សព្វថ្ងៃនេះបើយើងនិយាយពីភ្ញៀវចិនដែលបានមករស់នៅខ្មែរមានមិនតិចជាង ១ លាននាក់ឡើយ ដូច្នេះសហគ្រិនមួយចំនេះនៅស្រុកខ្មែរគួរណាស់ត្រូវតែចាប់ឱកាសល្អនេះអោយបានក្នុងការបង្កើតមុខរបររកស៊ីទាំង ៣ នេះ តួយ៉ាងមុខរបរទាំងនេះនៅចិនគឺគ្មានឡើយ ដែលចិននៅស្រុកខ្មែរកំពុងតែត្រូវការខ្លាំងបំផុត ។ ថ្ងៃនេះ និងបង្ហាញបងប្អូនទាំងអស់គ្នាអំពីមុខរបររកស៊ី ៣ ដែលចិននៅស្រុកខ្មែរកំពុងត្រូវការខ្លាំបំផុត ។ 

១. របររកស៊ីទឹកមាត់ត្រចៀកកាំ 

នៅកម្ពុជាពិតជាមានសក្តានុពលខ្លាំងណាស់សម្រាប់មុខរបរមួយនេះខ្លាំងណាស់ តួយ៉ាងសព្វថ្ងៃនេះក៏មានសហគ្រិននៅស្រុកខ្មែរមួយចំនួនប្រកបរបរនេះផងដែរ ។ទន្ទឹមគ្នានេះសម្រាប់ជនជាតិចិនដែលនៅក្នុងស្រុកខ្មែរអាចនឹងចាប់ដៃគូរជាមួយសហគ្រិនអ្នករកស៊ីទឹកមាត់ត្រចៀកកាំក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន នេះដោយសារនៅប្រទេសចិនមិនអាចចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់បានឡើយ ព្រោះចិនជាប្រទេសមួយដែលត្រជាក់ខ្លាំងដូច្នេះអាកាសសធាតុបែបនេះមិនអំណោយផលល្អឡើយចំពោះមុខរបរមួយនេះ ។ 

២. របរចិញ្ចឹមបង្កងអូស្រ្តាលី

ជាទូទៅមុខរបមួយនេះកំពុងតែផ្ទុះឡើងខ្លាំងណាស់សព្វថ្ងៃ ការចិញ្ចឹមបង្កងនេះផងដែរគឺ អាចចិញ្ចឹមបានទាំងក្នុងទឹកសាប និងទឹកប្រៃ ហើយវាជាមុខរបរមួយចំណូលខ្ពស់ ដែលភាគច្រើនវាជាឱកាសសម្រាប់អ្នកនៅកំពង់សោម និងប៉ោយប៉ែត ជាពិសេសមានសគ្រិនមួយចំនួននៅទឹកដីខេត្តបាត់ដំបងបានប្រកបមុខរបរចិញ្ចឹមបង្កងអូស្រ្តាលីនេះដែលបានចំណូលខ្ទង់ម៉ឺនដុល្លារ ។ ទន្លឹមគ្នានេះផងដែរជនជាតិចិនអាចនឹងរកស៊ីជាមួយយើង ព្រោះមានភោជនីដ្ឋាន អាហាររដ្ឋានរបស់ចិនច្រើនណាស់នៅស្រុកខ្មែរក្នុងការផ្គត់ផ្គង់អាហារសមុទ្រទាំងនោះជូនភ្ញៀវ តួយ៉ាងជនជនជាតិចិននិយម និងចូលចិត្តបរិភោគគ្រឿងសមុទ្រខ្លាំងណាស់ ជាពិសេសបង្កងយក្សអូស្រ្តាលី ដូច្នេះវាជាសញ្ញាមួយដែលបង្ហាញថាសហគ្រិននៅស្រុកខ្មែរត្រូវឆ្លៀតឱកាសមួយនេះបំពេញតម្រូវការអោយបាន ស្របពេលដែលជនជាតិចិននៅស្រុកខ្មែរត្រូវការបំផុត ។ 

៣. របរបោះដុំគ្រឿងសមុទ្រ

របរបោះដុំគ្រឿងសមុទ្រជារបរមួយដែលកំពង់តែត្រូវប៉ាន់ខ្លាំងណាស់ សម្រាប់អ្នកនៅកំពង់សោម កំពត និងខេត្តកែបជាដើម ពួគាត់អាចចាប់របរមួយនេះក្នុងការបោះដុំទៅអោយភ្ញៀវចិននៅគ្រឿងសមុទ្រគ្រប់ប្រភេទ ដែលភ្ញៀវចិនកំពុងតែត្រូវការបំផុត ជាពិសេសបង្កងយក្ស ក្តាម អយស្ទើ និងមឹកជាដើម ។ វាជាឱកាសរកស៊ីមួយយ៉ាងល្អផងដែរ ដែលសព្វថ្ងៃនេះពុំទាន់មានច្រើនឡើយនៅមុខរបរដែលមានសក្តានុពនេះ ៕


ប្រភព: Business Cambodia

上一篇:“Don’t Take It Personally” Is Terrible Work Advice 下一篇:什么叫基金投资?