ប្រទេសចិនគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន ស្របពេលដែលប្រជាជនរបស់ខ្លួនភាគច្រើនសុទ្ធសឹងតែជាអ្នករកស៊ី ជាពិសេសនោះការរកស៊ីតាមប្រពន្ធ័អេឡិចត្រូនិចរបស់ចិនបានជួយអោយសេដ្ឋកិចរបស់ចិនមានការរីកចម្រើនមួយផ្នែកធំផងដែរ ។

បើតាមសារពត៌មានរបស់ប្រទេសចិនឈ្មោះថា Chinadally.com.cnបានអោយដឹងថាប្រទេសចិនគឺជាទីផ្សារដែលធំបំផុតនៅលើពិភពខាងផ្នែកលក់រាយ ។ របាយការណ៍របស់ចិនមួយនេះដដែលបានព្យាករណ៍ថា កាលក់រាយរបស់ចិននិងកើនឡើងទៅដល់៧,៥ភាគរយ ដែលគិតជាសាច់ប្រាក់អាចកើនរហូតទៅដល់ ៥៦៣៦ លានដុល្លារនៅកំឡុងឆ្នាំ២០១៩នេះ ខណ:ដែលសហរដ្ឋអាមេរិចនិងកើនឡើងប្រមាណ ៣,៣ភាគរយ បើគិតជាសាច់ប្រាក់ ៥៥២៩លានដុល្លារ ។

ចំណែកឯនៅឆ្នាំ២០២២ចិននិងរកប្រាក់ចំណូលមកពីការលក់រាយតាមប្រពន្ធអ៊ីនធើណេតបើគិតជាភាគរយប្រមាណ ៦៣ ភាគរយ ។ បើតាមរយ:របាយការណ៍នេះដដែលបានបង្ហាញថា មូលហេតុដែលធ្វើអោយកំណើននៃការលក់រាយនៅចិនមានសន្ទុះខ្លាំង នោះដោយសារចិនប្រើប្រាស់ប្រពន្ធអេឡិចត្រូចនិចក្នុងការលក់ផលិតផលិរាយរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ ហើយមធ្យោបាយក្នុងការលក់រាយរបស់ពួកគេមានប្រពន្ធអេឡិចយក្សដូចជា Alibaba .comជាដើម ។ 

ជាក់ស្តែងនៅថ្ងៃ Single Dayរបស់Alibabaដែលជាក្រុមហ៊ុនយក្សអេឡិចត្រូនិច ត្រឹមតែ ២ នាទីប៉ុណ្ណោះពួកគេអាចរកចំណូលបានប្រមាណ ៣១៤៦ ពាន់លានដុល្លារ ។ ងាកមកមើលកម្ពុជាវិញការលក់រាយនៅតាមប្រពន្ធ័អេឡិចត្រូនិចមិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយក៏មិនសូវជាមានភាពជឿនលឿនដូចនៅបណ្តាលប្រទេសមួយចំនួនឡើយ ដូច្នេះប្រសិនបើចាប់ផ្តើមវាអាចនឹងទៅរួច ព្រោះប្រពន្ធ័អេឡិចត្រូនិចនៅកម្ពុជាកំពុងតែមានការវិវត្តមួយថ្ងៃទៅថ្ងៃ ៕


ប្រភព: Business Cambodia

上一篇:10 Things I Wish I Knew Before I Started My Own Business 下一篇:进阶必看!如何从设计角度深挖需求——用户调研