ការសម្រេចចិត្តធ្វើអ្វីមួយមើលទៅហាក់ងាយស្រួល ប៉ុន្តែការពិតវាមិនដូច្នេះឡើយ ជាធម្មតាមនុស្សម្នាក់ៗទម្រាំតែធ្វើការសម្រេចចិត្តធ្វើរឿងអ្វីមួយ ត្រូវគិតច្រើនណាស់ សូម្បីតែរឿងសាមញ្ញាដូចជាការស្លៀកពាក់ ក៏សាំញាំដែរ ដោយត្រូវគិតថាថ្ងៃនេះ ត្រូវពាក់ពណ៍អ្វី ឬពាក់មួយណាសមជាងជាដើម។ជាក់ស្តែង ពាក់ព័ន្ធជាមួយបញ្ហានេះដែរ មហាសេដ្ឋីល្បីៗនៅក្នុងពិភពលោក បានបង្ហើបប្រាប់អំពីតិចនិចនៅក្នុងការសម្រេចឱ្យបានលឿន និងត្រឹមត្រូវ ដែលរួមមាន ៖ 

១. ពួកគេប្រែក្លាយការសម្រេចចិត្តតូចៗទៅជាទម្លាប់៖ យុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តល្អ ៗ ដែលមនុស្សជោគជ័យតែងប្រើដើម្បីធ្វើការសម្រេចចិត្តរបស់ពួកគេគឺចាប់ពីរឿងតូចៗដោយបង្វែរវាទៅជាទម្លាប់ ដូចជាការញ៉ាំអាហារ ការស្លៀកពាក់ និងទម្លាប់នៃការធ្វើការនានាជាដើម។ ហើយការសម្រេចចិត្តពីរឿងតូចៗនេះ បានផ្តល់ឱ្យពួកគាត់មិនសូវស្មុគស្មាញ និងនាំឱ្យមានអារម្មណ៍មិនល្អ។

ឧទាហរណ៍ លោកស្ទីវចបល្បីល្បាញស្លៀកខោខ្មៅដើម្បីធ្វើការរាល់ថ្ងៃចំណែកឯ Mark Zuckerberg ក៏ជាមនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលធ្វើការសម្រេចបានរហ័សផងដែរ ទៅលើការជ្រើសរើសសម្លៀកបំពាក់។បុរសទាំងពីរបានបញ្ជាក់ថារូបភាពដែលលេចធ្លោទាំងនេះគឺជាលទ្ធផលដ៏សាមញ្ញនៃទម្លាប់ប្រចាំថ្ងៃដែលមានបំណងកាត់បន្ថយការចំណាយពេលច្រើនក្នុងការសម្រេចចិត្ត។

ដោយពួកគាត់ទាំងពីរបានដឹងអំពីសមត្ថភាពប្រចាំថ្ងៃរបស់យើងក្នុងការធ្វើការសម្រេចចិត្តល្អដូចជាលោកបារ៉ាក់អូបាម៉ាដែលបាននិយាយថា“អ្នកនឹងឃើញថាខ្ញុំស្លៀកតែឈុតពណ៌ប្រផេះឬខៀវប៉ុណ្ណោះ។ខ្ញុំព្យាយាមកាត់បន្ថយការសម្រេចចិត្តខ្ញុំមិនចង់ ធ្វើការសម្រេចចិត្តអំពីអ្វីដែលខ្ញុំកំពុងញ៉ាំឬស្លៀកពាក់ពីព្រោះខ្ញុំមានការសម្រេចចិត្តជាច្រើនទៀតដែលត្រូវធ្វើ”។

២.សម្រេចចិត្តរួចរាល់ពីយប់៖ វិធីល្អមួយទៀតដើម្បីបន្ថយការនឿយហត់ក្នុងការសម្រេចចិត្តគឺដើម្បីសន្សំនូវការសម្រេចចិត្តតូចៗសម្រាប់ក្រោយពេលធ្វើការ និងដោះស្រាយការសម្រេចចិត្តស្មុគស្មាញនៅពេលព្រឹក មនុស្សជោគជ័យរមែងធ្វើការសម្រេចិត្តរួចរាល់តាំងពីយប់។

ពួកគេយកចិត្តទុកដាក់លើអារម្មណ៍របស់ពួកគេ៖ មានពាក្យចាស់ពោលថា“កុំធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍បណ្តោះអាសន្ន”។មនុស្សជោគជ័យទទួលស្គាល់និងយល់ពីអារម្មណ៍របស់ពួកគេដូច្នេះពួកគេអាចមើលការសម្រេចចិត្តដោយវិចារណញ្ញាណនិងសមហេតុផលតាមដែលអាចធ្វើទៅបាន។


ប្រភព: Business Cambodia 

上一篇:The Brand Called You 下一篇:如何快速从0开始系统学习项目管理