គ្រប់គ្នានៅពេលចេញរកស៊ីតែងតែចង់បានជោគជ័យ រីកចម្រើនលូតលាស់ទៅមុខជានិច្ច ដោយក្នុងនោះមិនថាពេលចាប់ផ្តើមចេញរកស៊ីឬអ្នកកំពុងរកស៊ីស្រាប់នោះទេ តែងតែគិតច្រើនចំពោះការរកស៊ីរបស់ខ្លួន រហូតការគិតច្រើនទាំងនោះក្លាយជាការបំភ័យខ្លួនឯងទៅវិញ ថែមទាំងអាចធ្វើឱ្យមានបញ្ហាទៅដល់ការរកស៊ីថែមទៀតផង។ហេតុនេះបើចង់ចេញរកស៊ីបានជោគជ័យ អ្នកមិនគួរយករឿងទាំង ៣នេះមកបំភ័យខ្លួនឯងពេកនោះទេ ៖

១.ខ្លាចខាត

មិនថាតែអ្នកចង់ចេញរកស៊ី ឬអ្នកកំពុងរកស៊ីនោះទេ សុទ្ធសឹងងតែព្រួយបារម្ភទៅលើរឿងនេះទាំងនេះ។វាជាការពិតការដែលយើងគិតគូរបញ្ហានេះវាជាការល្អ ប៉ុន្តែប្រសិនបើយើងកាន់តែគិតនោះវាកាន់តែដាក់សម្ពាធយើងកាន់តែខ្លាំង រហូតអាចធ្វើឱ្យយើងលែងហ៊ានចេញរកស៊ី ព្រោះតែខ្លាចខាត ខ្លាចក្ស័យធន់ជាដើម។ហេតុដូច្នេះហើយអ្នកមិនគួរតានតឹងទៅលើចំណុចនេះពេកទេ ត្រូវតែទទួលស្គាលដាច់ខាតតថា នៅពេលចេញរកស៊ីដំបូងៗគឺជៀសមិនផុតនោះទេ ការខាតបង់។

២.ខ្លាចគ្មានភ្ញៀវ

រកស៊ីដំបូងៗបញ្ហាខ្សត់ភ្ញៀវវាក៏ជារឿងធម្មតា អ្វីដែលសំខាន់អ្នកត្រូវស្វែងរកវិធីនិងដំណោះស្រាយដើម្បីសម្រួលការងារនេះ។សម្រាប់អ្នកដែលកំពុងដំណើរការអាជីវកម្ម ត្រូវតែពិនិត្យមើលពីចំណុចខ្វះខាតរបស់ខ្លួនថា ហេតុអ្វីបានជាខ្លួនស្ងាត់ភ្ញៀវហើយមើលត្រឡប់មកវិញថាតើយើងគួរតែបន្ថែមអ្វីដើម្បីឱ្យអតិថិជនអាចចូលមករកសេវាកម្មរបស់ខ្លួន។

៣.ខ្លាចខ្វះលុយ

ខ្វះលុយសម្រាប់លក់ស៊ី ខ្វះលុយបង្វិល ទាំងនេះជាបញ្ហាតែទាំងអស់ដែលមនុស្សគ្រប់គ្នាតែងតែគិត ព្រោះនៅពេលដែលខ្វះលុយរកស៊ីអាចធ្វើឱ្យក្តីស្រមៃចេញរកស៊ីត្រូវបានខកខាន ហើយថែមទាំងនាំបញ្ហាកាន់តែច្រើនថែមទៀតផង។សម្រាប់អ្នករកស៊ីដំបូង ប្រសិនមានដើមទុនតិចគួរតែចាប់ផ្តើមធ្វើវាពីតូចទៅតាមលុយដែលអ្នកមាន មិនគួរខ្ចីលុយគេមកស៊ីទាំងស្រុងនោះទេ។សម្រាប់អ្នកកំពុងរកស៊ីវិញនោះ ប្រសិនបើខ្វះទុនបង្វិល អ្នកគួរតែត្រឡប់មកមើលវិញថា តើការចំណាយរបស់ខ្លួនលើសពីចំណូលអ្វីខ្លះទើបធ្វើឱ្យមានបញ្ហានេះកើតឡើង៕


ប្រភព: Business Cambodia

上一篇:10 Ideas To Properly Engage Your Business Employees 下一篇:柬埔寨最全专业分析