បច្ចុប្បន្ននេះអត្រាចំនួននៃអ្នកចង់រកស៊ីក្នុងវិស័យម៉ាតបើកម៉ាតពិតជាមានចំនួនច្រើន ប៉ុន្តែក្នុងនោះម្នាក់ៗហាក់នៅមានភាពស្ទាក់ស្ទើច្រើនដោយមិនដឹងថា គួរតែចាប់ផ្តើមពីចំណុចណា ហើយមិនដឹងថាគួរដាក់ទំនិញ ឬឥវ៉ាន់អីទើបស្របតាមតម្រូវការរបស់ភ្ញៀវ ជាពិសេសគឺមិនដឹងថាគួររៀបចំយុទ្ធសាស្រ្តរកស៊ីដោយរបៀបណាទើបរីកចម្រើនទៅមុខជាដើម។

ជាមួយគ្នានេះ ថ្ងៃនេះ នឹងធ្វើការលើកយកនូវដានជើងជោគជ័យនៃការបើម៉ាតរបស់យីហោលំដាប់ពិភពលោកចំនួន២ ដែលបងប្អូនអាចយកមកអនុវត្តន៍បាន ដែលក្នុងនោះរួមមាន ៖


១.ម៉ាត 7-Elevenយុទ្ធសាស្រ្តរកស៊ីបើកម៉ាតរបស់យីហោលំដាប់ពិភពលោកមួយនេះ គឺការគិតគូរទៅលើចំណុចគោលចំនួន ៤ រួមមាន ៖

  • ដឹងថាមនុស្សត្រូវការអ្វី ៖ ជាការពិតគ្រប់គ្នាតែងចង់ទិញចំណីអាហារបែបងាយៗ ឆ្ងាញ់ និងតម្លៃសមរម្យ ដែលជាហេតុ ឲ្យយីហោនេះសម្រេចគោលដៅរបស់ខ្លួនបានធំ ដោយសារតែស្ទើរតែគ្រប់ផលិតផលទាំងអស់ដែលលក់ចេញពីម៉ាតទំនិញមួយនេះ គឺត្រូវបានផលិតមកសម្រាប់យីហោមួយនេះតែម្តង ដូច្នេះទំហំ បរិមាណ និងតម្លៃ គឺយីហោមួយនេះកំណត់ស្តង់ដារបានទាំងស្រុង។
  • គុណភាពផលិតផល ៖ រាល់ផលិតផលទាំងអស់មុននឹងធ្វើការដាក់លក់ទៅកាន់អតិថិជន ផលិតទាំងអស់ត្រូវកាត់ជាច្រើនដំណាក់កាល ទាំងរសជាតិ ការវេចខ្ចប់ សួរអំពីមូលហេតុចំៗអំពីការដាក់លក់ផលិតផលមួយៗថាតើវាមានតម្រូវការចាំបាច់ដែលត្រូវតែដាក់លក់ឬទេ ពោលគឺ 7-Eleven គិតល្អិតល្អន់ណាស់សឹងគ្រប់មុខតែម្តង។
  • ចេះសម្របខ្លួន ៖ យីហោនេះចេះតែរីកចម្រើនដុះដាលគ្រប់ទីកន្លែង ដោយសារតែ 7eleven អាចងាយស្រួលក្នុងការបត់បែនទៅគ្រប់ទីកន្លែង និងតែងតែពិសេសជាងយីហោដទៃជានិច្ច។ មិនថានៅអាមេរិក ឬជប៉ុន ហ្វីលីពីន ឬថៃ គេតែងតែច្រលំថាយីហោមួយនេះ ជាម៉ាតទំនិញក្នុងស្រុករបស់ពួកគេ ព្រោះការរៀបចំ និងច្នៃប្រឌិតតែងតែចូលភ្នែកប្រជាជនដែលរស់នៅទីនោះជានិច្ច នេះជាអ្វីដែលជួយឲ្យយីហោមួយនេះជោគជ័យ ។ 
  • ពហុជម្រើស ៖ ប្រសិនបើអ្នកទាំងអស់គ្នាដើរតួជាអ្នកទិញ ទៅទិញទំនិញហាងណាមួយខ្វះមុខខ្វះក្រោយ ថាតើអ្នកទាំងអស់គ្នាឈានជើងទៅសួរម្តងទៀតទេ ? ប្រាកដណាស់ចម្លើមគឺអត់ ដោយសារមានកូនចិត្តមួយប្រាប់ថាហាងមួយនោះគ្មានទំននិញ ឫផលិតផលដែលយើងត្រូវការឡើយ ។ ជាមួយគ្នានេះផងដែរ 7 Eleven គឺបានគិតគូរត្រង់ចំនុចនេះខ្លាំងបំផុត ចូលទៅដល់ក្នុងហាងផលិតផលមានច្រើនជម្រើស ដែលធ្វើអោយអ្នកទិញមានអារម្មណ៍សប្បាយចិត្តខ្លាំង ។

