តើអ្វីដែលក្រុមហ៊ុន Microsoft ក្រុមហ៊ុន Dell ក្រុមហ៊ុនNapster និងក្រុមហ៊ុនFacebook មានលក្ខណៈដូចគ្នាភាគច្រើននោះ? ក្រុមហ៊ុនជាច្រើនក្នុងសតវត្សរ៍នេះ ត្រូវបានបង្កើតឡើងដោយនិស្សិតចេញពីសាកលវិទ្យាល័យ ។

ប្រាកដណាស់ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើជា Mark Zuckerberg បានទេ ប៉ុន្តែការបង្កើតអាជីវកម្មតូចមួយនៅក្នុងវិទ្យាល័យ គឺជារឿងដែលអាចធ្វើទៅរួច ។ មានជម្រើសជាច្រើន ដែលតម្រូវឲ្យមានមូលធនតិចតួច ឬក៏គ្មាន ប៉ុន្តែអាចធ្វើឡើងបានដោយមិនចាំបាច់មានការិយាល័យទៀតផង ។

សហគ្រិននៅក្នុងសាកលវិទ្យាល័យអាចស្វែងរកប្រាក់ចំណូលសម្រាប់ទូទាត់ថ្លៃសាលា អាហារ និងសៀវភៅ ។ នេះគឺជាគំនិត៨ចំណុចដើម្បីចាប់ផ្តើមអាជីវកម្មពីបន្ទប់របស់អ្នកបានដូចជា ៖

១-ទីប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន (IT) ៖ បច្ចេកវិទ្យាព័ត៌មាន គឺជាកន្លែងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងអាចធ្វើការជាមួយអ្នក ។ និស្សិតសាកលវិទ្យាល័យដែលមានជំនាញ និងចំណេះដឹងក្នុងការទទួលនូវបច្ចេកវិទ្យាចុងក្រោយនេះ ។ ប្រសិនបើអ្នកគ្មានទំនុកចិត្តជាអ្នកផ្តល់ប្រឹក្សា IT ទេ អ្នកអាចជួយដល់អ្នកដែលមិនសូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ខណៈដែលពួកគេមានបញ្ហាកុំព្យូទ័រ និងកសាងអាជីវកម្ម ។

២-ទីប្រឹក្សាបណ្តាញសង្គម ៖ និស្សិតសាកលវិទ្យាល័យជាញឹកញាប់តែងតែមានទំនោរទៅរកបណ្តាញសង្គម ។ ពួកគេប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដើម្បីផ្តល់ដំបូន្មានដល់ក្រុមហ៊ុនទៅលើយុទ្ធសាស្ត្រ ក្នុងបណ្តាញសង្គមទាំងនោះ ។ ក្រៅពីហ្វេសប៊ុក និង LinkedIn ក៏បានណែនាំនូវបណ្តាញដើម្បីផ្សព្វផ្សាយសាររបស់គេចេញ ។

៣-អ្នករចនាក្រាហ្វិក ៖ ទីប្រឹក្សារចនាក្រាហ្វិក គឺពឹងផ្អែកលើភាពច្នៃប្រឌិត ទេពកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំ ។ អ្នករចនាធំៗគួរតែចាប់យកការងាររបស់ពួកគេ ជាគម្រោងដ៏ល្អបំផុតក្នុងការធ្វើនាមប័ណ្ណអាជីវកម្ម  ឬរចនានៅលើវែបសាយ បន្ទាប់មកចាប់ផ្តើមធ្វើវាឡើង ។ 

៤-ការរចនាវែបសាយ  ៖ និស្សិតភាគច្រើនបានយល់ដឹងច្រើនពីការរចនាវែបសាយជាងពីមុន ។ ភាគច្រើនពួកគេធ្វើវាឡើងសម្រាប់ក្រុមក្លិប និស្សិតដែលរៀនដំណាលគ្នា ឬក៏ធ្វើជាប្លុកផ្ទាល់ខ្លួន ។ វេបសាយទាំងនោះអាចត្រូវបានគេយកមកប្រើជាគំរូដើម្បីស្វែងរកប្រាក់ចំណេញ ។

៥-អ្នករៀបចំកម្មវិធី ៖ សិស្សវិទ្យាល័យ ប្រហែលជាចូលរួមក្នុងកម្មវិធីជប់លៀង ហើយចាត់ទុកបទពិសោធន៍នៃពិធីជប់លៀងនោះ គឺជាបទពិសោធន៍សម្រាប់រឿងមួយផ្សេងទៀត។ ការរៀបចំកម្មវិធី គឺតម្រូវឲ្យមានការយកចិត្តទុកដាក់ក្នុងការការរៀបចំ និងសមត្ថភាពក្នុងការដឹកនាំកម្មវិធីច្រើន ព្រមទាំងមានគំនិតច្នៃប្រឌិតផងដែរ ។

