លោក Austin Rusell គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន LIDAR Company Luminar ដែលជាក្រុមហ៊ុនមួយរកស៊ីក្នុងវិស័យបច្ចេកវិទ្យា។ ក្រោយរុញក្រុមហ៊ុនឡើង IPO នៅចុងឆ្នាំ២០២០ ជោគជ័យ ធ្វើឱ្យ Austin ជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបនៅលើលោក ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ២.៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវត្តដី Forbes។

ក្រឡេកទៅមើលប្រវត្តិរបស់លោក Austin វិញម្ដង លោកត្រូវបានគេដឹងថាជាមនុស្សដែលចូលចិត្តបច្ចេកវិទ្យា ហើយជាពិសេសគាត់ចូលចិត្តឆ្លិះឆ្លៀលនិងស្វែងយល់ពីបច្ចេកវិទ្យាឡានតាំងពីក្មេងមកម្លេះ។ យ៉ាងណាមិញ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ Austin ក៏បានចូលរៀនបន្ដនៅសាកលវិទ្យាល័យដែលមេក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើនរូបធ្លាប់រៀនគឺសាកលវិទ្យាល័យ Stanford។

រៀនសាកលវិទ្យាល័យមិនទាន់បានប៉ុន្មានផង Austin ក៏បានបែកគំនិតឈប់រៀន ហើយងាកទៅរត់តាមក្ដីស្រមៃរបស់ខ្លួន ដោយបានបើកក្រុមហ៊ុនបច្ចេកវិទ្យាដែលជាផ្នែកមួយជំនួយដល់រថយន្ដមួយដែលមានឈ្មោះថា LIDAR Company Luminar។ យ៉ាងណាមិញ កត្តាសំខាន់មួយដែលធ្វើឱ្យ Austin ចេញរកស៊ីតាមក្ដីស្រមៃបានដូច្នេះ គឺដោយសារតែ គាត់ទទួលបានទុនវិនិយោគ ១សែនដុល្លារ ពីលោក Peter Thiel ដែលជាវិនិយោគិនភ្នែកមុត ដែលធ្លាប់វិនិយោគលើ Facebook កាលចេញរកស៊ីដំបូងៗ។

ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា LIDAR Company Luminar របស់ Austin នេះ បាននឹងកំពុងតែរួមចំណែកមួយផ្នែកធំក្នុងការផ្លាស់ប្ដូរវិស័យរថយន្ដពិភពលោក ឱ្យកាន់តែទំនើបនិងអស្ចារ្យជាងមុន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Luminar កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការផលិតសេនស័រ Lidar សម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនរថយន្ដធំៗជាច្រើន ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រមូលទិន្នន័យសម្រាប់មុខងារបើកបរដោយខ្លួនឯង សម្រាប់រថយន្ដរបស់ពួកគេ។ 

យ៉ាងណាក៏ដោយ កន្លងមកបច្ចេកវិទ្យាដែល Austin កំពុងតែកាក់កបនេះត្រូវបាន Elon Musk ធ្លាប់ផ្លែផ្កាធ្ងន់ៗក្នុងកំឡុងពេលបើកសម្ពោធមុខងារ បើកបរដោយខ្លួនឯងរបស់ Tesla ដែលមិនពឹងសេនស័រ Lidar កាលពីឆ្នាំ ២០១៩ នោះថា៖ «Lidar គឺជាកិច្ចការរបស់មនុស្សភ្លីភ្លើ អ្នកដែលពឹងផ្អែកលើ Lidar នឹងមានវាសនាអាក្រក់»។

Elon Musk defamation case goes to the jury

គួរបញ្ជាក់ផងដែរថា Lidar គឺជាបច្ចេកវិទ្យា ដែលប្រើពន្លឺឡាស៊ែរ ដែលមនុស្សមិនអាចមើលឃើញនឹងភ្នែក ដើម្បីស្កេនពីបរិស្ថានជុំវិញមើលថាតើមានឧបសគ្គអ្វីនៅខាងមុខ ហើយបញ្ជូនទិន្នន័យនេះ ទៅកាន់ CPU ធំដើម្បីធ្វើការសម្រេចិត្ត ក្នុងគ្រប់គ្រងការបើកបរតាមស្ថានភាពជាក់ស្ដែង។ យ៉ាងណាមិញ គេសង្គេតឃើញថា បច្ចេកវិទ្យា Lidar របស់ Austin នេះ នឹងអាចក្លាយជាដៃគូរប្រកួតប្រជែងធំរបស់ Elon Musk។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន LIDAR Company Luminar របស់ Austin បានឡើង IPO យ៉ាងជោគជ័យ នៅចុងឆ្នាំ២០២០ ជាហេតុធ្វើឱ្យ Austin Russell បានកើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅជាង ២.៤ពាន់លានដុល្លារ និងបានក្លាយជាសេដ្ឋីលេខ៥ ក្នុងចំណោមសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកក្នុងឆ្នាំ២០២១៕


ប្រភព: Business Cambodia 

上一篇:The Psychological Price Of Entrepreneurship 下一篇:什么是创业危机投入机构