ជីវិតមនុស្សម្នាក់ៗពិតមិនទៀតឡើយ ថ្ងៃនេះអាចលំបាកប៉ុន្តែមិនប្រាកដថាថ្ងៃស្អែកអ្នកនៅតែលំបាកទៀតនោះទេ ជាក់ស្តែងបើយើងក្រឡេកទៅមើលជីវិតរបស់កំពូលអ្នកមានល្បីៗនៅលើពិភពលោកជាច្រើនរូប ដែលបាផ្លាស់ប្តូរជីវិតពីបាតដៃទទេរហូតក្លាយជាសេដ្ឋីមានលុយរាប់រយលានដុល្លារ។ជាក់ស្តែងដូចជា ៖

១.អ្នកស្រី Oprah Winfrey

អ្នកស្រីជាម្ចាស់កកម្មវីធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅអាមេរិក បើតាមកិច្ចសម្ភាន៍ជាមួយសារព័ត៌មាន Forbes អ្នកស្រីបានថ្លែងថា “ខ្ញុំមិនមែនជាអ្នកមានដែលកើតក្នុងត្រកូលស្តុកស្តមឡើយ តែខ្ញុំជាមនុស្សម្នាក់ដែលក្រីក្រសូម្បីតែភ្លើង និងទឹកស្អាតក៏គ្មានប្រើដែរ” តែអ្វីដែលគួរឱ្យគោរពនិងកោតសរសើរនិងអន់ចិត្តជាមួយវាសនាខ្លួនឯងឡើយ តែបែរជាតស៊ូមានៈរហូតមានជីវិតដូចរាល់ថ្ងៃនេះ តាមរយៈការខិតខំធ្វើការដុសខាត់ជំនាញ់និងពង្រឹងសមត្ថភាពបន្ថែម។យ៉ាងណាមិញសហគ្រិនស្រ្តីរូបនេះបានផ្តាំនូវពាក្យមួយគ្នាថា “ទ្រព្យសម្បត្តិកើតក្រោយមនុស្សទេ បើយើងមានគំនិតនៅក្នុងការបង្កើតវា វានឹងកើតច្រើនតាមដែលយើងចង់បាន” ។

២.លោកHoward Schultz មេធំរបស់ Starbucks

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា មុនក្លាយជា CEO របស់ក្រុមហ៊ុន Starbucks ដែលមានសាខាជាង ៧០ ប្រទេសនៅលើពិភពលោកដូចជាពេលនេះ កាលពីកុមារភាពHoward Schultz ជាក្មេងកំព្រាឪពុក ហើយគ្រួសារលោកក្រខ្លាំង រហូតរស់នៅរំពឹងលើការផ្គត់ផ្គង់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។តែអ្នកណាទៅដឹងថាគ្រប់យ៉ាងផ្លាស់ប្តូរដល់ថ្នាក់នេះ ដោយលោកបានលើកឡើងថា ភាពលំបាកបានបង្រៀនឱ្យលោកចេះជម្នះធ្វើយ៉ាងណាចេញឱ្យផុតពីជីវិតដ៏លំបាកនេះ គាត់ថា “ខ្ញុំមិនដែលស្រមៃថាខ្ញុំបានឈរនៅលំដាប់នេះទេ ប៉ុន្តែគ្រប់យ៉ាងខ្ញុំខំប្រឹងប្រែងណាស់វាមិនមែនកើតឡើងដោយភាពចៃដន្យទេ”។

៣.អ្នកស្រី J.K. Rowling ម្ចាស់ស្នាដៃនិពន្ធសៀវភៅ Harry Potter

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៣ ជាមួយសារព័ត៌មាន Daily Mail អ្នកស្រី J.K. Rowling បានចែករំលែកថា ទម្រាំក្លាយទៅជាអ្នកនិយពន្ធដែលអាចរកចំណូលបានច្រើនជាងគេបំផុតនភលើពិភពលោក នាងធ្លាប់ជាមនុស្សដែលគ្មានសូម្បីតែលុយសម្រាប់ញ៉ាំអាហារ ។បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិរបស់ Rowling មានដល់ទៅ ១ ពាន់លានដុល្លារនេះបើយោងតាម Celebrity Net Worth។

យ៉ាងណាមិញ តាមរយៈខ្សែជីវិតរបស់បុគ្គលល្បីៗទាំង ៣ រូបខាងលើចង់បញ្ជាក់ឱ្យឃើញថា កាលដែលកើតក្នុងគ្រួសារដែលក្រីក្រវាមិនមែនជារឿងដែលត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនឯងទេ ប៉ុន្តែយើងគួរតែយកវាមកធ្វើជាការលើកទឹកចិត្តខ្លួនឯងហើយប្រឹងប្រែងរើបំរាស់ឱ្យផុតចេញពីជីវិតក្រីក្រនោះ៕


ប្រភព: Business Cambodia

上一篇:5 Steps to Create an Outstanding Marketing Plan 下一篇:初创企业成功原则:保持简单和直接