច្នៃចេញជារបស់ប្រើប្រាស់ ដែលមានគេចាំទទួលទិញជាហូហែរទៅវិញ។ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wikipedia បានឱ្យដឹងថា បច្ចុប្បន្ននេះកាកសំណល់អំពៅត្រូវបានប្រទេសមួយចំនួនដូចជា ប្រេស៊ីល ថៃ ចិន និងប្រទេសផ្សេងៗដទៃទៀត ច្នៃបង្កើតជារបស់ប្រើប្រាស់ដូចជា ក្រដាសសៀវភៅ ក្រដាលប្រើក្នុងការិយាល័យ ចាន ទុយោ និងប្រអប់ ជាច្រើនប្រភេទទៀត ដើម្បីជំនួសឱ្យការប្រើប្រាស់ឈើ ហើយវាក៏ត្រូវបានប្រទេសមួយចំនួនបំលែងវាទៅជាចំណីសត្វថែមទៀតផង។

High Quality Competitive Price Sugarcane Pulp Molded Disposable Biodegradable Eco-friendly Packaging - Buy High Quality Biodegradable Packaging Disposable,Biodegradable Packaging Disposable,High Quality Pulp Molded Tray Product on Alibaba.com

 

ប្រភពដដែលបានបន្តថា ដំណើរការឧស្សាហកម្មដើម្បីបំលែងកាកអំពៅទៅជាក្រដាសនេះត្រូវបានគេររកឃើញក្នុងឆ្នាំ ១៩៣៧ នៅមន្ទីរពិសោធន៍មួយនៅ Hacienda Paramonga ដែលជារោងចក្រផលិតស្ករសធំជាងគេមួយនៅប៉េរូ ដែលគ្រប់គ្រងដោយក្រុមហ៊ុន W.R. Grace Company ។ហើយក្រោយពីបានរកឃើញនូវវិធីច្នៃនេះ វាត្រូវបានគេយកមអនុវត្តន៍ជាច្រើនប្រទេសនៅជុំវិញពិភពលោក។

ហើយមូលហេតុ ដែលគេសម្រេចធ្វើការបង្កើតវីធីច្នៃនេះឡើងគឺក្នុងគោលបំណង ចង់ជួយបរិស្ថានពីការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់ប្លាស្ទិក ដោយជំនួសមកវិញនូវរបស់ដែលផលិតពីកាកសំណល់ទាំងនេះវិញ ដោយឆាប់រលាយចូលទៅក្នុងធម្មជាតិវិញបានឆាប់ជាងការសំណស់ប្លាស្ទិកផងនោះ។យ៉ាងណាមិញ រាល់សមិទ្ធផលដែលទទួលបានពីការច្នៃការសំណល់អំពៅនេះ ត្រូវបានគេដាក់លក់នៅតាមបណ្តាហាង និងម៉ាតធំៗជាច្រើនដូចជា ឥណ្ឌា អូស្រ្តាលី ថៃ ចិន កូឡំប៊ី ម៉ាឡេស៊ី កូរ៉េ ជាដើម។

គួរបញ្ជាក់ផងដែរថា ខណៈដែលប្រភេទជិតខាងកំពុងតែបោះជំហានទៅរកប្រើបប្រាស់ឡើងវិញនូវកាកសំណស់ទាំងនោះ ពេលនេះក៏មានដំណឹងលេចលឺថា មានសហគ្រិនកម្ពុជាបាននឹងកំពុងចាប់ផ្តើមសាកល្បងទៅលើការកឬច្នៃកាកអំពៅនេះផងដែរ ហើយយើងសង្ឃឹមថា ក្រោយពីគាត់ផលិតចេញមកបានជោគជ័យហើយនោះបងប្អូនកម្ពុជាយើងជួយគាំទ្រ៕

 

Investment Plan of Bagasse Pellet Fuel in Brazil

 

ប្រភព: Business Cambodia

上一篇:10 Ideas To Properly Engage Your Business Employees 下一篇:柬埔寨投资什么最赚钱?看完这些政策你就知道了