កសិករ ៣ នាក់ ដែលត្រូវបានគេចាត់ទុកថាជាបុគ្គលឆ្នើម អាចកែប្រែមុខមាត់ និងកិត្តយសរបស់ខ្លួនពីកសិករធម្មតា រហូតក្លាយជាសេដ្ឋីកសិកម្ម ទាំងនេះគឺសុទ្ធសឹងតែកើតចេញពីការតស៊ូព្យាយាមរបស់ពួកគេ។ របៀបនៃការធ្វើស្រែរបស់សេដ្ឋីកសិកម្មទាំង ៣ រូបនេះគឺមានលក្ខណៈប្លែកៗ និងមានភាពទាក់ទាញខុសៗពីគ្នា ទាំងពីបច្ចេកវិទ្យា និងភាពច្នៃប្រឌិត ។

តោះមកដឹងពីរបៀបធ្វើស្រែ របស់លោកសេដ្ឋីឆ្នើមទាំង ៣ រូបដូចខាងក្រោម៖

១. Trey Hill

យោងតាមប្រភពសារព័ត៌មាន agriculture.com  បានឲ្យដឹងថា លោក Trey Hill គឺជាម្ចាស់ចំការ Harborview Farm និងជាកសិករជំនាន់ទី ៣ ដែលបន្តវេនពីឪពុកម្តាយរបស់លោក នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ នៅក្នុងចំការរបស់លោក Trey Hill មានផ្ទែដីសរុបប្រមាណជា ១៣០០០ ហិកតា ក្នុងនោះលោកមានដាំដំណាំគោលគឺ ស្រូវសាលី និងដំណាំបន្ទាប់បន្សំមានដូចជា ពោត និងសណ្តែក។ លោក Trey Hill ត្រូវបានដាក់រហ័សនាមថា ជាអ្នកកែប្រែ និងធ្វើឲ្យវិស័យកសិកម្មនៅអាមេរិករីកចម្រើនកាន់តែខ្លាំង។

នៅឆ្នាំ ២០១៨ ចំការ Harborview របស់លោក Trey Hill ត្រូវបានគេដាក់ឈ្មោះថាជាចំការនាំមុខដំបូងបង្អស់នៅអាមេរិកខាងជើង។ ចំការ Harborview គឺជាចំការមួយក្នុងចំណោមចំការ ចំនួន ១៤ ដែលទទួលបានកិត្តិយស និងភាពល្បីល្បាញ។ បន្ទាប់ពីរដូវប្រមូលផលស្រូវសាលី លោក Trey Hill បានដាំដំណាំមួយចំនួនទៀតដូច សណ្តែក និងពោត លោកបានចាត់ទុកថា ប្រភេទដំណាំសណ្តែក និងពោត ជាដំណាំគ្របដី ជាដំណាំសម្រាប់ផ្តល់ជីជាតិឲ្យដី បន្ទាប់ពីយើងបានប្រមូលផលស្រូវ។ លោកមានទស្សនៈមួយដែលផ្ទុយពីកសិករដទៃទៀតថា “ ដីក៏ត្រូវការការលូតលាស់ដូចជាមនុស្សដែរ”។ ដូច្នេះហើយ បន្ទាប់ពីយើងបានប្រើប្រាស់យកផលប្រយោជន៍ពីដីរួចហើយ យើងក៏ត្រូវផ្តល់សារធាតុចិញ្ចឹមទៅឲ្យដីវិញដែរ។ ការធ្វើបែបនេះ គឺជួយឲ្យដីរបស់យើងនៅរក្សាជីវជាតិបានល្អ ជំនួនដល់ការដាំដុះស្រូវរបស់យើងនៅរដូវបន្ទាប់ កាលណាដីរបស់យើងនៅរក្សាជីវជាតិបានល្អ នោះនៅពេលយើងបង្កបង្កើនផលរដូវក្រោយ ទិន្នផលស្រូវរបស់យើងនេងកើនឡើង យើងអាចកាត់បន្ថយថ្ងៃចំណាយបានមួយកម្រិតធំដែរ។

២. Matthew Sligar

បន្ទាប់ពីចប់ការសិក្សានៅសកលវិទ្យាល័យ Matthew Sligarបានចូលបម្រើការងារជាមួយក្រុមហ៊ុនទេសចរណ៍មួយនៅសាធារណៈរដ្ឋឆែក។ ចំណាយពេលធ្វើការរយៈពេល ៦ ឆ្នាំ លោក Matthew Sligar ក៏បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតរបស់លោកវិញ។ រដ្ឋកាលីហ្វ័រញ៉ា គឺជាស្រុកកំណើតរបស់លោក Matthew Sligarគ្រួសាររបស់លោកគឺជាអ្នកធ្វើស្រែចំការ ។ ដោយមានឈាមជ័រជាកសិករ ពេលត្រឡប់មកដលើស្រុកកំណើតវិញ លោក Matthew Sligar ក៏បានដាក់ចិត្តដាក់កាយខិតខំធ្វើស្រែចំការជាមួយឪពុកម្តាយ និងធ្វើកំណែរទម្រង់ពីរបៀបនៃការធ្វើស្រែបែបបុរាណ ទៅជាបែបទំនើបវិញ។ នៅឆ្នាំ ២០១៨ លោកបានបង្កើគណនីយូធូប ដោយដាក់ឈ្មោះថា Rice Farming TV នៅក្នុងគណនីរបស់លោក គឺលោកតែងតែផុសអំពីរបៀបនៃការធ្វើស្រែ បង្ហាញពីឧបករណ៍ប្រើប្រាស់ជាច្រើនប្រភេទដើម្បីណែនាំដល់កសិករផ្សេងៗទៀត ហើយបានធ្វើឲ្យកេរ្តិ៍របស់លោកល្បីរន្ទឺ អាចរកប្រាក់ចំណូលរាប់សិនលានដុល្លារពីយូធូប ក៏ដូចជាមុខរបរធ្វើស្រែរបស់លោក។ នៅឆ្នាំ ២០១៨ ដដែល លោក Matthew Sligar បានជាប់ឈ្មោះជាកសិករឆ្នើមក្នុងចំណោមកសិករផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលអាចរកប្រាក់ចំនូលបានពីការធ្វើស្រែតាមប្រព័ន្ធអនឡាញ។

