បច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការងារនិងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ យ៉ាងណាមិញ ស្របពេលដែលបច្ចេកវិទ្យាកំពុងតែមានភាពរីកចម្រើនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ គេក៏សង្គេតឃើញថា បច្ចេកវិទ្យាក៏បាននាំមកនូវគុណវិតបត្តិដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ។

ជុំវិញបញ្ហាការវិវត្តន៍របស់បច្ចេកវិទ្យានេះផងដែរ បច្ចុប្បន្នេះគេកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ខ្លួនរបស់មនុស្សយន្ដ Ai ពីព្រោះវានឹងធ្វើឲ្យមនុស្សជាច្រើនបាត់បង់ការងារយ៉ាងឆាប់រហ័សបំផុតក្នុងពេលខាងមុខនេះ។ ជាក់ស្ដែងបើយោងតាមគេហទំព័រ marketwatch បានឲ្យដឹងថា ការងាររបស់មនុស្សចំនួនជាង៣០លានអ្នកនឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា Ai(Artificial Intelligence) នៅក្នុងពេលខាងមុខនេះ។ បន្ថែមពីនេះទៀត គេបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០៣០ ការងាររបស់ប្រជាជនអាមេរិកប្រមាណជាង៤០% នឹងត្រូវបានជំនួសដោយ Ai ហើយប្រជាជនទាំងអស់នោះនឹងត្រូវអត់ការងារធ្វើដោយសារគ្មានអ្នកណាអាចបញ្ឈប់បច្ចេវិទ្យានេះបានឡើយ។

ជុំវិញបញ្ហានេះផងដែរ មហាសេដ្ឋីចិត្តធម៌ Bill Gates ក៏បានចាត់វិធានការយ៉ាងធំដើម្បីទប់ស្កាត់បញ្ហាមួយនេះកុំឲ្យកើតឡើងដោយគាត់បានស្នើរសុំឲ្យរដ្ឋាភិបាលឲ្យ គិតលុយថ្លៃពន្ធសម្រាប់អ្នកដែលប្រើប្រាស់ Ai ឲ្យដូចពន្ធដែលជួលមនុស្សមកធ្វើតាមដែរ ប៉ុន្តែការធ្វើបែបនេះក៏វាមិនអាចទប់ស្កាត់បច្ចេកវិទ្យា Ai បានទាំងស្រុងដែរពីព្រោះមនុស្សយន្ដ Ai អាចធ្វើការងារបានលឿនជាងមនុស្សធម្មតានិងមានប្រសិទ្ធភាពជាងការជួលមនុស្សឲ្យមកធ្វើការ។

Bill Gates got rich with a tough strategy, now he's applying it to the Covid vaccine - Archyde

ជាមួយគ្នានេះដែរ លោក Stephen Hawking បានឲ្យមនុស្សគ្រប់គ្នាបានដឹងថា “រោងចក្រស្វ័យប្រវត្តិកំពុងតែកាត់បន្ថយការងារមនុស្សកាន់តែច្រើនឡើងៗ ហើយវាកំពុងតែបំផ្លាញការងារទាំងនេះឲ្យបាត់បង់ទាំងអស់នៅថ្ងៃអនាគត។ ដូច្នេះនៅថ្ងៃអនាគតមានតែអ្នកចេះដឹងទេដែលមានអំណាចជាងគេនៅក្នុងពិភពលោក” ។ លោក Stephen Hawking ក៏បានបង្ហាញភាពសោកស្ដាយខ្លាំងនៅក្នុងជីវិតគាត់ដោយសារតែគាត់មិនអាចជួយទប់ស្កាត់Aiបាន។ ហើយគាត់តែងតែបារម្ភជានិច្ចថាជីវិតមនុស្សនឹងទៅជាបែបណាក្រោយពេល Ai វាយលុកទីផ្សារការងារអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

Legendary Physicist Stephen Hawking Has Died - FiveAA

ទន្ទឹមនេះដែរ លោក Elon Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា ក៏បាននិយាយអំពីរឿងនេះដែរនៅក្នុងប្រទេស Dubai ដោយពេលនោះគាត់បាននិយាយថា “តើយើងគួរធ្វើយ៉ាងណាចំពោះភាពអត់ការងារធ្វើបែបនេះ? រឿងនេះនឹងធ្វើឲ្យសង្គមជួបបញ្ហាដ៏ធំមួយបើសិនជាការអភិវឌ្ឍន៍របស់Aiនៅតែបន្ដកើតមានឡើង, ហើយនេះគឺមិនមែនជាអ្វីដែលខ្ញុំប្រាថ្នាថានឹងកើតឡើងទេ ប៉ុន្តែវាប្រាកដជាកើតមានឡើងនៅថ្ងៃអនាគត ពីព្រោះមនុស្សយើងធម្មតាមិនអាចធ្វើការមួយចំនួន ឱ្យបានល្អដូចមនុស្សយន្ដនោះទេ”។ លោក Elon Musk ក៏បានដាស់តឿនឲ្យអ្នកដែលកំពុងតែស្រាវជ្រាវក្នុងបច្ចេកវិទ្យានេះឲ្យបន្ថយល្បឿនសិនទៅព្រោះគាត់មិនចង់ឃើញប្រជាជនគ្រប់រូបជួបបញ្ហាគ្មានការងារធ្វើទេ។

Crypto Investors in Elon Musk: Please Stop Tweeting!

យ៉ាងណាមិញ ដើម្បីប្រយុទ្ធប្រឆាំងជាមួយការបាត់បង់ការងារនៅក្នុងពេលខាងមុខនេះលោក Bill Gate និងលោក Elon Musk បានលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នារៀនសូត្រឲ្យបានច្រើនអំពី Artificial Intelligence ដើម្បីវាយបកទៅវិញជាមួយនឹងការបាត់បង់ការងារមនុស្សនៅក្នុងពេលអនាគត។

សរុបមក នេះគឺជារឿងមួយដែលបងប្អូនខ្មែរយើងត្រូវដឹង ហើយគួរតែដាក់ភ្នែកតាមដាននូវការវិវត្តន៍របស់បច្ចេកវិទ្យា។ បន្ថែមពីនេះទៀត យើងត្រូវតែប្រឹងប្រែងរៀនសូត្រនូវជាប្រចាំ ពោលគឺមានតែចំណេះដឹងទេ ដែលអាចជួយយើងឱ្យគេចផុតពីការរងគ្រោះដោយសារតែការវិវត្តន៍របស់បច្ចេកវិទ្យាបាន៕


ប្រភព: Business Cambodia 

上一篇:The Psychological Price Of Entrepreneurship 下一篇:硬件创业,什么是最重要的事情?