បច្ចុប្បន្នកំណើននៃមុខរបរមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានទាំងគំនិតអាវកម្មថ្មីៗ ជាច្រើនបាននឹងកំពុងបង្ហាញខ្លួនមកជាមួយនិងតម្រូវការពីអតិថិជនជាដើម ដែលក្នុងនោះ ក៏នៅមានអាជីវកម្មមួយចំនួននៅមិនទាន់មានវត្តមានរកស៊ីនៅស្រុកខ្មែរផងដែរ ស្របពេលដែលប្រទេសជិតខាងយើងមួយចំនួន កំពុងរកស៊ីកាក់កបជាមួយរបរទាំងនោះ រហូតអាចនាំចេញទៅលក់នៅក្រៅប្រទេសបានថែមទៀតផង។ដែលរបរទាំងនោះរួមមាន ៖

១.របរច្នៃដើមចេក

នៅក្នុងប្រទេសកម្ពុជាយើងគ្រប់គ្នាគេប្រើតែដើមចេកសម្រាប់តែដាំយកផ្លែ ត្រយ៉ូង និងដើមសម្រាប់ច្នៃជារបស់ប្រើបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រទេសវៀតណាមវិញ បែរជាយកដើមចេកនេះច្នៃជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ដែលអាចទាញចំណូលបានជាច្រើនពីការលក់ ។ជាក់ស្តែង ក្រុមហ៊ុន Musa Pacta បានបង្កើតសហករណ៍ពាណិជ្ជកម្មនិងសេវាកម្មកសិកម្មខៃថៃ ដែលមានទីតាំងស្ថិតនៅ ស្រុកភូសៀន នៃទីក្រុងហាណូយ ប្រទេសវៀតណាម ជាសហគ្រាសដំបូងគេបង្អស់ ដែលយកដើមចេកមកកែច្នៃជាសរសៃចេក ហើយក៏បានយកសរសៃចេកនោះទៅច្នៃជាឧករណ៍ប្រើប្រាស់ជាច្រើនមុខដូចជា កំរាលព្រំ កន្រ្តក កាបូប អំបោសនិងប្រអប់ដាក់ក្រដាសអនាម័យជាដើម។ បច្ចុប្បន្នប្រទេសវៀតណាមមានផ្ទៃដីដាំចេកប្រមាណ ១៥០.០០០ ហិកតា សម្រាប់យកផ្លែ ដែលគេប៉ាន់ស្មានថាអាចផ្គត់ផ្គង់សរសៃបាន ២០០.០០០ តោនក្នុងមួយឆ្នាំ និងអាចនាំមកនៅប្រាក់ចំណូលប្រហែល ៧០០ លានដុល្លាក្នុងមួយឆ្នាំ។

២.របរដាំផ្កាលើទឹក

សម្រាប់របរនេះ ហាក់នៅមិនទាន់អ្នកធ្វើនៅឡើយទេនៅក្នុងប្រទេសកម្ពុជាយើងនេះ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រទេសជិតខាងដូចជាវៀតណាមឯណោះវិញកំពុងតែកាក់កបជាមួយរបរនេះជាខ្លាំង ដោយក្រុមកសិករក្នុងខេត្ដមួយនៅប្រទេសវៀតណាមបានចង់ក្រងគ្នាជាសហករដើម្បីដាំផ្កានិងឈើប្រណិតចំនួន ២.០០០ ប្រភេទលើផ្ទៃដី ៣៥៥ ហិកតា។ ការផ្លាស់ប្ដូរពីការដាំស្រូវមកដាំផ្កានិងឈើប្រណិតអាចរកចំណូលប្រចាំឆ្នាំសរុបចំនួន ១,៧០ ពាន់លានដុងស្មើនឹង ៨ លានដុល្លារអាមេរិក ដែលស្មើនឹង ៣៥ ភាគរយនៃតម្លៃកសិកម្មសរុប។

គួរបញ្ជាក់ផងដែរថា អត្ថបទនេះ បំផុសឡើងក្នុងគោលបំណង ផ្តល់ជាគំនិតយោបល់មួយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងមុខរបរថ្មីៗ ដែលមិនទាន់មានអ្នកធ្វើនៅឡើយតែប៉ុណ្ណោះ ៕


ប្រភព: Business Cambodia 


上一篇:The Top 7 Legal Documents for Every Startup 下一篇:逃离产品开发中的“群思陷阱”