បច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានមនុស្សជាច្រើនមានបំណងចង់ចេញរកស៊ី ប៉ុន្ដែក៏មានមនុស្សជាច្រើនបាននឹងកំពុងតែជាប់គាំងមិនអាចចេញរកស៊ីឡើយ។ ដោយភាគច្រើនគឺមកពីបញ្ហាគំនិតរកស៊ី និងជាពិសេសគឺបញ្ហាដើមទុន។ យ៉ាងណាមិញ ដើម្បីចូលរំចំណែកតូចមួយ ដើម្បីជាដំណោះស្រាយចំពោះបញ្ហាមួយនេះ សូមលើកយកនូវអាជីវកម្ម៣ប្រភេទ ដែលចំណាយដើមទុនតិចក្នុងការចាប់ផ្ដើម និងជាពិសេសគឺសម្បូរអតិថិជនអ្នកមានៗថែមទៀតផង។ ដោយរបរទាំង៣នោះមានដូចខាងក្រោម៖

១.របរដាំដើមឈើសម្រាប់ដេគ័រក្នុងបន្ទប់ ឬទីធ្លាផ្ទះ៖ របរនេះជារបរមួយប្រភេទដែលចំណាយដើមទុនតិច ហើយភ្ញៀវអ្នកមានៗចូលចិត្តទិញណាស់។ ដោយឡែកអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះ គឺត្រូវសិក្សាមើលថាតើដើមឈើសម្រាប់លម្អប្រភេទណាសខ្លះ ដែលពេញនិយមសម្រាប់យកទៅដាក់តាំងលម្អនៅផ្ទះ។ បន្ថែមពីនេះទៀត អ្នកយើងក៏ត្រូវរៀនពីបច្ចេកទេសដាំដុះនិងថែទាំផងដែរ។

២.របរដាំកូនបន្ទាលសម្រាប់លម្អ៖ បច្ចុប្បន្ននេះ ការដាំបន្ទាលតូចៗសម្រាប់លម្អគឺជារបរមួយដែលសម្បូរទីផ្សារ ដោយកូនបន្ទាលតូចជារុក្ខជាតិមួយប្រភេទដែលស្រស់ស្អាត ហើយយើងអាចយកវាទៅដាក់តាំងនៅលើតុដើម្បីលម្អបាន។ យ៉ាងណាមិញ ថ្វីត្បិតតែការចាប់ផ្ដើមរបរមួយនេះត្រូវចំណាយដើមទុនតិចក៏ពិតមែន ប៉ុន្ដែវាតម្រូវឱ្យយើងមានចំណេះដឹងនិងស្គាល់ពូជនិងប្រទេសប្រទាលតូចៗសម្រាប់លម្អឱ្យបានច្រើន។ បន្ថែមពីនេះទៀត យើងក៏ត្រូវចេះបច្ចេកទេសដាំនិងថែបន្ទាលទាំងនោះផងដែរ។
Assorted Beautiful Cactus Plants In Flower Shop For Garden Decoration. Stock Photo, Picture And Royalty Free Image. Image 129828018.

៣.ចិញ្ចឹមត្រីទូកញ្ចក់សម្រាប់លម្អ៖ ការចិញ្ចឹមត្រីទូកញ្ចក់សម្រាប់ល្អ គឺជារបរមួយដែលអ្នកអាចចាប់ផ្ដើមពីដើមទុនតិច ហើយជាពិសេសគឺអ្នកមានៗគេចូលចិត្តទិញយកទៅដាក់តាំងនៅក្នុងផ្ទះខ្លាំងណាស់។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ចាប់ផ្ដើមរបរនេះគួរតែចំណាយពេលសិក្សាពីរបៀបចិញ្ចឹមនិងថែទាំត្រីឱ្យបានល្អ។ បន្ថែមពីនេះទៀត អ្នកក៏ត្រូវតែសិក្សាពីតម្លៃនៃទូកញ្ចក់និងការរៀបចំដេគ័រទូឱ្យមានភាពស្រស់ស្អាតនិងទាក់ទាញផងដែរ។

គួរបញ្ចាក់ផងដែរថា សម្រាប់របរទាំងនេះគឺជារបរដែលចំណាយដើមទុនក្នុងការចាប់ផ្ដើមតិច ដែលអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមធ្វើវាពីតូច និងធ្វើទីផ្សារតាមអនឡាញបាន។ យ៉ាងណាមិញ មុននឹងសម្រេចចិត្តថាចាប់របរណាមួយ អ្នកគួរតែចំណាយពេលសិក្សាពីរបរទាំងនោះឱ្យច្បាស់សិនមុននឹងចាប់ផ្ដើម៕

goldfish c | rama chandran | Flickr


ប្រភព: Business Cambodia 

上一篇:Richard Branson to Young Entrepreneurs: 'Just Do It' 下一篇:柬埔寨制造业现状如何?