៣. Sumaka Japhet 

យោងតាមសារព័ត៌មានifadបានឲ្យដឹងថាលោក Sumaka Japhet គឺជាអ្នកដាំដុះពូជស្រូវវ័យក្មេងនិងជាសហគ្រិនកសិកម្មវ័យក្មេង។ វ័យទើបតែ ២៩ ឆ្នាំ តែសហគ្រិនរូបនេះមានងារជាសេដ្ឋីកសិកម្មបាត់ទៅហើយ ចង់ដឹងទេថាមានរឿងអ្វីខ្លះដែលធ្វើឲ្យយុវជនវ័យកណ្តាលរូបនេះ ជោគជ័យខ្លាំងម្ល៉េះលើវិស័យកសិកម្ម។

នៅឆ្នាំ ២០១៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោក Sumaka Japhet ក៏បានទៅចូលរួមធ្វើការជាមួយគម្រោង Value Chain Development Programme ដែលគម្រោងនេះមានការគាំទ្រពី IFAD។ គោលបំណងធំដែលលោកសម្រេចចិត្តចូលទៅក្នុងគម្រោងមួយនេះ ពីព្រោះលោកចង់ដឹងព័ត៌មានបន្ថែមអំពីការធ្វើកសិកម្មកបែបទំនើប។ បន្ទាប់ពីបានចូលរួម គម្រោងមួយនេះបានផ្តល់នូវ ឧបករណ៍សម្រាប់បាញ់ថ្នាំ ថ្នាំសម្លាប់សត្វល្អិតមួយចំនួន និងគ្រាប់ពូជស្រូវ ដើម្បីឲ្យលោកយកមកផ្លាស់ប្តូរការដាំដុះនៅស្រុកកំណើត។

លោក Sumaka Japhet បានយកសម្ភារៈមួយចំនួនដែលទទួលបានពីការឧបត្ថម្ភរបស់គម្រោងដែលលោកបានចូលរួម យកមកអនុវត្តនៅលើដីស្រែរបស់លោក។ ជាលទ្ធផលក្នុងឆ្នាំទី ១ លោកប្រមូលផលស្រូវបានចំនួន ២.៥ តោន ពីដីមួយហិកតារបស់លោក ដែលចំនួននេះគឺជាចំនួនដែលច្រើនជាងឪពុករបស់លោកធ្វើរហូតដលើទៅ ៣ ដងេណោះ។

នៅឆ្នាំបន្ទាប់ កម្មវិធី Value Chain Development Programme ក៏បានអញ្ជើញលោកឲ្យចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យាម្តងទៀត ដែលវគ្គបណ្តុះបណ្តាលនោះមានរយៈពេល ៤ ខែ។ ក្រោយពីចូលរួមវគ្គបណ្តុះបណ្តាលក្រោយនេះមកលោក ក៏ចេះតែវិវត្តន៍ខ្លួនបន្តិចម្តងៗ រហូតលោកអាចមានសម្ថភាពបង្កាត់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងបានលក់គ្រាប់ពូជចូលទៅទីផ្សារថែមទៀតផង។

នៅឆ្នាំ២០១៨ ដំណាំស្រូវរបស់លោកក៏បានរងនូវការបំផ្លិតបំផ្លាញពីសត្វល្អិតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យលោកខាតបង់ថវិការទាំងស្រុង ប៉ុន្តែទោះជាជួបបញ្ហាក៏ដោយ ក៏លោកនូវតែពុះពា និងមិនបោះបង់ការតាំងចិត្តរបស់លោកឡើយ។ ការខិតខំរបស់លោកគឺទទួលបានជោគជ័យពិតប្រាកដមែនគឺនៅឆ្នាំ ២០១៩ លោកអាចបង្កើនផលស្រូវបានទ្វេដងគឺក្នុងមួយហិកតាបានផល ៣.៥ តោន វាជាចំនួនមួយដែលអ្នកភូមិរបស់លោកមិនធ្លាប់ធ្វើបាន នេះហើយជាហេតុដែលនាំឲ្យអ្នកភូមិរបស់លោកនាំគ្នាយកដីស្រែដែលខ្លួនមានមកវិនិយោគជាមួយលោកគ្រប់ៗគ្នា។

លោក Sumaka Japhet បាននិយាយថា សព្វថ្ងៃលោកកំពុងតែបើកអាជីវកម្មគ្រាប់ពូជដែលមានគុណភាពខ្ពស់ និងបន្តណែនាំឲ្យកសិករប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ ដើម្បីបង្កើនផលឲ្យកាន់តែច្រើន៕


ប្រភព: Business Cambodia 


上一篇:How Einstein Quotes Inspire Business 下一篇:创业六年,给你10条创业建议