“កាលពីមួយពាន់ឆ្នាំមុន ក៏មានបញ្ហានិងឱកាសដែរ ហើយបច្ចុប្បន្ននេះ ក៏មានបញ្ហានិងឱកាសដូចគ្នា។ តទៅមុខមួយពាន់ឆ្នាំទៀត ខ្ញុំជឿជាក់ថា បញ្ហានិងឱកាស នៅតែបន្តមានជានិច្ច។ ក្នុងនាមជាសហគ្រិន យើងគឺជាអ្នកដោះស្រាយបញ្ហារបស់មនុស្ស ហើយបង្កើតឱកាសដល់ខ្លួនឯង” ។ នេះជាពាក្យមួយឃ្លារបស់មហាសេដ្ឋីចិន Jack Ma ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ដែលធ្វើឡើងនៅក្នុងប្រទេសអាហ្វ្រិកកាលពីថ្ងៃទីកាលពីពេលកន្លងទៅនេះ មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើខ្ញុំអាចត្រឡប់ទៅអាយុ ២០ឆ្នាំ ឬ៣០ឆ្នាំម្តងទៀត ខ្ញុំនឹងជ្រើសរើសយកការបង្កើតការទូទាត់ប្រាក់ ការដឹកជញ្ជូន និងវេទិកាទិញលក់ទំនិញដូចអ្វីដែលខ្ញុំកំពុងធ្វើដូចគ្នា”។

សហគ្រិនចាស់វស្សារូបនេះ បានពន្យល់ថា សព្វថ្ងៃនេះ មនុស្សពិតជាត្រូវការវិស័យ E-commerce ខ្លាំងណាស់ ហេតុនេះ យើងត្រូវតែបង្កើតវា។ កាលពី២០ឆ្នាំមុន មនុស្សមិនជឿថា វិស័យ E-commerce អាចដំណើរការបានទេ ហើយមនុស្សមិនចូលចិត្តប្រើវាឡើយ ពួកគេមិនទុកចិត្តលើវិស័យនេះ ដាច់ខាត ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មនុស្សត្រូវការវា ចូលចិត្តប្រើវា ហើយជឿជាក់លើវាបំផុត។

អតីតគ្រូបង្រៀនភាសាអង់គ្លេសខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ្នកចង់រកស៊ីលើវិស័យខាងលើនេះ កុំរំពឹងថា អ្នកអាចជោគជ័យត្រឹមរយៈពេលមួយឆ្នាំឱ្យសោះ យ៉ាងហោចណាស់ អ្នកត្រូវត្រៀមរយៈពេល១០ឆ្នាំដែរ ដើម្បីធ្វើវាឱ្យជោគជ័យ។ ហើយខ្ញុំជឿជាក់ថា ដូចប្រទេសអាហ្រិកអ៊ីចឹង មិនអាចរីកចម្រើនបានត្រឹមរយៈពេលខ្លីនោះទេ យ៉ាងតិចណាស់ក៏ត្រូវការពេល១០ ទៅ ២០ឆ្នាំទៀតដែរ។ 

មហាសេដ្ឋី ជេក ម៉ា (Jack Ma) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ទៀតថា ប្រសិនបើគាត់រស់នៅកន្លែងណាមួយ ក្នុងប្រទេសអាហ្រិកមែន ហើយគាត់មានវ័យត្រឹម ២០ ឬ៣០ឆ្នាំនោះ គាត់នឹងបង្កើតអ្វីដែលគាត់មានដូចបច្ចុប្បន្ននេះ ហើយគាត់ក៏នឹងបង្កើតកម្មវិធីទូរទស្សន៍ដូចសព្វថ្ងៃនេះផងដែរ ដើម្បីធ្វើការបំផុតគំនិតដល់យុវជនជំនាន់ក្រោយ និងបង្រៀនពួកគេពីរបៀបបង្កើតអាជីវកម្មដូចគ្នា ៕


ប្រភព: Business Cambodia

上一篇:Mentally Strong People: The 13 Things They Avoid 下一篇:如何选择合适的分级基金?