តាមរយៈការឡាយផ្ទាល់ពីអគ្គនាយកដ្ឋានពន្ធដារកាលពីពេលកន្លងទៅ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ជាច្រើនពាក់ព័ន្ធជាមួយនឹងការចុះបញ្ជី រួមនិងកាតព្វកិច្ចបង់ពន្ធផ្សេងទៀតក្នុងវិស័យរកស៊ីស្រុកខ្មែរ។ក្នុងនោះ លោក ក៏បានបើកបង្ហាញពីក្រុមហ៊ុននិងអាជីវកម្មចំនួន ១៥ ដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេបំផុតនៅក្នុងការប្រមូលពន្ធប្រចាំឆ្នាំដោយក្នុងនោះរួមមាន វិស័យភេសជ្ជៈ ហិរញ្ញវត្ថុ និងទូរគមនាគមន៍ជាដើម។ ដែលក្រុមហ៊ុនទាំងនោះរួមមាន ៖

១.ក្រុមហ៊ុន ស្រាបៀ Heineken Cambodia 

២.មីក្រូហិរញ្ញវត្ថុប្រាសាក់

៣.ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស Khmer Beverages (ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា)

៤.ធនាគារ អេស៊ីលីដា

៥.ក្រុមហ៊ុន ទឹកវីតាល់

៦.ក្រុមហ៊ុន Smart 

៧.N.C.X Company Limited (ក្រុមហ៊ុន តំឡើងម៉ូតូ ហុងដា)

៨.អគ្គិសនីកម្ពុជា 

៩.ធនាគារកាណាឌីយ៉ា

១០.ក្រុមហ៊ុន SCA (Société Concessionnaire des Aéroports)

១១.ក្រុមហ៊ុន CP Cambodia 

១២.ធនាគារ Aba 

១៣.ក្រុមហ៊ុន Cambodia Beverages (ក្រុមហ៊ុនផលិតទឹកក្រូច) 

១៤.ធនាគារ Cambodia Public Bank 

១៥.ក្រុមហ៊ុន Cam GSM (ក្រុមហ៊ុន Cellcard )

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ធ្នូកន្លងទៅតាមរយៈការឡាយរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា "គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៦៩៧លានដុល្លារ ដែលស្មើនឹងជាង៩៤,៦៣ភាគរយ ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័តដែលបានអនុម័តមុនកូវីដ តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លានៃផែនការដែលកំណត់ដោយរាជរដ្ឋាភិបាល"។

ក្នុងការផ្សាយផ្ទាល់នេះផងដែរ លោក គង់ វិបុល បានឱ្យដឹងបន្ថែមថា បើទោះបីជាស្ថិតក្នុងពេលមានជំងឺកូវីដ១៩ក្ដី ប៉ុន្តែខាងអគ្គនាយកពន្ធដានៅតែអាចរកចំណូលបានដល់ទៅ ៩៤ ភាគរយ ហើយរំពឹងថាអាចនឹងគ្រប់តាមផែនការនៅពេលចុងឆ្នាំ ។ លោកបន្ថែមថា មូលហេតុដែលធ្វើឱ្យចំណូលដែលរកបានខ្ពស់បើទោះប៉ះកូវីដ១៩ គឺដោយសារតែឥទ្ធិពលក្នុងឆ្នាំ២០១៩ ដែលអាជីវករ អាជីវកម្ម និងសហគ្រាសមួយចំនួន រកទទួលទានមានផលចំណេញក្នុងឆ្នាំចាស់ ឆ្នាំ ២០១៩ នោះ៕


ប្រភព: Business Cambodia 

上一篇:3 Ways Customer Surveys Can Improve Your Business 下一篇:搞定大客户,比你想的简单