និយាយពីម៉ាត 7-Eleven គ្រប់គ្នាប្រហែលជាបានស្គាល់ច្រើនហើយថា វាគឺជាយីហោម៉ាតលក់ទំនិញរាយដ៏ល្បីល្បាញនិងមានរហូតដល់ទៅជាង ៧ម៉ឺនសាខាឯណោះ ។ ហើយការពីដើមខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ 7-Eleven បានចាប់ផ្តើមរើសបុគ្គលិកជាច្រើននាក់ សម្រាប់សាខាដំបូងរបស់ខ្លួនក្នុងស្រុកខ្មែរ ដែលមានទីតាំងនៅ PTT Gas Station សាខា ព្រែកព្នៅ ។

តួយ៉ាងកាលពីឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន CPAll ដែលជាក្រុមហ៊ុនមេធំរបស់ 7-Eleven ក៏ធ្លាប់បានបង្ហើបគម្រោងធំរបស់ខ្លួនក្នុងបើកហាងចន្លោះពី ៧០០-១០០០ សាខា ក្នុងប្រទេសកម្ពុជា ត្រឹមរយៈពេល៥ឆ្នាំដំបូង ហើយជំហ៊ានបន្ទាប់ក្រុមហ៊ុននេះនឹងបើកលក់ហ្វ្រេនឆាយជូនអ្នកជំនួញកម្ពុជា។

សម្រាប់ការឈានជើងរបស់ 7-Eleven ចូលមកប្រទេសកម្ពុជាអាចនឹងមិនបង្កឱ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើង ពោលគឺ 7-Eleven បានប្ដេជ្ញាថា នឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងលក់ផលិតផលខ្មែរឱ្យបាន ៥០%។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសថៃ ស្ដីពីលទ្ធផលជំនួបពិភាក្សារវាងឯកអគ្គរាជទូតកម្ពុជា និងអង្គនាយកក្រុមហ៊ុន CP ALL Cambodia អំពីគម្រោងវិនិយោគបើកហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា ។ 

ជាមួយគ្នានេះផងដែរ យើងនឹងធ្វើការបង្ហាញប្រភេទមុខទំនិញខ្លះៗរបស់យីហោម៉ាត 7-Eleven នៅប្រទេសថៃលក់ដាច់ខ្លាំងបំផុត ដែលភាគច្រើននោះគឺជាប្រភេទបង្អែម ដែលភាគច្រើនត្រូវបានគេវេចខ្ចប់ និងមានយីហោច្បាស់លាស់បំផុតមុនដាក់បញ្ជូលទៅក្នុងម៉ាត ចំណែកឯមុខទំនិញមួយប្រភេទទៀតនោះគឺភេសជ្ជៈ វាអាចនិយាយបានថាជាការពេញនិយមមួយរបស់ប្រជាជនដៃ ដែលនិយម និងចូលចិត្តទទួលទានបំផុតដែលផលិតនៅក្នុងស្រុក រីឯមុខទំនិញទីបីនេះគឺប្រភេទអាហារសម្រន់ ឫហៅថា Snack ។ 

ប្រភេទអាហារសម្រន់នេះដែរចង់សំដៅទៅលើ ប្រភេទនំកញ្ចប់ អាចនិយាយបានថានៅក្នុងម៉ាតមួយនេះគឺពហុនំកញ្ចប់តែម្តង មុខទំនិញចុងក្រោយនោះគឺ Lunch Box ដែលសំដៅទៅលើម្អូបអាហា ហើយគ្រប់គ្នាអាចទិញបាននៅក្នុងហាងហើយអាចញាំបានភ្លាមៗដោយមិនចាំបាច់ចម្លិនខ្លួនឯងឡើយ ។ 

គួរជម្រាប់ផងដែរថា យីហោលក់រាយមួយនេះបានវាយលុកខ្លាំងជាពិសេសប្រទេសនៅតំបន់អាស៊ី ដែលរួមមាន ចិន , ហុងកុង , សិង្ហបូរី , ថៃ , ម៉ាឡេស៊ី , ជប៉ុន , កូរ៉េខាងត្បូងនិងប្រទេសវៀតណាម ដោយឡែកប្រទេសបីដែលមានយីហោមួយនេះច្រើនជាងគេមានដូចជា ប្រទេសជប៉ុន(២០៩០៤ ហាង) ថៃ(១១២៩៩ ហាង) និងកូរ៉េខាងត្បូង (៩៤៨៥ ហាង)នេះគិតត្រឹមឆ្នាំ២០១៩ ។ 


ប្រភព: Business Cambodia

上一篇:7 Expert Tools to Improve Your Content Marketing Strategy in 2021 下一篇:柬埔寨土地投资,精准选地,零失手、零风险、高回报