៦-អ្នកបង្រៀនឯកជន ៖ អ្នកឯកជនមានពេលវេលាអាចបត់បែនបាន ហើយធ្វើការច្រើនស្ទើរតែគ្រប់ទីកន្លែង ។ អ្នកបង្រៀនក៏តម្រូវឲ្យមានវិញ្ញាបនបត្រពីអង្គភាពផងដែរ ដូចជា ACE ជាដើម ប៉ុន្តែតម្រូវឲ្យមានលក្ខខណ្ឌមួយចំនួនដូចជា ការប្រឡង និងជាប់សញ្ញាបត្រ CPR/AED ប្រហែលជាអាចងាយស្រួលជាងអ្វីដែលអ្នកគិត ។

៧-សេវាកម្មសម្អាត ៖ ការចាប់ផ្តើមប្រកបអាជីពផ្នែកសេវាកម្មសម្អាតនេះ អាចជួយឲ្យនិស្សិតធ្វើការបត់បែនទៅតាមពេលវេលា ហើយមិនតម្រូវឲ្យមានការិយាល័យឡើយ ។ ចំណែកឯសម្ភារសម្រាប់អាជីវកម្មនេះ គឺអាចទិញបាននៅតាមហាងលក់អីវ៉ាន់នានា ។ មិនតែប៉ុណ្ណោះ មនុស្សជាច្រើនមានឆន្ទៈនឹងចំណាយប្រាក់ឲ្យអ្នកផ្សេងធ្វើការងារនេះ ។

៨-អ្នកផាត់មុខក្រៅម៉ោង ៖ យោងតាមទិន្នន័យសហព័ន្ធបានបង្ហាញថា ស្ត្រីមានចំនួនច្រើនជាងបុរសនៅក្នុងសាកលវិទ្យាល័យអាមេរិក ក្នុងរយៈពេលជិត៣៥ឆ្នាំ ដែលវាបានផ្តល់កាលានុវត្តភាពថ្មីក្នុងការចាប់ផ្តើមអាជីវកម្មតូចៗសម្រាប់ស្ត្រី ។ អ្នកផាត់មុខក្រៅម៉ោងអាចរកប្រាក់ចំណូលបានតាមរយៈការផាត់មុខជូនអតិថិជន មុនពេលចូលរួមកម្មវិធីពិសេសណាមួយ។ ជម្រើសថ្មីមួយទៀតក្នុងការរកប្រាក់ គឺតាមរយៈវីដេអូបង្រៀនក្នុងបណ្តាញសង្គម ។ វីដេអូដែលអាចទាក់ទាញចំនួនអ្នកមើលខ្ពស់ គឺអាចទាញយកប្រាក់ពីបណ្តាញយូធូបបាន ។

ទោះបីជាអាជីវកម្មទាំងអស់នេះ ត្រូវបានចាប់ផ្តើមឡើងក្នុងអំឡុងពេលនិស្សិតរៀននៅសាកលវិទ្យាល័យក្តី វានៅតែជាអាជីវកម្មជាក់ស្តែង ជាមួយនឹងការទទួលបានផលជាក់ស្តែង និងហានិភ័យ ។ អាជីវកម្មរបស់ក្រុមហ៊ុនមានសារសំខាន់ណាស់ ដែលត្រូវការការពារធានារ៉ាប់រង ដូចជាអ្នកជំនាញធានារ៉ាប់រង IT ឬក៏គោលនយោបាយវិជ្ជាជីវៈបន្ថែមទៀត ព្រោះអាចជួយឲ្យក្រុមហ៊ុនចៀសវាងនូវបញ្ហាបាន ប្រសិនបើមានបញ្ហាផ្សេងៗកើតឡើង ។

និស្សិតសាកលវិទ្យាល័យអាចបង្កើតនូវផ្លូវដើររបស់គេដោយការស្វែងរកប្រាក់មួយចំនួន ដើម្បីបន្តអាជីពដ៏ជោគជ័យ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ៕


ប្រភព: kohsantepheapdaily

上一篇:Excel As A CEO By Developing Your Soft Skills 下一篇:打算在柬埔寨投资?不妨先看看这五个问题!