ពិតណាស់មានមនុស្សរាប់លាននាក់ដែលមិនបានយកចិត្តទុកក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ពួកគាត់ឲ្យបានត្រឹមត្រូវ  មិនចេះចាយវាយលុយឲ្យមានប្រសិទ្ធភាព និងមិនចេះយកលុយបង្កើតលុយ។ ដូច្នេះបានជាមនុស្សភាគច្រើននៅមិនអាចក្លាយទៅជាអ្នកមានបាន។ ប៉ុន្តែបើអ្នកទាំងអស់គ្នាចេះនូវវិធីសាស្ត្រ៤យ៉ាងនេះ ទោះបីជាអ្នកចង់ក្រក៏ពិបាកដែរ។

ថ្ងៃនេះ សួមចែករំលែកនូវជំហានសំខាន់មួយចំនួន ហើយបើអ្នកចេះជំហានទាំងប៉ុន្មានខាងក្រោមនេះ អ្នកនឹងអាចបានភាពមានបានជាមិនខាន៖


១. ត្រូវចេះរកលុយ

មនុស្សម្នាក់ៗអាចរកលុយបានអាស្រ័យលើចំណេះដឹង និងសមត្ថភាពរបស់ពួកគាត់។ ហើយចំណេះដឹងមិនអាចឲ្យពួកគាត់បង្កើតលុយបានទេ ប៉ុន្តែជំនាញទើបអាចឲ្យគាត់បង្កើតចំណូលបាន។ ដូចនេះពួកគាត់ត្រូវមានមានចំណេះដឹង ពីព្រោះចំណេះដឹង នឹងបង្ហាញផ្លូវឲ្យគាត់ទៅចាប់រកជំនាញមួយដែលត្រឹមត្រូវសម្រាប់ខ្លួនឯង ហើយជំនាញដែលត្រឹមត្រូវរបស់គាត់អាចទៅបង្កើតលុយបាន។ ហើយអ្នកខ្លះពួកគាត់មានជំនាញពិសេស និងអ្នកមិនមានជំនាញពិសេស ក៏ពួកគាត់អាចបង្កើតប្រាក់ចំណូលដល់ពួកគាត់បានដូចគ្នា។

២. ការសន្សំ

លុយសន្សំ គឺជាលុយមួយដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។ ក្នុងនោះដែរលោក Warren Buffett មហាសេដ្ឋីពិភពលោក ក៏បាននិយាយថា អ្នកត្រូវតែបង្កើតនូវទម្លាប់ក្នុងការសន្សំ ពីព្រោះបើអ្នកមិនសន្សំប្រាក់ទេ ទោះបីអ្នកជាអ្នកមានក៏អាចធ្លាក់ខ្លួនក្រវិញបានដែរ។ លោកបន្តទៀតថា អ្នកទំាងអស់គ្នាត្រូវបង្កើតទម្លាប់មួយ គឺការសន្សំមុនការចំណាយ ពីព្រោះនៅពេលដែលអ្នកចំណាយអស់ហើយបានសន្សំតើអ្នកមានលុយអ្វីយកមកសន្សំទៅ។ ហើយទោះបីជាអ្នកនរណាកំពុងធ្វើការងារអ្វីក៏ដោយត្រូវបង្កើតទម្លាប់មួយ គឺទម្លាប់សន្សំនេះឯង ប៉ុន្តែអ្នកត្រូវចាំថាលុយសន្សំកើនឡើងនៅពេលដែលអ្នកទាំងអស់គ្នាដាក់វាចូលរាល់ថ្ងៃរាល់ខែ និងរាល់ឆ្នាំ។

៣. ចេះប្រើលុយ

ការចេះប្រើលុយ គឺមានន័យថាអ្នកត្រូវចេះយកលុយទៅបង្កើតលុយផ្សេងទៀតមានដូចជា៖វិនិយោគលើអចលនទ្រព្យ(ដីធ្លី,ផ្ទះ,វីឡា,ខុនដូ) ទិញភាគហ៊ុន បង្កើតអាជីវកម្មថ្មី អភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានជំនាញច្បាស់លាស់ និងមានវិស័យផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនប្រាក់ចំណូល ឫឲ្យលុយធ្វើការឲ្យយើង។

៤. ត្រូវចេះរក្សាលុយ

អ្នកមានភាគច្រើនពួកគាត់រក្សាលុយមូយផ្នែកតូចដាក់សន្សំនៅក្នុងធនាគារ និងមួយផ្នែកធំទៀត បើគាត់គាត់ជាអ្នករកស៊ីយកលុយទៅវិនិយោគលើអាជីវកម្មរបស់គាត់ វិនិយោគលើអចលនទ្រព្យ( ដី/ផ្ទះ) បើគាត់ជាអ្នកវិនិយោគគាត់យកលុយទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗណាដែលមានសក្តានុពល និង មានសុវត្ថិភាពខ្ពស់បំផុត។ ហើយនៅលុយដែលនៅសល់មួយផ្នែកតូចទៀតគឺពួកគាត់យកទៅសាកល្បង និងបង្កើតអ្វីថ្មីៗ ពីព្រោះអាជីវកម្មកើតថ្មីនេះអាចបង្កើតលុយឲ្យពួកគាត់បានច្រើន។


ប្រភព: Business Cambodia

上一篇:一个人创业,如何决策? 下一篇:How to Improve Employee Development