បច្ចុប្បន្ននេះមនុស្សគ្រប់គ្នាតែងមាននូវក្តីស្រមៃផ្ទាល់ខ្លួន អ្នកខ្លះស្រមៃចង់ធ្វើការនៅកន្លែងដែលល្អមួយ ចំណែកឯអ្នកខ្លះក៏មានក្តីស្រមៃចង់មានមុខរបរមួយជាក់លាក់ដែលអាចចិញ្ចឹមខ្លួនឯងមិនចង់ធ្វើការស៊ីប្រាក់ខែគេមួយជីវិតទេ។តែបញ្ហាធំដែលតែងតែហាមឃាត់ឱ្យគ្រប់គ្នាពិបាកចេញរកស៊ីបាន នោះគឺបញ្ហាខ្វះដើមទុន។តាមរយៈការចេញសម្ភាសន៍ដោយផ្ទាល់របស់ខ្ញុំកន្លងមក មានយុវជនយើងជាច្រើននិយាយថា គាត់ស្រឡាញ់ការងាររកស៊ីជាជាងធ្វើការឱ្យគេ ប៉ុន្តែពួកគាត់ទុនគ្រប់គ្រាន់សម្រាប់ធ្វើ ម្យ៉ាងនៅធ្វើការឱ្យគេ ខ្លាចតែពេលចេញរកស៊ីទៅបាត់ប្រាក់ខែ ហើយការងាររកស៊ីមិនទៅមុខជាដើម។

១.ធ្វើការបណ្តើររកគំនិតចេញរកស៊ីបណ្តើរ

នៅពេលដែលអ្នកមានប្រាក់ចំណូលតិចហើយចង់ចេញរកស៊ី ត្រូវស្វែងរកគំនិតឱ្យបានច្រើនដោយធ្វើការបណ្តើររកគំនិតក្នុងការចេញរកស៊ីបណ្តើរ ដើម្បីញដកសង់នូវបទពិសោធន៍ខ្លះៗ រៀនមើលពីរបៀបគ្រប់គ្រង ការចាប់ផ្តើមគំនិត ការតាំងចិត្តឱ្យបានខ្ពស់ជាដើម។ អ្វីដែលសំខាន់នោះយើងត្រូវប្រមូលគំនិតឱ្យបានច្រើនជាមុខសិន ដើម្បីប្រមូលធ្វើជាបទពិសោធន៍មកអនុវត្តខ្លួន ឱ្យមានភាពរឹងមាំនិងកាន់តែមានសមត្ថភាពជាមុន រួមទាំងមានគំនិតគ្រប់គ្រាន់ក្នុងការចេញរកស៊ី។

២.ធ្វើខ្លួនឱ្យមានតម្លៃជាងប្រាក់ខែ

តាមធម្មតាកាលណាយើងមិនសូវមានសមត្ថភាពឬផ្តល់ផលប្រយាជន៍ទៅដល់ក្រុមហ៊ុនឬស្ថាបននោះតម្លៃនៃប្រាក់ខែរបស់យើងក៏ទៅតាមអ្វីដែលយើងបានអនុវត្តទៅតាមនិងដែល។ ហេតុអ្វីបានជាយើងនូវមានប្រាក់ខែតិចខណៈពេលដែលយើងធ្វើការទៅតាមអ្វីដែលក្រុមហ៊ុនបានដាក់ឱ្យធ្វើទៅអ្វីដែលជាគោលការណ៍របស់ក្រុមបានដាក់ឱ្យធ្វើ? មែនទែនទៅប្រសិនបើយើងនូវតែមានប្រាក់ខែតិចវាអាស្រ័យទៅតាមសមត្ថភាពរបស់យើងទើបប្រាក់ខែវាទៅតាមនិងដែរ ។ ដូចច្នេះហើយយើងត្រូវធ្វើខ្លួនឱ្យមានតម្លៃជាងប្រាក់ខែដែលយើងមាន អភិវឌ្ឍន៍ខ្លួនឱ្យច្រើនជាមុន ធ្វើខ្លួនឱ្យមានប្រយាជន៍ជាមុន មានគំនិតក្នុងឆ្នៃប្រឌិតច្រើនជាមុន ជាពិសេសនោះកំណត់ទិសដៅបានច្បាស់លាស់។ឧទាហរណ៍៖ ប្រសិនបើយើងមានប្រាក់ខែត្រឹម ៣០០$ យើងត្រូវធ្វើខ្លួនឱ្យមានតម្លៃច្រើនជាងប្រាក់ខែ ៣០០$នោះ មានន័យថាយើងត្រូវផ្លាស់ប្តូរសមត្ថភាពដាក់គោលដៅយកប្រាក់ខែច្រើនជានេះពីទៅបីដងនៃប្រាក់ខែដែលយើងបានពីមុខ។

៣.ផ្តោតលើការលក់

សម្រាប់ការចាប់ផ្តើមរចេញរកស៊ី កត្តាដែលសំខាន់នោះគឺអ្នកដែលពូកែខាងលក់ដែលជាអ្នកអាចចេញរកស៊ីបាន ដើម្បីផ្តល់ជាប្រយាជន៍ឬក៏ដើមទុននៅក្នុងអាជីវកម្ម។ ជាពិសេសនោះត្រូវមានគំនិតក្នុងការឆ្នៃប្រឌិតរបស់ណាមួយយកទៅដើម្បីធ្វើជាដើមទុនក្នុងការចាប់ចេញរកស៊ីផងដែរ។ មែនទែនទៅប្រសិនបើយើងចេះលក់នូវផលិតផលមួយឱ្យបានល្អហើយផ្តោតតែការលក់តែមួយមុខ នោះអ្នកនិងមានជំនាញក្នុងការលក់នៅផលិតផលដែលបានដាក់បង្ហាញឱ្យអតិថិជនមានការជឿនទុកចិត្ត រួមទាំងមានចំណូលកាន់តែច្រើនផងដែរ។

ជាការពិតណាស់សម្រាប់យុវជនដែលមានប្រាក់ខែត្រឹម ៣០០$ ធ្វើយ៉ាងម៉េចអាចចេញរកស៊ីបាននោះ អាចយកចំណុច៣ខាងលើដែលបានដាក់បង្ហាញនេះយកទៅអនុវត្តតាមបាន ។ លើសពីនេះផងដែលក្នុងការចេញរកស៊ីមិនថាយុវជនដែលមានប្រាក់ខែតិចឬក៏ច្រើនោះទេប្រសិនបើយុវជនចេះកែឆ្នៃខ្លួននិងអនុវត្តតាមចំណុច៣ខាងលើនេះអាចចេញរកស៊ីបាន៕


ប្រភព: Business Cambodia

上一篇:Business to business: A human-to-human approach for creative connection 下一篇:这 5 个方法,会让创业变得更加困难