Jack ma ប្រហែលកំពុងតែធ្វើមុខស្ងួតក្រោយពីខាតលុយផ្ទួនៗ ដែលចាប់តែងពីប្រឡូកក្នុងវិស័យ E-commerce មិនដែលជួបប្រទះនៅការខាតលុយដ៏ច្រើនបែបនេះឡើយ ជាមួយគ្នានេះផងដែរយើងនាំអ្នកទាំងអស់គ្នាអោយមកដឹងរឿងក្រោយខ្នងទាំងនេះ ។ 

កាលពីថ្មីៗនេះអ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយទាក់ទិនទៅនឹងរឿង Alibaba ដែលត្រូវបានអាជ្ញាធរប្រទេសចិនផាកពិន័យដែលគិតជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ ពិបទរកស៊ីរំលោភបំពានលើទីផ្សាអនឡាញនៅក្នុងប្រទេសចិន ពោលគឺAlibaba បានហាមមិនអោយអាជីវករដែលចូលទៅលក់នៅក្នុងវេបសាយគ្មានសិទ្ធទៅលក់ក្នុងវេបសាយផ្សេងឡើយ ដែលត្រង់ចំណុចនេះធ្វើហើយJack ma ត្រូវដកលុយពីហោបៅជិត ៣ពាន់លានដុល្លារទាំងមិនសប្បាយចិត្ត ។ 

ក្រោយពីរងការពិន័យមិនបានប៉ុន្មានផង របាយការណ៍Financial Time បានអោយដឹងថាក្រុមហ៊ុនAlibaba បានប្រកាសពីការខាតបង់លុយ នៅក្នុងត្រីមាសទី១នៅឆ្នាំ២០២១នេះ ប្រមាណជាង៨៣០លានដុល្លារ ដែលការខាតនេះ មិនដែលធ្លាប់មានពីមុនមកឡើយ អាចនិយាយបានថាវាជាការខាតលុយផ្ទួនៗជាប់គ្នាហើយរបស់ Jack Ma ក្នុងឆ្នាំ២០២១ ។ 

ការខាតបង់ជាលើកទីពីរនេះត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការលក់ធ្លាក់ចុះខ្លាំងចាប់តាំងពីដើមឆ្នាំ២០២១មកម្លះ ហើយកត្តាធំមួយទៀតនោះគឺមកពីការរឹតបន្តឹងច្បាប់ថ្មីនៅក្នុងប្រទេសចិន ដែលរដ្ឋាភិបាលចិនកំពុងតាមដានសើបអង្កេតក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អ្វីដែលជាការបារម្ភណ៍ខ្លាំងបំផុតនោះគឺការរកស៊ីរំលោភលើទីផ្សារ ។  


ប្រភព: Business Cambodia 

上一篇:How To Know If Your Factory Or Workplace Needs A Ventilation Solution 下一篇:关于柬埔寨投资的5大潜力和优势