២.ម៉ាតអាមេរិក Walmartមិនខុសគ្នា អំពី 7-Eleven នោះទេ សម្រាប់យីហោល្បីឈ្មោះរបស់អាមេរិកមួយនេះ មានយុទ្ធសាស្រ្តរកស៊ីដ៏ល្អចំនួន ៣ គឺ ៖

  • ការរក្សាទំនិញឱ្យមានជាប្រចាំ៖ ការរក្សាទំនិញឱ្យមាននៅក្នុងហាងជាប្រចាំវាជាចំណុចពិសេសមួយដែលអ្នករកស៊ីរករាយគួរតែយកចិត្តទុកដាក់ ព្រោះថានៅពេលដែលទំនិញអស់ ហើយអតិថិជនចង់បានភ្លាមៗយើងអាចផ្តល់ឱ្យពួកគេបានទាន់តម្រូវការរបស់ពួកគេ ដែលជាហេតុធ្វើឱ្យពួកគេមានទំនុកចិត្តនិងមានភាពពេញចិត្តជាមួយសេវាកម្មដែលពួកយើងចង់បាន។
  • បើកយូរៗ៖ ការបើកលក់យូរៗវាក៏ជាចំណុចពិសេសបំផុតមួយដែលទាក់ទាញឱ្យអតិថិជនមកទិញទំនិញពីហាងរបស់យើងបានគ្រប់ពេល ហើយនៅពេលដែលពួកគេបានមកទិញទំនិញពីហាងរបស់យើងហើយនោះ លើកក្រោយពួកគេនឹងត្រឡប់មកម្តងទៀត ព្រោះដឹងថាហាងរបស់យើងមានការបើកលក់យូរៗហើយទំនិញក៏មាននៅក្នុងស្តុកស្រាប់ ដែលពួកគេមិនចាំបាច់ព្រួយបារម្ភថា ពេលមកដល់ហាងមួយនេះមិនមានទំនិញដែលពួកគេចង់បាននោះឡើយ។
  • ការទិញដុំពីកន្លែងដែលថោក៖ ទំនិញដែលបានបញ្ជាទិញត្រូវតែជាទំនិញដែលទទួលមកពីកន្លែងបោះដុំដែលថោក ព្រោះថានៅពេលដែលយើងទទួលបានទំនិញពីកន្លែងដែលថោក យើងអាចលក់ចេញបានក្នុងតម្លៃធូរថ្លៃទៅតាមនោះដែល។ នៅពេលទំនិញថោក អតិថិជនប្រាកដជាមានភាពពេញចិត្តជាក់ជាមិនខានឡើយ ព្រោះអតិថិជនម្នាក់ៗសុទ្ធតែចូលចិត្តទិញទំនិញថោកៗគ្រប់គ្នា។តែទំនិញដែលហាងលក់ថោកត្រូវតែជាទំនិញដែលមានគុណភាពមិនមែនជាទំនិញដែលថោកហើយគ្មានគុណភាពនោះទេ បើយើងលក់ទំនិញដែលគ្មានគុណភាពប្រៀបដូចយើងរកស៊ីបិទផ្លូវខ្លួនឯងដូច្នេះដែរ៕

ប្រភព: Business Cambodia 

上一篇:3 Ways to Improve Your Business Operations 下一篇:投资债券的三大误区