ចំពោះការបរាជ័យអ្នកណាក៏ធ្លាប់ជួបធ្លាប់ឆ្លងកាត់ដែរ ហើយគ្រប់គ្នាសុទ្ធតែបានដឹងថាវាគឺជារឿងដែលមួយដ៏លំបាកបំផុតនៅគ្រានោះ ហើយគំនិតអវិជ្ជមាននានាក៏នឹងរត់ចូលមកកាន់តែច្រើនប្រសិនបើអ្នកបណ្តោយបញ្ហាហើយមិនព្យាយាមរកផ្លូវដោះស្រាយ។ជាពិសេសចំពោះអ្នករកស៊ី ប្រសិនបើនៅតែបណ្តែតបណ្តោយឱ្យការបរាជ័យវាយបំបាក់ស្មារតីបាននោះ ពិតជាពិបាកនឹងក្រោកណាស់ ហេតុនេះជម្រើសល្អគួរតែរកផ្លូវដោះស្រាយឱ្យបានលឿនប្រសើរជាងការទោទន់ទៅតាមបញ្ហានិងឧបសគ្គដែលកើតមាន ។

ជាមួយគ្នានេះដែរ មហាសេដ្ឋីប្រាក់លានលោក Jeff Bezos មេធំនៃវេបសាយលក់ទំនិញធំបំផុតនៅសហរដ្ឋអាមេរិក Amazon បានមានប្រសាសន៍ថា “អ្នកគួរតែធ្វើចិត្តឱ្យសប្បាយពេលអ្នកបរាជ័យ មិនគួរមានអារម្មណ៍មិនល្អជាមួយវាទេ”។ ឃ្លានេះ លោកចង់បង្ហាញអ្នកទាំងអស់គ្នាថា រាល់បញ្ហាសុទ្ធតែមានផ្លូវដោះស្រាយទាំងអស់ ដោយលោកក៏បានលើកអំណះអំណាងថា “បើអ្នកដួលអ្នកគួរងាកទៅមើល លោក Elon Musk , Richard Branson , និងលោក Sara Blakely សុទ្ធទេធ្លាប់ដួលច្រើនដងរាប់មិនអស់ តែអ្នកមើលជីវិតថាគាត់ផ្លាស់ប្តូរអ្វីខ្លះ”។

បន្ថែមពីនេះ កំពូលអ្នកមានលុយចាយបីជាតិមិនអស់រូបនេះ លើកឡើងថា ចំណុចនៃការចាប់ផ្តើមពេលរកស៊ីខាត បាក់ទឹកចិត្តព្រោះបញ្ហាកើតមានបន្តកន្ទុយគ្នា យើងគួរតែ ទៅអានសៀវភៅ ស្តាប់វីដេអូល្អៗទាក់ទងនឹងការកែតម្រូវបញ្ហា និងចាយពេលគិតពិចារណាចំពោះអ្វីដែលបានកើតឡើង និងយកវាមកធ្វើជាកម្លាំងជម្រុញចិត្តពុះពារទៅមុខ ដាច់ខាតកុំភ្លេចសួរខ្លួនឯងថា តើពីដំបូងហេតុអ្វីក៏អ្នកចាប់ផ្តើនធ្វើវា ត្រូវចេះយកសំណួរទាំងនេះមកសួរខ្លួនឯង ដើម្បីបន្តលើកទឹកចិត្តខ្លួនឯងឆ្ពោះទៅមុខទៀត ហើយកុំចុះចាញ់ចំពោះរឿងដែលកើតឡើង។

ក្នុងនោះលោកបែងចែកថាការបរាជ័យមាន ២ ផ្សេងគ្នា ទី១គឺបរាជ័យល្អ និងទី ២ បរាជ័យអាក្រក់ ចំពោះបរាជ័យល្អគឺ ពេលបរាជ័យឬរកស៊ីខាតគឺមនុស្សមិនព្យាយាមលាក់បាំងវាតែម្នាក់ឯងនោះទេ ប៉ុន្តែបែរជាចែករំលែកវាទៅមនុស្សដែលអាចជួយគេបានហើយរកផ្លូវដោះស្រាយធ្វើយ៉ាងណាឱ្យគ្រប់យ៉ាងល្អប្រសើរ តែកំហុសធំបំផុតរបស់អ្នករកស៊ីទាំងឡាយតែងព្យាយាមលាក់បាំងភាពបរាជ័យរបស់ខ្លួន ព្រោះតែការខ្មាសអៀនទៅវិញ ដែលនេះហើយជាបរាជ័យអាក្រក់។

យ៉ាងណាមិញ យើងចង់បញ្ជាក់ឱ្យបងប្អូនអ្នកអានទាំងអស់យល់ថា រាល់ពេលមានបញ្ហាណាមួយកើតឡើងកុំសង្ងំស្ងៀមអី គួរតែរកផ្លូវដោះស្រាយ ព្រោះគ្មានអ្វីដែលថាដោះស្រាយមិនបាននោះទេ លើកលែងតែអ្នកមិនចង់ដោះស្រាយវាប៉ុណ្ណោះ៕


ប្រភព: Business Cambodia

上一篇:Managing the Family Business: Leadership Roles 下一篇:炒股三大禁忌