មានមនុស្សមិនតិចទេ ដែលមានជំនាញតែមួយហើយចង់បំបែកជំនាញដែលខ្លួនមានទៅជាជំនាញផ្សេងៗដែលអាចរកចំណូលបានច្រើនផ្លូវ ប៉ុន្តែបញ្ហានៅត្រង់ថាមិនដឹងគួរចាប់ផ្តើមពីណាទៅណា និងមិនដឹងថាគួរធ្វើអ្វីបន្តទៅទៀតជាដើម។

ជាក់ស្តែងនៅក្នុងនេះ Business Cambodia នឹងធ្វើការលើកយកនូវមធ្យោបាយក្នុងការបំបែកជំនាញតែមួយឱ្យក្លាយទៅជាប្រភពចំណូលច្រើនផ្លូវ ដែលបងប្អូនអាចធ្វើការពិចារណាបាន។ឧទាហរណ៍ថា អ្នកចេះជំនាញធ្វើម្ហូប ឬជំនាញធ្វើអ្វីមួយអ្នកគួរតែយកជំនាញមួយនេះទៅជារឿងទាំង៣ នេះ ៖

១.ការធ្វើដាក់លក់នៅលើទីផ្សារ

ជាក់ស្តែង តាមរយៈការសម្ភាសន៍ដោយផ្ទាល់ជាមួយបងស្រី ផល ចរិយា ម្ចាស់សិប្បកម្មស្នាដៃម៉ែ ដែលគាត់បានច្នៃផលិតផលនៅផ្ទះធម្មតាឱ្យក្លាយជាផលិតផលដែលអាចដាក់លក់នៅតាមបណ្តាផ្សារទំនើបជាធំៗជាង ៣០ កន្លែងឯណោះ។នេះអាចបង្ហាញឱ្យឃើញថា ប្រសិនបើអ្នកចេះធ្វើវាហើយ អ្នកគួរតែច្នៃវាឱ្យក្លាយជារបស់ដែលអាចរកចំណូលបាន តាមរយៈការលក់នៅលើប្រព័ន្ធអនឡាញ ឬតាមរយៈការធ្វើហើយដាក់លក់នៅលើទីផ្សារជាដើម។

២.បើកជាសាលាបង្រៀន

ជម្រើសបន្ទាប់ដែលអ្នកគួរតែធ្វើគឺបំបែកជំនាញនោះទៅបើកជាថ្នាក់បង្រៀន ទៅកាន់អ្នកជំនាន់ក្រោយ តាំងពីវិធីធ្វើក៏ដូចជា ក្បួនខ្នាតជាក់លាក់ណាមួយជាដើម។ជាក់ស្តែងយើងមកមើលយីហោល្បីឈ្មោះមួយនៅភ្នំពេញដែលមានឈ្មោះថា ហាក់ ហេង ដែលជាយីហោកំពុងមានឈ្មោះបោះសម្លេងខាងធ្វើបង្អែម និងអាហារឆ្ងាញ់ៗជាច្រើនមុខ។ជាក់ស្តែងម្ចាស់យីហោផ្ទាល់បាន យកជំនាញដែលខ្លួនចេះបើកជាវគ្គបង្រៀនថែមទៀតផង។ចំណុចនេះហើយដែលមានមនុស្សតិចនាក់បានគិតដល់ ព្រោះភាគច្រើនត្រឹមតែធ្វើលក់ធម្មតាប៉ុណ្ណោះ។

៣.ធ្វើជាអ្នកប្រឹក្សាយោបល់

ចំណុចចុងក្រោយនោះគឺ អ្នកអាចធ្វើជាប្រឹក្សាយោបល់ ពោលគឹយោបល់ពាក់ព័ន្ធជាមួយផែនការអាជីវកម្ម ថាតើប្រភេទអាជីវកម្មមួយនេះគួររៀបចំដំបូងពីណាទៅណា ហើយត្រូវធ្វើដូចម្តេចខ្លះជាដើម។


ប្រភព: Business Cambodia

上一篇:Developing an eCommerce Website: 7 Must-Do Privacy Steps 下一篇:遇到这几种情况千万别抄底