ការរើសអាជីពឬក៏ជំនាញសម្រាប់ធ្វើនៅថ្ងៃអនាគតវាពិតជាសំខាន់ណាស់សម្រាប់ជីវិតបុគ្គលម្នាក់ៗ ហេតុនេះដើម្បីជៀសវាងការរើសយកជំនាញឬអាជីពណាមួយអ្នកគួរតែគិតគួរពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន ព្រោះថាការងារមួយៗមិនមែនយើងធ្វើតែមួយថ្ងៃនោះទេព្រោះថាយើងត្រូវប្រើវាដល់ទៅថ្ងៃខាងមុខតទៅទៀតហេតុនេះយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនទើបជាការល្អ។ថ្ងៃនេះ Business Cambodia សូមលើកយកការងារចំនួន ៤ ដែលអាចបាត់មុខពីទីផ្សារនៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។ការងារទាំងនោះរួមមាន ៖

១. អ្នកផ្តល់ព័ត៌មានតាមធនាគារ

ខណៈពេលដែលប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើន មានការងារជាច្រើនចាប់ផ្តើមបាត់បង់ពីទីផ្សារបន្តិចៗម្តង ជាក់ស្តែងការងារជាអ្នកផ្តល់ព័ត៌មាននៅតាមក្រុមហ៊ុនឬធនាគារនឹងត្រូវបានបាត់ជាបណ្តើរៗដោយសារតែត្រូវបានជំនួសដោយព័ត៌មានដែលផ្តល់ដោយប្រព័ន្ធអេឡិចត្រូនិចវិញ។ ព្រោះថាបច្ចុប្បន្នមានប្រតិបត្តិការជាច្រើនត្រូវបានធ្វើឡើងតាមតែទូរស័ព្ទប៉ុណ្ណោះ។

២.ការងារប្រើកម្លាំង

ការងារទាំងនោះសំដៅទៅលើការងារមួយចំនួនដូចជា កម្មករសំណង់ អ្នកលើកទំនិញជាដើម ដែលការងារទាំងនេះសុទ្ធតែត្រូវប្រើកម្លាំងទាំងអស់ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតការងារទាំងនេះ ត្រូវបានជំនួសដោយម៉ាស៊ី ឬឧបករណ៍មួយចំនួនដែលអាចធ្វើបានច្រើនជាងកម្មករដែលមិនមានជំនាញ។

៣.អាជីវកម្មបោះពុម្ព

សម្រាប់ការងារនេះមានទាំងការងារជាអ្នកបោះពុម្ពផ្សាយជាប្រភេទកាសែត ទស្សនាវដ្តី រួមទាំងអាជីវកម្មធ្វើខិតប័ណ្ណផ្សព្វផ្សាយផងដែរ។សម្រាប់អាជីពនេះត្រូវបានគេរំពឹងថាអាចបាត់មុខចេញពីទីផ្សារនៅរយៈពេលខាងមុខនេះ។ព្រោះថាសម្រាប់ការងារទាំងនេះបច្ចុប្បន្នត្រូវបានគេធ្វើតាមអ៊ីនធឺណិតជាបណ្តើរៗព្រោះវាមានភាពងាយស្រួល ថែមទាំងរហ័សទាន់ចិត្តផងដែរ។

៤. អ្នកកាន់ស្តុក 

គ្រប់បុគ្គលិកដែលធ្វើការនៅក្នុងម៉ាត់ឬផ្សារទំនើប ដែលកាន់តួនាទីជាអ្នកកាន់ស្តុកទំនិញដែលធ្លាប់តែជាការងារចាប់បាច់ដែលត្រូវការកម្លាំងមនុស្សទៅធ្វើ នឹងត្រូវជំនួនដោយកម្លាំងមនុស្សយន្តវិញនៅក្នុងរយៈពេលដល់ខ្លីខាងមុខ។ខណៈដែលមនុស្សយន្តដូចជា Tally អាចធ្វើឲ្យអ្នកលក់រាយរាប់ពាន់នាក់មានភាពងាយស្រួលព្រោះថាមនុស្សយន្តមិនចេះឈឺឬមិនចេះទាមទារអ្វីដូចមនុស្សឡើយ ដែលនេះជាអ្វីដែលធ្វើឲ្យការប្រើមនុស្សដើម្បីធ្វើការមានការថយចុះ៕


ប្រភព: Business Cambodia

上一篇:Commercial Loans: Options and Benefits for Start-ups 下一篇:只需5分鐘!帶你了解柬埔寨買樓流程