ចាប់តាំងពីមានការផ្ទះឡើងនូវជំងឺឆ្លងកូរ៉ូណាឬហៅថា Covid-19 មក មានក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់ជាខ្លាំង នូវក្នុងចាត់វិធានការពង្រឹងការការពារកុំឱ្យបុគ្គលិកនិងអតិថិជនរបស់ខ្លួនមានការឆ្លងវីរុស ដែលជាហេតុអាចបណ្ដាលអោយមានផលប៉ះពាល់ទៅដល់ការរកស៊ីរបស់ខ្លួនផងដែរ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់ CBS News បានឱ្យដឹងថា មេ Starbuck លោក  Kevin Johnson បានចាត់វិធានការថ្មី ដើម្បីការការពារនិយោជិកនិងអតិថិជនរបស់ខ្លួន ប្រឆាំងទៅនឹងការឆ្លងមេរោគថ្មី Covid-19។

លោក  Kevin Johnson  ដែលជានាយកប្រតិបត្តិ Starbuck បានចេញសេចក្ដីប្រកាសថា ខណៈពេលដែលវីរុស Covid-19 មានការរីករាលដាលកាន់តែខ្លាំងឡើងៗ ហាងមួយចំនួននៅអាមេរិកនិងកាណាដានឹងមានការផ្លាស់ប្ដូរយុទ្ធសាស្រ្តប្រតិបត្តិការ ដោយយើងនឹងទទួលការបញ្ជាទិញពីអតិថិជនតាមរយៈStarbucks app ហើយឱ្យ Uber Eats ដើរតួរនាទីជាអ្នកដឹកជញ្ជូនជំនួសបុគ្គលិកវិញ។ ហើយលើលសពីនេះទៀត នឹងមានការកំណត់ចំនួនអតិថិជនដែលចូលទៅញ៉ាំនៅក្នុងហាងផ្ទាល់ផងដែរ។ លោកបានបន្ថែមថា ការធ្វើបែបនេះគឺជាវិធីសាស្រ្តមួយដែលអាចធ្វើឱ្យ Starbuck អាចនៅតែបន្ដការផ្ដល់សេវាកម្មជូនអតិថិជនរបស់ខ្លួន និងដើម្បីជួយកាត់បន្ថយកុំអោយបុគ្គលិកនិងអតិថិជនជួបមនុស្សច្រើនដែលជាកត្តាអាចបណ្ដាលឱ្យមានឱកាសឆ្លងវីរុសកូរ៉ូណាCovid-19 ផងដែរ។

លោកបានបន្ថែមថាបុគ្គលិកទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ និងព្យាយាមសម្អាតហាងនីមួយៗអោយមានអនាម័យខ្ពស់ ដោយធ្វើតាមការណែនាំរបស់CDC និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។ ហើយចំពោះបុគ្គលិកដែលមានការសង្ស័យថាមានផ្ទុកវីរុស នឹងត្រូវបានយកទៅត្រួតពិនិត្យតាមដានរយៈពេល១៤ថ្ងៃ ដោយក្នុងកំឡុងពេលត្រួតពិនិត្យនោះ ក្រុមហ៊ុននឹងមិនធ្វើការកាត់លុយបុគ្គលិកឡើយ។

សូមបញ្ជាក់ថា Starbuck គឺជាកំពូលយីហោកាហ្វេមួយដែលមានឈ្មោះល្បីល្បាញទូទាំងពីភពលោក។ ដោយ Starbuck បានបង្កើតឡើងតាំងពីឆ្នាំ១៩៧១ មកម្លេះ ដែលគិតមកទល់នឹងពេលនេះមានជាង ៣១,២៦៥ សាខានៅទូទាំង៧៨ ប្រទេស។  ហើយកាលពីឆ្នាំ២០១៨ កន្លងទៅនេះ Starbuck អាចរកចំណូលបានជាង ២៤.៧១ ពាន់លានដុល្លារឯណ្ណោះ៕


ប្រភព: Business Cambodia

上一篇:5 Ways Your Business Can Slash Expenses Now 下一篇:你和高手之间只隔着4条建议的距离