អ្នកស្រី Bethany Gaskin ត្រូវបានគេឱ្យងារជារាជនី Mukbang ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិក ដែលអាចរកចំណូលបានដល់ទៅ ១.៣ លានដុល្លារក្នុងមួយឆ្នាំពីការថតវីដេអូញ៉ាំអាហារនៅលើ YouTube ។ហើយតាមរយៈបទពិសោធន៍ថតវីដេអូរបស់នាង បានធ្វើឱ្យវីដេអូមួយៗរបស់នាងទាញអ្នកចូលមើលបានដល់ទៅរាប់លានដងក្នុងវីដេអូៗ ហេតុដូច្នេះទើបធ្វើឱ្យវីដេអូរបស់នាងអាចរកលុយបានច្រើនបែបនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌ The New York Time បានឱ្យដឹងថា អ្នកស្រី Gaskin បានចាប់ផ្តើមបង្កើតគណនី YouTube របស់គាត់នៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងការថតជាវីដេអូញ៉ាំអាហារនេះតែម្តង។ ហើយតាមរយៈការធ្វើវីដេអូញ៉ាំអាហារនេះ គាត់អ្នកទទួលបានអ្នកតាមដានដល់ទៅជាង ២ លាននាក់ ក្នុងរយៈពេលមិនដល់ ២ឆ្នាំផង។

តាមរយៈការចុះផ្សាយខាងលើនេះ អ្នកស្រីបានមានប្រសាសន៍ថា “មូលហេតុដែលខ្ញុំចាប់យកការថយវីដេអូញ៉ាំអាហារនេះឡើង ក៏ព្រោះតែខ្ញុំយល់ថាមនុស្សជាច្រើនមានការពេញនិយមនិងចូលចិត្តមើលវីដេអូប្រភេទនេះជាងវីដេអូផ្សេងៗទៀត ដូច្នេះខ្ញុំក៏សម្រេចចិត្តជ្រើសរើសយកវីដេអូប្រភេទនេះមកធ្វើ និយាយទៅគឺយើងធ្វើវាឱ្យត្រូវទៅតាមការពេញនិយមរបស់អ្នកមើលទើបយើងអាចរកចំណូលបានខ្ពស់បែបនេះ”។

គាត់បានបន្តថា “មូលហេតុដែលធ្វើឱ្យវីដេអូញ៉ាំអាហាររបស់ខ្ញុំអាចទាញអ្នកចូលមើលបានច្រើន គឺខ្ញុំបានព្យាយាមបង្កើតភាពស្និតស្នាលជាមួយអ្នកមើល ដោយការញ៉ាំផង និងជជែកលេងបណ្តើផង ដើម្បីប្តូរបរិយាកាសដែលស្ងៀមស្ងាត់នៃការញ៉ាំឱ្យក្លាយជាសកម្មភាពមួយផ្សេងទៀត មិនតែប៉ុណ្ណោះកម្រិតច្បាស់ និងការរៀបចំតុញ៉ាំអាហារបានស្អាតល្អក៏ជាចំណុចទាក់ទាញមួយផ្នែកផងដែរ ដែលសកម្មភាពថតទាំងអស់គឺខ្ញុំបានធ្វើជាប្តីរបស់ខ្ញុំ មិនមែនធ្វើម្នាក់ឯងឡើយ”។

អ្នកស្រី Bethany Gaskin បានសង្កត់ធ្ងន់ថា “ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំមកធ្វើវីដេអូបង្ហោះទៅក្នុងយូធូប គឺខ្ញុំមិនមានការសោកស្តាយនោះទេតែសុខចិត្តបោះបង់ការងារហើយមកធ្វើការឱ្យខ្លួនឯងបែបនេះ ព្រោះតែខ្ញុំបានច្បាស់ថាវានឹងអាចដំណើរការល្អ ហើយខ្ញុំក៏ជឿជាក់ថាការងារនេះនឹងធ្វើឱ្យខ្ញុំអាចរកប្រាក់បានច្រើនដោយក្តីរីករាយថែមទៀតផង”។ក្នុងនោះអ្នកស្រីបាននិយាយថា ប្រសិនបើយើងច្បាស់លាស់ជាមួយវា យើងមិនគួររុញរាលនៅក្នុងការចាប់ផ្តើមនោះទេ៕


ប្រភព: Business Cambodia

上一篇:3 Common IT Challenges Small Businesses Face 下一篇:跟着大佬去投资!看柬埔寨富豪财团的投资和储地都放在哪些区