លោក Pham Nhat Voung គឺជាមហាសេដ្ឋីទី១ នៅប្រទេសវៀតណាម ដោយបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិប្រមាណ ៧,៨ ពាន់លានដុល្លារឯណោះ។ នេះ បើយោងទៅតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ ដោយឡែក បើយើងក្រឡេកទៅមើលជំនួញរបស់មហាសេដ្ឋីលេខ១រូបនេះវិញ បច្ចុប្បន្នលោកកំពុងតែកាន់កាប់ក្រុមហ៊ុនសម្ព័ន្ធយក្សមួយដែលមានឈ្មោះថា Vingroup ដែលក្ដោបក្ដាប់ទៅលើនៅវិស័យលក់រាយ ការិយាល័យ ពាណិជ្ជកម្មអចលនទ្រព្យ និងឧស្សាហកម្ម បច្ចេកវិទ្យា។ 

ទន្ទឹមនឹងនេះ ក្រោយពីបង្កើតក្រុមហ៊ុនថ្មី VinSmartនិង VinFast មហាសេដ្ឋីលេខ១ វៀតណាមរូបនេះ បានដាក់គោលដៅវាយលុកទីផ្សារទឹកជ្រៅ ពោលគឺនាំចេញផលិតផលទៅទីផ្សារពិភពលោក មិនមែនលក់តែក្នុងប្រទេសវៀតណាមនោះទេ។ ប៉ុន្ដែសម្រាប់ជំហ៊ានដំបូង គឺលោកដាក់គោលដៅស្រាវជ្រាវនិងផលិតផលរបស់ខ្លួនឱ្យល្អ ហើយវាយលុកទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមុនគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

Image result for vinsmart manufacturing

ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែល បិតាជំនួញវៀតណាមរូបនេះ ដាក់គោលដៅវាយលុកចូលទីផ្សារអាមេរិកអទិភាពដូច្នេះ គឺដោយសារតែលោកចាត់ទុកថា សហរដ្ឋអាមេរិកជាទីផ្សារសំខាន់បំផុត និងជាទីផ្សារដែលពិបាកប្រកួតប្រជែងបំផុត ហើយឱ្យតែអាចវាយលុកចូលទីផ្សារអាមេរិកបាន ទីផ្សារផ្សេងៗទូទាំងពិភពលោកគឺប្រហែលជាមិនពិបាកក្នុងការវាយលុកនោះទេ។ 

តាមរយៈយុទ្ធសាស្រ្តនិងទស្សនៈវិស័យរកស៊ីរបស់មហាសេដ្ឋីលេខ១ វៀតណាមរូបនេះ គឺបានបង្រៀនអ្នករកស៊ីជំនាន់ថ្មីនូវមេរៀនដ៏មានតម្លៃមួយ ពោលគឺអ្នករកស៊ីគួរតែមានមហិច្ឆតាផ្ដោតលើទីផ្សារទឹកជ្រៅ កុំផ្ដោតតែទីផ្សារក្នុងស្រុក ឬគិតតែពីការនាំចូល ប៉ុន្ដែគួរគិតរឿងខំស្រាវជ្រាវ កែច្នៃផលិតផលិតផលឱ្យបានល្អ នឹងដាក់គោលដៅវាយលុកទៅទីផ្សារទឹកជ្រៅវិញ។ ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង គឺជាប្រទេសដែលផលិតហើយនាំចេញច្រើន៕


ប្រភព: Business Cambodia


上一篇:7 Ways Your Small Business Can Get More Customer Calls 下一篇:投入决策标准