ការស្ថាបនាក្រុមហ៊ុនមួយគឺវាមិនងាយស្រួលដូចជាការគិតនោះទេ ជាពិសេសក្រុមហ៊ុនដែលដួលដល់ដីស្ទើរងើបមុខមិនរួចទំរាំអាចងើបឈរឡើងវិញបានក៏មិនជាស្រួលប៉ុន្មានឡើយ។ ប៉ុន្តែជាក់ស្តែង លោក Tony Fernandes ដែលជាCEOនិងម្ចាស់ក្រុមហ៊ុន AirAsia បានតាំងខ្លួនឯងថាជាអ្នកអភិវឌ្ឍន៍ខ្លួនដ៏អស្ចារ្យបំផុតមួយរូប ដោយសារតែគាត់បានធ្វើឲ្យក្រុមហ៊ុនដែលដួលរលំខ្លាំងបំផុតស្ទើរតែងើបមុខមិនរួចដែលពេលនោះក្រុមហ៊ុនលោកមានតម្លៃត្រឹម០.២៦$ ប៉ុន្តែទីបំផុត លោកបានព្យាយាមស្រោចស្រង់ពីក្រុមហ៊ុនដែលមានតម្លៃទាបមួយនេះ ឲ្យក្លាយជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារបាន។

ហើយរឿងទាំងនេះសុទ្ធតែអាចកើតឡើងបានដោយសារតែគាត់មានជំនាញរបស់គាត់មួយដែលគាត់ចាត់ទុកថាជាជំនាញដែលពិសេសបំផុត ហើយវាក៏ល្អសម្រាប់ចាប់ផ្ដើមអាជីវកម្មឡើងវិញពីចំនុចសូន្យ។ ជំនាញដែលគាត់បានលើកឡើងនោះគឺជាជំនាញរកមនុស្សល្អៗដើម្បីឲ្យធ្វើការជាមួយគាត់។

បើយោងតាមការចុះផ្សាយរបស់សារពត៌មាន CNBC បានឲ្យដឹងថាកាលពីមុនក្រុមហ៊ុន AirAisa មិនទាន់ជោគជ័យ លោក Tony Fernandes តែងតែខំប្រឹងស្វែងរកមនុស្សណាដែលមានគោលដៅច្បាស់លាស់ក្នុងជីវិតនិងមនុស្សដែលស្រែកឃ្លាននូវភាពជោគជ័យដើម្បីឲ្យមកធ្វើការជាមួយលោក។ ជំនាញមួយនេះបានជួយឲ្យលោក Fernandes អាចស្វែងរកដៃគូរកស៊ីដ៏ល្អសម្រាប់គាត់ ហើយក៏អាចជួយឲ្យក្រុមហ៊ុនគាត់មានភាពរឹងមាំជាងមុនផងដែរ ។នេះក៏ព្រោះបុគ្គលិករបស់លោកតែងតែខិតខំធ្វើការយ៉ាងច្បាស់លាស់់ជាមួយនឹងការងារ។ ប៉ុន្តែរឿងម្យ៉ាងទៀតដែលធ្វើឲ្យក្រុមហ៊ុនរបស់គាត់ជោគជ័យនោះគឺការពិភាក្សាគ្នានិងឲ្យតម្លៃក្នុងការបញ្ចេញមតិរបស់បុគ្គលិកម្នាក់ៗ។

គាត់បានបន្តថា សហគ្រិនភាគច្រើនតែងតែងគិតថាពួកគេចេះគ្រប់យ៉ាងប៉ុន្តែពួកគេមិនបានចំណាយពេលឲ្យបុគ្គលិករបស់គេបញ្ចេញមតិឬឲ្យតម្លៃទៅលើបុគ្គលិករបស់គេនោះទេដែលជាហេតុធ្វើឲ្យសហគ្រិនភាគច្រើនមិនទាន់ជោគជ័យ។ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន AirAisa បានរីកលូតលាស់បាន១០ដងធំជាងពេលអតីតកាល ដោយបច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួន ២០,០០០ នាក់ហើយយន្ដហោះមានចំនួន ២០០គ្រឿង។

គួរបញ្ចាក់ផងដែរថា នៅក្នុងបញ្ជាក់ដែរថានៅក្នុងឆ្នាំ២០១៨កន្លងមកនេះក្រុមហ៊ុន AirAisa ត្រូវបានគេដឹងថាក្រុមហ៊ុននេះមានទ្រព្យសម្បត្តិនិងតម្លៃខ្លួនប្រមាណជា ២ ពាន់លានដុល្លារ៕


ប្រភព: Business Cambodia 

上一篇:3 Important Financial Statements Every Business Owner Should Know 下一篇:股票投资有什么诀窍?为什么别人总是在翻倍,而你总是被套?