Akilah Releford ជានារីមួយរូបដែលមានអាយុ ២៣ ឆ្នាំនោះទេ តែនាងមានសមត្ថភាព អាចរកចំណូលបានជិត ១លានដុល្លារ ពោលគឺបច្ចុប្បន្ននេះនាងគឺជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងធំមួយដែលគ្រឿងសម្អាងមួយនេះមានឈ្មោះថា Mary Louise។ ក៏ប៉ុន្តែទម្រាំនាងក្លាយទៅជាថៅកែគ្រឿងសម្អាងនេះគឺនាងប្រវត្តិយ៉ាងច្រើនដែលពុំសូវមានអ្នកដឹងទាល់តែសោះ។

យោងតាមការចេញផ្សាយរបស់សាព័ត៌មាន CNBC បានអោយដឹងថា Akilah Releford គឺជានារីមួយរូបដែលចូលចិត្តភាពឯករាជ្យ ពោលក្នុងអំឡុងពេលដែលនារីវ័យ ២៣ ឆ្នាំរូបនេះបានរៀននៅសកលវិទ្យាល័យ Howard គឺនាងជានិស្សិតមួយរូបដែលបានរៀនផ្នែកគ្រូពេទ្យវះកាត់។

ប្រភពដដែលបានបង្ហាញទៀតថា ក្នុងអំឡុងពេលដែលនាងរៀនផ្នែកគ្រូពេទ្យនេះ គឺនាងមិនចង់រៀននោះទេតែត្រូវបានឪពុកម្តាយបង្ខំអោយរៀនហើយពួកគាត់ចង់អោយកូនស្រីដើរតាមគន្លងធម៌គាត់ ពោលគឺឪពុកម្តាយនាងជាគ្រូពេទ្យស្រាប់ដូច្នេះទើបគ្រួសារនាងបានបង្ខំអោយនាងរៀន។

ការដែលយើងធ្វើអ្វីមួយដោយចិត្តមិនចង់ ដោយមិនចេញពីចិត្តគឺហាក់បីដូចជាធ្វើអ្វីទៅសោះកក្រោះអញ្ជឹង ពោលនៅពេលដែល Akilah Relefordទៅចាប់ជំនាញពេទ្យគឺធ្វើអោយនាងមានអារម្មណ៍ធុញថប់ព្រោះនាងមិនស្រលាញ់អាជីពនឹងនោះទេ តែនាងបែរជាមកស្រលាញ់អាជីពលក់គ្រឿងសម្អាងទៅវិញ។

បន្ទាប់ពី Akilah Releford ចាប់ផ្តើមដឹងថាខ្លួនឯងមិនសូវស្រលាញ់អាជីពជាគ្រូពេទ្យ នាងក៏បានចាប់ផ្តើមមកលក់គ្រឿងសម្អាងបន្តិចបន្តួចនៅផ្ទះវិញ តែការលក់នេះមិនពុំបានអោយឪពុកម្តាយនាងដឹងទេ តែនៅពេលដែលចាប់ផ្តើមលក់គ្រឿងសម្អាងនាងចាប់ផ្តើមតាំងចិត្តមួយថានាងនឹងធ្វើអោយយីហោមួយនេះល្បីខ្លាំងនៅថ្ងៃណាមួយជាក់ជាមិនខាន។

សូមបញ្ជាក់ដែល ពីមួយថ្ងៃទៅមួយថ្ងៃគឺធ្វើអោយគ្រឿងសម្អារបស់ Akilah Releford កាន់តែមានឈ្មោះល្បីខ្លាំងៗដោយនាងបានជួយអោយមិត្តភភ្តិផ្សព្វផ្សាយហើយនាងក៏ខំផ្សព្វនឹងដាក់លក់តាម App មួយចំនួនរហូតធ្វើអោយនាងក្លាយទៅជាម្ចាស់ក្រុមហ៊ុនទាំងវ័យក្មេង ហើយក្រុមហ៊ុននាងអាចរកចំណូលបានជិត ១លានដុល្លារក្នុងមួយឆ្នាំ៕


ប្រភព: Business Cambodia

上一篇:10 Cashflow Mistakes That Can Kill Your Business 下一篇:如果在柬埔寨投资,并打算注册企业,需要办哪些手续?