ចាប់តាំងពីមានការរីករាលដាលកាន់តែខ្លាំងរបស់ជំងឺកូវីដ១៩ មក ឃើញថាការចរាចរនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ កាន់តែបន្តកើនឡើង ក្នុងនោះក៏មានប្រទេសជាច្រើនបានស្រាវជ្រាវអំពីរូបមន្តនៅក្នុងការផលិត ដើម្បីពន្លឿនការចែកចាយទៅកាន់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវមួយនេះ។

ជាក់ស្តែង សម្រាប់ប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលខាង WHO ទទួលស្គាល់មុនគេគឺវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេដឹងថាមានប្រសិទ្ធភាពប្រឆាំងជាមួយវីរុសបានដល់ទៅ ៩៥ ភាគរយ បើធៀបជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេងៗទៀត យើងអាចចាត់ទុកថាវ៉ាក់សាំងរបស់ Pfizer គឺមានប្រសិទ្ធខ្ពស់ជាងគេ។ហើយបាននឹងកំពុងធ្វើការចែកចាយជាច្រើនប្រទេសនៅលើពិភពលោកផងដែរ។

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានប្រកាសថាត្រឹមរយៈពេល ៣ខែ ដើមឆ្នាំ ២០២១ នេះ ក្រុមហហ៊ុនអាចរកចំណូលបានចំនួន ៣,៥ ពាន់លានដុល្លារពីការលក់វ៉ាក់សាំង ពោលគឺជិតមួយភាគបួននៃប្រាក់ចំណូលសរុបរបស់ខ្លួន។ខណៈដែរ វ៉ាក់សាំងរបស់ Pfizer មានតម្លៃ១៩,៥ដុល្លារ ក្នុងមួយដូស ហើយសម្រាប់មនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួន២ដង។ហើយចំពោះចំណូលដ៏ច្រើននេះដែរ ខាងក្រុមហ៊ុនក៏មិនទាន់បានបង្ហើបអំពីប្រាក់ចំណេញដែលទទួលបានពីការលក់វ៉ាកសាំងថាមានចំនួនប៉ុន្មានដែរ ដោយគ្រាន់តែបង្ហើបថាចំណូលបានកើនឡើង ២០ ភាគរយបើធៀបគ្នាជាមួយឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្តាលនៃខែមេសា ក្រុមហ៊ុន Pfizer បានធ្វើការផ្គត់វ៉ាក់សាំងទៅកាន់ពិភពលោកបានចំនួន ៧០០លានដូស ដែលភាគច្រើនសុទ្ធតែជាប្រទេសអ្នកមាន ខណៈដែលប្រទេសក្រីក្រទទួលបានវ៉ាក់សាំងនេះបានតែ ០,២ ភាគរយប៉ុណ្ណោះ ៕

ប្រភព:Business Cambodia

上一篇:Everything You Need To Know About E-commerce Marketing 下一篇:马云教你:没有钱如何创业 如何白手起家