បើនិយាយដល់អ្នកដែលមានភ្នែកមុតនិងពូកែវិនិយោគ គេនឹងនឹកឃើញទៅដល់ឈ្មោះ លោក Warren Buffett ដែលមនុស្សគ្រប់គ្នាចាត់ទុកថាជាកំពូលបិតាវិនិយោគមួយរូបក្នុងពិភពជំនួញពិភពលោក។យ៉ាងណាមិញ បច្ចុប្បន្ននេះ លោក Warren Buffett គឺជា CEO នៃក្រុមហ៊ុនយក្សលំដាប់ពិភពលោកមួយដែលមានឈ្មោះថា Berkshire Hathaway ដែលក្រុមហ៊ុនមួយនេះមានតម្លៃខ្លួនប្រមាណ ៥៣០ពាន់លានដុល្លារ និងរកចំណូលបាន ៤៥.២ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។ 

យ៉ាងណាមិញ ប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ និងមានមនុស្សជាច្រើនចង់ដឹងនោះ គឺថា តើធ្វើជា CEO នៅក្រុមហ៊ុនយក្ស Berkshire Hathaway និងត្រូវស្ពាយទំនួលខុសត្រូវធំប៉ុនភ្នំដូច្នេះ តើលោក Warren Buffett ទទួលបានប្រាប់ខែប៉ុន្មានលានដុល្លារ ពីការកាន់តំណែងដ៏ធំមួយនេះ។

បើយោងតាម ឯកសាររបស់គណៈកម្មការមូលបត្រអាមេរិក ហៅកាត់ថា SEC បានង្ហាញថា លោកទទួលបានប្រាក់បៀវត្សត្រឹមតែ ១០០,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោកទទួលបានប្រាក់ខែ១សែនដុល្លារត្រឹង និងមិនធ្លាប់ការដំឡើងប្រាក់ខែទាល់តែសោះ ក្នុងអំឡុងពេលជាង៤០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៨០មក។ ហើយតាមរយៈប្រាក់បៀវត្សគោល១សែនដុល្លាររបស់លោក Warren Buffett គឺមានភាពខុសគ្នាយ៉ាងខ្លាំង បើធៀបទៅនឹងប្រាក់ខែរបស់ CEO ដទៃទៀតក្នុងបណ្ដាក្រុមហ៊ុនដែលស្ថិតក្នុងសន្ទស្សន៍ S&P 500 ដែលមានប្រាក់បៀវត្សគោលជាមធ្យម១៥លានដុល្លារ។

យ៉ាងណាមិញ បើយើងក្រឡេកមើលតាមភាពជាក់ស្ដែង លោក Warren Buffett ហាក់មិនត្រូវការប្រាក់បៀវត្សនេះនោះឡើយ។ ដោយសារតែលោកមានភាគហ៊ុនក្នុងក្រុមហ៊ុន Berkshire Hathaway ចំនួន ១៦.៤៥% ដែលមានតម្លៃជិត ១០០ពាន់លានដុល្លារ។ 

Warren Buffett Moves to Distance Himself From Bill Gates | The Nation

ជាមួយគ្នានេះដែរ ក្រៅពីជាប់ងារជាបិតាវិនិយោគ លោក Warren Buffett ក៏ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីចិត្តធម៌មួយរូប ដែលជារឿយៗគេសង្កេតឃើញថា លោកតែងតែយកប្រាក់ចំណូលដែលលោករកបានយកទៅបរិច្ចាគចូលកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់សង្គមនិងពិភពលោក។ អ្វីដែលគួរឱ្យស្ងប់ស្ញែញជាងនេះទៀត បើទោះបីជាក្លាយជាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារ ប៉ុន្ដែ លោក Warren Buffett នៅតែបន្ដរស់នៅក្នុងជីវិតដ៏សាមញ្ញ ដូចជា ញ៉ាំអាហារនៅ McDonald’s រស់នៅក្នុងផ្ទះធម្មតា ជិះឡានធម្មតាជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក Warren Buffet មានវ័យ៩០ឆ្នាំ និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ១០០ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋីលេខ៦ ដែលមានបំផុតនៅលើលោក។ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះ លោកមានហ៊ុនវិនិយោគនៅក្នុងក្រុមហ៊ុនតូចធំជាច្រើន ដែលអាចឱ្យលោកអាចរកចំណូលបាន បើទោះបីជាពេលគេងក៏ដោយ៕

Warren Buffett has the right answer to crony capitalism: women (opinion) - CNN


ប្រភព: Business Cambodia 



上一篇:Cheat Sheet: 21 Financial Terms You Should Know (2019 Update) 下一篇:到底何谓“顾客价值”?企业应如何对待?