បច្ចុប្បន្ននេះ មានមុខរបរជាច្រើនដែលអ្នកអាចជ្រើសរើសយកមករកស៊ីបាន។ ប៉ុន្ដែប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកឆាប់ទទួលបាននូវភាពជោគជ័យនិងអាចរកចំណូលបានច្រើននោះ អ្នកគួរតែជ្រើសរើសយកអាជីវកម្មនៅក្នុងវិស័យណាមួយដែលមានសក្ដានុពលខ្លាំង។ ពោលគឺត្រូវរកស៊ីនៅក្នុងវិស័យដែលកំពុងតែមានតម្រូវការនិងមានទីផ្សារខ្ពស់។ ជុំវិញបញ្ហាខាងលើនេះ Business Cambodia នឹងលើកយកឧស្សាហកម្មធំៗចំនួន១០ដែលធ្វើឱ្យអ្នករកស៊ីវិស័យទាំងនេះភាគច្រើនក្លាយជាមហាសេដ្ឋី។ ដោយវិស័យធំៗទាំង១០នេះមានដូចជា៖

1.វិស័យ៖ ហិរញ្ញវត្ថុ-វិនិយោគ

-ចំនួនមហាសេដ្ឋី៖ 371នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 13%
-អ្នកមានជាងគេ៖ Warren Buffett (96ពាន់លានដុល្លារ) គឺជាប្រធានប្រតិបត្តិរបស់ Berkshire Hathaway។ ក្រុមហ៊ុននេះ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាង60 ក្នុងនោះក៏មាន Duracell និង Dairy Queen ផងដែរ។

2.វិស័យ៖ បច្ចេកវិទ្យា

-ចំនួនមហាសេដ្ឋី៖ 365នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 13%
-អ្នកមានជាងគេ៖ Jeff Bezos (177ពាន់លានដុល្លារ) គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon។ ក្រុមហ៊ុននេះក៏គ្រប់គ្រងកាសែត Washington Post និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Blue Origin ផងដែរ។

3.វិស័យ៖ ផលិតកម្ម

-ចំនួនមហាសេដ្ឋី៖ 331នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 12%
-អ្នកមានជាងគេ៖ He Xiangjian (35ពាន់លានដុល្លារ) គឺជាស្ថាបនិករបស់ Midea Group។ ក្រុមហ៊ុននេះមានសាខាជាង200 ឯណោះ។

4.វិស័យ៖ សម្លៀកបំពាក់ និងលក់រាយ

-ចំនួនមហាសេដ្ឋី៖ 273នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 10%
-អ្នកមានជាងគេ៖ Bernard Arnault (150ពាន់លានដុល្លារ) គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ LVMH។ បច្ចុប្បន្ន លោក Bernard គ្រប់គ្រងពាណិជ្ជសញ្ញាជាង70 ក្នុងនោះមាន Louis Vuitton, Tiffany & Co និង Sephora ជាដើម។

5.វិស័យ៖ ថែទាំសុខភាព

-ចំនួនមហាសេដ្ឋី៖ 221នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 8%
-អ្នកមានជាងគេ៖ Jiang Rensheng (24.4ពាន់លានដុល្លារ) ជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង Chogqing ZFSW Biological Products។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍវ៉ាក់សាំងសម្រាប់ទប់ស្កាត់ជំងឺរបេង។

6.វិស័យ៖ អាហារ & ភេសជ្ជៈ

-ចំនួនមហាសេដ្ឋី៖ 219នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 8%
-អ្នកមានជាងគេ៖ Zhong Shanshan (68.9 ពាន់លានដុល្លារ) ជាប្រធានក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu Spring។ បច្ចុប្បន្ន លោក Nongfu ក៏កាន់កាប់ក្រុមហ៊ុនផលិតឱសថ Beijing Wantai Biological Pharmacy។

7.វិស័យ៖ អចលនទ្រព្យ

-ចំនួនមហាសេដ្ឋី៖ 215នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 8%
-អ្នកមានជាងគេ៖ Lee Shau Kee (31.7ពាន់លានដុល្លារ) គឺជាសហស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai។ ឆ្នាំ1976 លោក Lee ក៏បានបង្កើតក្រុមហ៊ុន Henderson Land Development ដែលនាំមកនូវប្រាក់ចំណូលខ្ពស់ផងដែរ។

8.វិស័យ៖ ពហុវិស័យ

-ចំនួនមហាសេដ្ឋី៖ 188នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 7%
-អ្នកមានជាងគេ៖ Mukesh Ambani (84.5ពាន់លានដុល្លារ) ជាប្រធានក្រុមហ៊ុន Reliance Industries ដែលរកស៊ីក្នុងវិស័យគីមីប្រេង, ឧស្ម័ន, លក់រាយ និងទូរគមនាគមន៍។

9.វិស័យ៖ ថាមពល

-ចំនួនមហាសេដ្ឋី៖ 100នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 4%
-អ្នកមានជាងគេ៖ Zeng Yuqun ឬហៅថា Robin Zeng (28.4ពាន់លានដុល្លារ) គឺជាស្ថាបនិក និងប្រធានរបស់ក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។ អតិថិជនរបស់ក្រុមហ៊ុននេះគឺ BMW, Volkswagen និង Geely។

10.វិស័យ៖ ប្រព័ន្ធផ្សព្វផ្សាយ-កំសាន្ត

-ចំនួនមហាសេដ្ឋី៖ 95នាក់
-ភាគរយនៃមហាសេដ្ឋីក្នុងបញ្ជីរបស់ Forbes៖ 3%
-អ្នកមានជាងគេ៖ Michael Bloomberg (59ពាន់លានដុល្លារ) គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Bloomberg។ កាលពីឆ្នាំទៅ លោក Michael ធ្លាប់បានចំណាយប្រាក់ជិត1ពាន់លានដុល្លារសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតដើម្បីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក៕


ប្រភព: Business Cambodia

上一篇:Commercial Loans: Options and Benefits for Start-ups 下一篇:柬埔寨财经部推出两个政策支持中小企业发展