យើងសុទ្ធតែដឹងហើយថា នៅកំឡុងពេលមានរោគរាតត្បាតបែបនេះ មានអាជីវកម្មតូចធំច្រើនណាស់ត្រូវបានជាប់គាំង ក្នុងនោះមានអាជីវកម្មខ្លះទប់ទល់នឹងស្ថានការណ៍ដ៏តឹងតែងនេះមិនបានរហូតឈានទៅដល់ការបិទដំណើរការអាជីវកម្ម ឬប្រកាសក្ស័យធនថែមទៀតផង។

ដោយឡែក ក្នុងនោះក៏មានអាជីវកម្មមួយចំនួនតូច បែរជាអាចរីកចម្រើនដូចផ្កាត្រូវទឹក ដោយអាចរកចំណូលកាន់តែច្រើនទៅវិញនៅខណៈពេលនេះ ជាពិសេសនៅពេលមានការបិទខ្ទប់នេះ មនុស្សជាច្រើនសម្រាកនៅផ្ទះ ដូច្នេះការប្រើប្រាស់ទៅលើបណ្តាញសង្គមក៏ដូចជាការមើលវីដេអូកែកំសាន្តក៏មានចំនួនច្រើន ជាហេតុធ្វើឱ្យក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យបច្ចេកវិទ្យាអាចរកចំណូលបានខ្ពស់មិនធម្មតាឡើយ។ហើយតើអ្នកទាំងអស់គ្នាមានដឹងទេថា ជាទូទៅក្នុងពេលមួយនាទីតើក្រុមហ៊ុនធំៗដូចជា Facebook និងក្រុមហ៊ុន Apple អាចរកចំណូលបានប៉ុន្មានពីអ្នកមើលនិងអ្នកប្រើប្រាស់?

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្នុងមួយឆ្នាំៗក្រុមហ៊ុនយក្ស២នេះបានរាប់ពាន់លានដុល្លារឯណោះ។ក្នុងនោះសម្រាប់ក្រុមហ៊ុន Apple អាចរកចំណូលបានដល់ទៅ ៨៩,៦ ពាន់លានដុល្លារសម្រាប់ត្រីមាសនេះដោយការលក់ទូរស័ព្ទ iPhone ដែលបានធ្វើភាគរយកើនឡើង ៦៥,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះត្រឹម ១នាទីក្រុមហ៊ុន Apple អាចរកចំណូលបានដល់ទៅ ៦៩១,២៣៤.៥៧ ដុល្លារត្រឹមឆមាសទី១ ឆ្នាំ ២០២១ នេះ។

មិនខុសគ្នាប៉ុន្មានដែរ ជាមួយគ្នានេះ សម្រាប់បណ្តាញសង្គម Facebook ដែលមួយថ្ងៃៗប្រជាជនខ្មែរយើងតែងនិយមប្រើសឹងតែ ២៤ ទៅហើយនោះ គឺអាចរកចំណូលបានដល់ទៅ ២០១.២៣៦ ដុល្លារក្នុងមួយនាទីនិងចំណូលសរុប ២៦,២ ពាន់លានដុល្លារសម្រាប់ត្រីមាសទី ១ នៃឆ្នាំនេះ៕


ប្រភព: Business Cambodia

上一篇:The Importance of Cargo Insurance for International Shipping 下一篇:九大最具潜力的柬埔寨投资产业