សព្វថ្ងៃនេះមានមនុស្សច្រើនណាស់កំពុងតែចង់ចេញធ្វើជាសហគ្រិនប៉ុន្តែពួកគាត់មិនទាន់បានដឹងច្បាស់លាស់ទេថាគាត់ចង់ចេញរកស៊ីតាមផ្លូវណានិងចេញរកស៊ីដោយរបៀបណា។ មនុស្សភាគច្រើនតែងតែត្រូវការដំបូន្មាននិងគំនិតល្អៗជាមុនសិនមុននឹងគាត់ហ៊ានចេញរកស៊ីដោយខ្លួនឯង ចំណែកឯមនុស្សខ្លះទៀតមានគំនិតនិងដំបូន្មានល្អៗហើយប៉ុន្តែមិនទាន់ហ៊ានចេញរកស៊ី។ ដូច្នេះដើម្បីលុបបំបាត់ភាពស្ទាក់ស្ទើរក្នុងការចេញទាំងនេះ យើងគួរតែចាប់ផ្ដើមអានសៀវភៅដើម្បីបង្កើនចំណេះដឹងក្នុងការចេញរកស៊ីនិងបន្ធូរអារម្មណ៍ភ័យខ្លាចឲ្យបានច្រើននៅពេលដែលចេញរកស៊ី។

គួរបញ្ជាក់ដែរថាសៀវភៅទាំងអស់នេះនឹងជួយឲ្យអ្នកចេញរកស៊ីដោយក្លាហានជាងមុននិងហើយអាចជួយឲ្យយើងជៀសវាងហានិភ័យបានច្រើនមុននូវពេលដែលចេញរកស៊ី។សៀវភៅទាំងនោះមានដូចជា៖

១.The Art of the Start 2.0

សៀវភៅមួយនេះត្រូវបាននិពន្ធដោយលោក Guys Kawasaki ដែលគាត់ជាអ្នកជំនាញខាងទីផ្សារអន្ដរជាតិនិងជាវិនិយោគិននៅទីក្នុង Silicon Valley នៃសហរដ្ឋអាមេរិកផងដែរ ។ វិនិយោគគិនម្នាក់នេះបានបង្ហាញនូវមេរៀនសំខាន់ៗសម្រាប់ម្ចាស់អាជីវកម្មដែលទើបនឹងចាប់ផ្ដើថ្មីៗ និងម្ចាស់អាជីវកម្មដែលមិនទាន់មានបទពិសោធន៍ក្នុងការរកស៊ី។ សៀវភៅមួយក្បាលនេះងាយស្រួលអាននឹងមានការណែនាំងាយៗដែលមានប្រសិទ្ធភាពខ្លាំងបំផុតសម្រាប់អ្នកដែលចង់ធ្វើតាម។

២.The Founder’s Dilemmas

សៀវភៅមួយនេះបង្ហាញពីការត្រៀមផែនការទុកមុននិងការជៀសវាងពីគ្រោះថ្នាក់និងហានិភ័យដែលអាចនឹងកើតឡើងនៅពេលដែលយើងចេញរកស៊ី ដែលបាននិពន្ធឡើងដោយលោក Noam Wasserman ។ សៀវភៅមួយក្បាលនេះនឹងបង្រៀនយើងច្រើនទាក់ទង់បទពិសោធន៍ក្នុងការរកស៊ីរបស់ស្ថាបនិកល្បីៗជាច្រើនដែលបានដើរមុនយើង។ សៀវភៅនេះនឹងធ្វើឲ្យយើងយល់ដឹងច្រើនពីបទពិសោធន៍និងកំហុសរកស៊ីដែលយើងគួរតែជៀសវាង ព្រមទាំងគន្លឹះដោះស្រាយបញ្ហារដែលយើងអាចយកមកអនុវត្តន៍ក្នុងការធ្វើអាជីវកម្មរបស់យើងបាន។

៣.Become your own boss in 12 Months

សៀវភៅមួយនេះត្រូវបាននិពន្ធដោយអ្នកស្រី Melinda Emerson កាលពីឆ្នាំ២០១០ក្នុងគោលបំណងចង់ឲ្យអ្នកអានចេះកសាងអាជីវកម្មពីមួយដំណាក់ទៅមួយដំណាក់។ សៀវភៅនេះនឹងធ្វើឲ្យយើងចេះរៀបចំផែនការដ៏រឹងមាំមួយដើម្បីយកទៅកសាងអាជីវកម្មរបស់អ្នក។ សៀវភៅមួយនេះនឹងប្រាប់ពីផ្លូវដែលយើងអាចរកស៊ីបានដោយរឹងមាំ និងបង្ហាញពីរបៀបដាក់ផែនការច្បាស់លាស់ក្នុងការកសាងអាជីវកម្មឲ្យជោគជ័យក្នុងរយៈពេល១២ខែ។

៤.The Lean Startup

សៀវភៅនេះត្រូវបាននិព្ធដោយលោក Eric Ries នៅក្នុងឆ្នាំ២០១១។ សៀវភៅនេះត្រូវបាននិពន្ធឡើងដើម្បីបង្ហាញអំពីរបៀបដែលសហគ្រិនសព្វថ្ងៃបង្កើតអាជីវកម្មដែលជោគជ័យខ្លាំងដោយប្រើការច្នៃប្រឌិតរបស់គាត់។ សៀវភៅមួយនេះនឹងជួយបង្រៀនអ្នកអំពីការរកស៊ីដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់អ្នកដើម្បីយកឈ្នះដៃគូប្រកួតប្រជែងរបស់អ្នកដោយវ័យឆ្លាតបំផុតនិងដោយមិនមានអាជីវកម្មណាផ្សេងអាចចម្លងបានដោយងាយៗ។សៀវភៅមួយក្បាលនេះនឹងជំរុញឲ្យអ្នកគិតឲ្យបានប្លែកជាងមុននិងគិតឲ្យបានខុសគេជាងមុនដើម្បីឲ្យអាចចាប់យកឱកាសធំៗដែលមនុស្សភាគច្រើននឹកស្មានមិនដល់។

៥.Will It Fly?

សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Thomas K. McKnight នៅក្នុងឆ្នាំ២០០៤ ។ សៀវភៅនេះចង់បង្ហាញឲ្យយើងដឹងថា “តើអាជីវកម្មរបស់យើងអាចមានសក្ដានុពលដែលឬទេ?” ។ នៅពេលដែលយើងអានអត្ថបទនេះហើយអ្នកនឹងយល់ដឹងច្រើនអំពីគំនិតអាជីវកម្មណាដែលជោគជ័យនិងគំនិតអាជីវកម្មណាដែលមិនជោគជ័យ ហើយគួរតែច្នៃគំនិតអាជីវកម្មដែលមិនមាប្រសិទ្ធភាពឲ្យក្លាយជាគំនិតដែលមានប្រសិទ្ធភាពដោយរបៀបណា។ សៀវភៅនេះសាកសមជាមួយអ្នកដែលចង់ចេញរកស៊ីប៉ុន្តែមិនដឹងថាវាសនាអាជីវកម្មរបស់ខ្លួននឹងទៅជាបែបណានៅពេលដែលចេញរកស៊ី៕


ប្រភព: Business Cambodia

上一篇:6 Patterns That Stop You From Achieving Long-Term Success 下一篇:决定管理水平的,是思维,而不是工具