បច្ចេកវិទ្យាកាន់តែទំនើប របស់ដែលត្រូវបានគេបោះចោលមួយចំនួន បានក្លាយជារបស់មានតម្លៃនិងជាតម្រូវការរបស់មនុស្សប្រចាំថ្ងៃ។ ជាក់ស្ដែងដូចជាស្នូលពោត បងប្អូនប្រាកដឆ្ងល់ហើយថា គ្រាន់តែស្នូលពោតសោះ តើអាចយកទៅកែច្នៃ ជាផលិតផលអ្វីខ្លះ? រហូតដល់អាចបង្កើតជាអាជីវកម្មបាន? មែនទែនទៅ ការកែច្នៃស្នូលពោតនេះ ខ្មែរយើងហាក់បីដូចជាថ្មី ប៉ុន្ដែបើយើងក្រឡែកទៅប្រទេសជិតខាង គឺគេមានយូរណាស់មក ដែលជាកត្ដាមួយធ្វើឲ្យ អ្នករកស៊ីក៏ចំណេញ កសិករដែលដាំពោតក៏ទទួលបានចំណូលខ្ពស់ជាងមុន។ អាស្រ័យហេតុនេះហើយ ថ្ងៃនេះ ខ្ញុំនឹងនាំបងប្អូនទៅស្គាល់អាជីវកម្មចំនួន ២ ប្រភេទ ដែលមិនទាន់មានអ្នកធ្វើនៅស្រុកខ្មែរ ខណៈវត្ថុធាតុដើមដែលជាស្នូលពោតមានគ្រប់កន្លែង។ ខាងក្រោមនេះជាអាជីវកម្មថ្មីស្រឡាង ដែលបងប្អូនគួរពិចារណា ក្រោយចប់កូវីដ១៩៖

Corn Cob Briquettes & Biomass Briquettes by Shion Green Energy, Shirdi

១. អាជីវកម្មផលិតធ្យូងអនាម័យច្នៃពីស្នូលពោត

សិប្បកម្មផលិតធ្យូងមិនមែនជាអាជីវកម្មថ្មីនោះទេ ប៉ុន្ដែអ្វីដែលថ្មីនោះគឺការផលិត ធ្យូងពីស្នូលពោត ជាវត្ថុធាតុដើមដ៏សម្បូរបែប មានតម្លៃថោក និងងាកស្រួលរក។អាជីវកម្មប្រភេទនេះមិនត្រឹមអាចផ្ដល់ប្រាក់ចំណូលបានសមរម្យនោះទេ វាថែមជួយទៅកសិករដែលប្រកបរបរដាំពោតទៀតផង ឲ្យពួកគាត់មានប្រភពចំណូលមួយទៀត បន្ថែមពីលើការលក់គ្រាប់ពោត។ យ៉ាងណាមិញ អាជីវកម្មនេះ ទាមទារឲ្យបងប្អូនចំណាយទុនច្រើនគួសមទៅលើ ការទិញម៉ាស៊ីនសម្រាប់ផលិតពី ក្រៅប្រទេស និងថ្លៃកម្លាំងពលកម្មមួយចំនួនទៀតផងដែរ។

 

 

២. អាជីវកម្មផលិតចំណីសត្វ

នៅប្រទេសវៀតណាមមានក្រុមហ៊ុនខ្នាតតូច-ធំ ជាច្រើនប្រកាសប្រមូលទិញស្នូលពោតដើម្បីយកមកផលិតជាចំណីគោ និងសេះ។ ប៉ុន្ដែបើងាកមកមើលប្រទេសយើងវិញ មិនទាន់មានអ្នកធ្វើនៅឡើយទេ ដូច្នេះនេះជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនដែលមានគម្រោងចង់ចេញរកស៊ី មានដើមទុនហើយ តែមិនទាន់ដឹងថាគួរ រកស៊ីអ្វីទើបល្អ ហេតុនេះបងប្អូនគួរតែពិចារណាមើលមុខរបរនេះ។ អាជីវកម្មវាមិន ត្រឹមតែថ្មីសម្រាប់ស្រុកខ្មែរនោះទេ តែវានឹងអាចដោះស្រាយបញ្ហាប្រឈមរបស់ ប្រជាពលរដ្ឋខ្មែរបានច្រើនមែនទែន ទាក់ទងនឹងការកាត់បន្ថយការនាំចូលចំណីសត្វដែលមានតម្លៃខ្ពស់ពីក្រៅប្រទេស និងជួយកសិករឲ្យពួកគាត់ទទួលចំណីសត្វ មានតម្លៃទាបជាងមុន លក់សត្វចេញទទួលបានផលចំណេញច្រើន និងអាចប្រកួតប្រជែងជាមួយ ត្រី និងសាច់នាំចូល។

 

 

គួរបញ្ជាក់ផងដែរថា ត្បិតថាអាជីវកម្មខាងលើជារបរបែបកែច្នៃ មិនទាន់មានអ្នកធ្វើនៅស្រុកខ្មែរ និងផលវិជ្ជមានច្រើនក៏ពិតមែន ប៉ុន្ដែមុននឹងបងប្អូនសម្រេចចិត្ដ ប្រឡូកក្នុងរបរណាមួយ ខ្ញុំសូមលើកទឹកបងប្អូនឲ្យពិចារណាឲ្យបានច្បាស់លាស់ និងត្រូវសិក្សាពីជំនាញក្នុងការផលិត ការប្រើប្រាស់ម៉ាស៊ីនឲ្យបានច្បាស់ ហើយមួយវិញទៀតគឺការធ្វើទីផ្សារលក់ចេញ។ បងប្អូនត្រូវចាំថា “ទោះជាផលិតផលរបស់យើងល្អយ៉ាងណាក៏ដោយ តែបើមិនចេះបង្ហាញឲ្យគេឃើញទេ គឺលក់មិនដាច់ដូចគ្នា”៕

ប្រភព: Business Cambodia 


上一篇:The Early Warning Signs of Leaders Who Are Struggling 下一篇:【认识柬埔寨】柬埔寨四大城市