កសិករខេត្តសៀមរាមកំពុងល្បីឈ្មោះខាងចិញ្ចឹមជ្រូកកូនកាត់ ដែលជាពូជមានប្រភពដើមមកពីខេត្តមណ្ឌលគិរី។ ជ្រូកកូនកាត់ ជ្រូកព្រៃនិងជ្រូកស្រុកនេះ កំពុងតែវាយលុកទីផ្សារបច្ចុប្បន្ន ជាពិសេសគឺអ្នកដែលមានរបរជាអ្នកលក់ជ្រូកខ្វៃកំពុងតែត្រូវការជ្រូកប្រភេទនេះច្រើនណាស់។

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ជ្រូកខ្វៃនៅភ្នំគូលែនកំពុងតែមានឈ្មោះបោះសម្លេង ក៏ព្រោះតែជ្រូកខ្វៃនៅទីនោះធ្វើចេញពីជ្រូកកូនកាត់ ដែលចិញ្ចឹមដោយកសិករនៅខេត្តសៀមរាម។ ជ្រូកកូនកាត់ជាប្រភេទជ្រូកដែលមានរូបរាងតូចជាងជ្រូកស្រុកធម្មតា ប៉ុន្តែវាមានរសចាតិឆ្ងាញ់ ពីព្រោះវាមិនសូវមានខ្លាញ់ដូចចាជ្រូកស្រុក ហើយមួយវិញទៀតនោះគឺរបៀបនៃការចិញ្ចឹមជ្រូកកូនកាត់នេះគឺកសិករគាត់ចិញ្ចឹមតាមបែបធម្មជាតិដោយមិនប្រើប្រាស់ចំណីគីមីឡើយ។

ជាការពិតណាស់ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បាននិយមចិញ្ចឹមជ្រូកកូនកាត់នេះតាមបែបធម្មជាតិ ដោយមិនមានធ្វើទ្រុងសម្រាប់ជ្រូករស់នៅឡើយ គឺគេលែងឲ្យជ្រូកមានសេរីភាព ដូច្នេះជ្រូកមានឱកាសបានរសចំណីធម្មជាតិ ដូចជាដើមចេក ដំឡូង និងចំណីធម្មជាតិផ្សេងៗ ដែលជួយឲ្យជ្រូកមានសុខភាពល្អ មិនប្រឈមទៅនឹងជំងឺ កសិករដែលចិញ្ចឹមក៏ចំណាយទុនតិច ពីព្រោះពួកគាត់ មិនចាំបាច់ចំណាយទៅលើការធ្វើទ្រង់ឲ្យជ្រូក និងទិញចំណីឡើយ។ 

May be an image of 1 person, animal, food and outdoors

ទន្ទឹមនឹងនេះដែរ បើទោះជាជ្រូកនេះ ងាយចិញ្ចឹម និងងាយថែទាំក៏ពិតមែន ប៉ុន្តែជ្រូកកូនកាត់នេះក៏រើសទីតាំងសម្រាប់រស់នៅដែរ វាចូលចិត្តរស់នៅតំបន់ព្រៃភ្នំ សម្បូរដើមឈើ និងមានម្លប់សម្រាប់ឲ្យវារស់នៅ។ មួយវិញទៀតជ្រូក កូនកាត់នេះចិញ្ចឹមមិនឆាប់ធំដូចជាជ្រូកស្រុកយើងធម្មតានោះទេ ពីព្រោះវារស់នៅតាមបែបធម្មជាតិ ហើយអ្នកចិញ្ចឹមមិនបានប្រើប្រាស់ចំណីសម្រេចឲ្យវាស៊ីដើម្បីឲ្យវាឆាប់ធំឡើយ។

ទោះជាមានរូបរាងតូចក៏ពិតមែន ប៉ុន្តែតម្លៃលក់វិញគឺថ្លៃណាស់ កូនជ្រូកទម្ងន់តែ ៨-១០ គីឡូក្រាម មានតម្លៃរហូតដល់ ៤៥ ម៉ឺនរៀលក្នុងមួយក្បាល ហើយមានតម្រូវការខ្ពស់ទៀត ជ្រូកមានប៉ុន្មានក៏ម៉ូយកុម្មង់ទិញមិនដែលសល់ដែរ។

May be an image of animal and food

ដើម្បីជាការចូលរួមលើកទឹកចិត្តដល់សហគមន៍ទាំង ៥ នៅលើខ្នងភ្នំដែលចិញ្ចឹមជ្រូកកូនកាត់ ក្រសួងបរិស្ថានបានចែកពូជជ្រូកឦសាន ដែលយកមកពីខេត្តមណ្ឌលគីរី ធ្វើឱ្យការចិញ្ចឹមជ្រូកនេះ កាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕


ប្រភព: Business Cambodia 

上一篇:Importance of Employment Contracts to Employers and Employees 下一篇:企业如何成功穿越周期?