បើនិយាយដល់ការជួញដូរប្រេងនៅក្នុងតំបន់អាស៊ី ក្នុងចំណោមមនុស្សដែលគេនឹងឃើញមុនគេនោះ គឺលោក Lim Oon Kuin (ឬ O.K Lim) ដែលជាបិតាជំនួញប្រេងចាស់វស្សា រកស៊ីក្នុងវិស័យនេះជាង៥០ឆ្នាំ តាំងពីបាតដៃទទេ រហូតអាចកសាងអាណាចក្រ Hin Leong ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតនៅតំបន់អាស៊ី និងជាប់លេខ៣លើលោក។ យ៉ាងណាមិញ ក្រោយពីចំណាយពេលជាង ៦ទស្សវត្ស ក្នុងការកសាងអាណាចក្រប្រេងយ៉ាងរឹងមាំ ដែលគ្រប់គ្នាគិតថាគ្មានថ្ងៃដួលរលំនោះ ទីបំផុតក្រុមហ៊ុន Hin Leong របស់លោក Lim បែរជាដើរជួបផ្លូរ និងបញ្ចប់ជីវិតក្រុមហ៊ុននៅក្នុងសម័យកូវីដ១៩ទៅវិញ។

 ប្រវត្តិរកស៊ីសង្ខេបរបស់លោក Lim Oon Kuin (ឬ O.K Lim)

លោក O.K Lim គឺជាជនអន្ដោប្រវេសន៍ដែលផ្លាស់ប្ដូរទីលំនៅពីប្រទេសចិន ទៅសិង្ហបុរីនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៥០។ ទៅដល់ស្រុងសិង្ហបុរី លោក Lim បានចាប់ផ្ដើមជីវិត និងចាប់ផ្ដើមរបរជាអ្នកលក់ប្រេង ដោយកាលនោះលោកបានទិញឡានកញ្ចាស់មួយសម្រាប់ដឹកប្រេងលក់។ ដោយរបរនេះ គឺទិញប្រេងពីកន្លែងបោះដុំធំៗ ហើយយកមកបែងចែកលក់រាយបន្ដ ដោយលក់ឱ្យទៅតាក់ស៊ី ក្រុមហ៊ុនឡានក្រុង និងក្រុមហ៊ុនឡានដឹកទំនិញធំៗជាដើម។ ដោយនេះគឺជាចំណុចចាប់ផ្ដើមដំបូងនៃអាណាក្រក្រុមហ៊ុនប្រេងយក្សដែលមានតម្លៃពាន់លានដុល្លារ Hin Leong។

S'pore company went from one of the largest independent oil traders to owing S$5.5 billion - Mothership.SG - News from Singapore, Asia and around the world

ចាយពេលពីរបីឆ្នាំ ក្រោយពីស្គាល់គេកាន់តែច្រើន ស្គាល់ប្រភពទំនិញ សន្សំម៉ូយបានច្រើន និងមើលឃើញថាមានភ្ញៀវរត់មករកខ្លួនបានកាន់តែច្រើននោះ លោកក៏បានសម្រេចចិត្តប្រថុយជិះលុយដែលខ្លួនខំសន្សំពីការលក់ប្រេង ទិញឡានបន្ថែម និងជួលបុគ្គលិកបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ដែលការលតឆត្រមួយក្ដានេះ បានធ្វើឱ្យអាជីវកម្មរបស់លោក Lim រីកចម្រើនកាន់តែខ្លាំង អាចចាប់មូយធំៗបានដូចជាលក់ប្រេងឱ្យក្រុមហ៊ុនកបាល់ធំៗ និងចាប់បានក្រុមហ៊ុនជាច្រើនផ្សេងទៀតក្នុងតំបន់ត្រឹមរយៈពេលតែ៣ឆ្នាំ។ 

នៅក្នុងទសវត្សឆ្នាំ១៩៦០ ប្រទេសសិង្ហបុរីបានបើកកំពង់ផែដ៏ធំមួយ សម្រាប់ជាកន្លែងឆ្លងកាត់នៃកបាល់ និងជាកន្លែងជួញដូរទំនិញជាមួយពិភពលោក។ ហើយដោយសារតែកត្តាភូមិសាស្រ្ដផ្លូវទឹកសិង្ហបុរីមានភាពអំណោយផល  មួយថ្ងៃៗមានកបាល់រាប់ពាន់បានឆ្លងកាត់និងដាក់ទំនិញនៅកំពង់ផែសិង្ហបុរី ។ ដែលកត្តាទាំងនេះ ក៏បានរុញច្រើនឱ្យតម្រូវការប្រេងមានការកើនឡើងដូចគ្នា។ មិនបង្អង់យូរ ដោយមើលឃើញឱកាសធំមកដល់ ក្នុងឆ្នាំ១៩៦៣ ដដែលនេះ លោក Lim បានសម្រេចជិះលុយបន្ថែមបង្កើតក្រុមហ៊ុន Hin Leong ឡើងដែលមានប្រព័ន្ធត្រឹមត្រូវ និងចាប់ផ្ដើមដុតដៃដុតជើងចាប់ម៉ូយដែលជាឈ្មួញធំៗមកពីក្រៅប្រទេសបន្ថែម។  ក្រោយពីចាប់ម៉ូយធំៗបានច្រើន បានធ្វើឱ្យក្រុមហ៊ុន  Hin Leong មានកេរ្ដិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំង និងរីកមាឌពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាបន្ដមានវឌ្ឍនភាពរហូតក្លាយជាក្រុមហ៊ុនជួញដូរប្រេងធំជាងគេបំផុតទី១នៅអាស៊ី។ 

Oil tycoon Lim Oon Kuin claims he was denied 'natural justice' | TradeWinds

កត្តាសំខាន់ដែលធ្វើឱ្យលោក O.K Lim អាចក្ដោបក្ដាប់ទីផ្សារប្រេង និងចាប់ម៉ូយធំៗ បាននោះ  គឺដោយសារតែគាត់ស្គាល់ពីប្រភពប្រេង និងមានទំនាក់ទំនងជាច្រើន ក្រោយពីប្រឡូករកស៊ីប្រេងក្នុងសិង្ហបុរីជាច្រើនឆ្នាំ។ ហើយលោកយល់ពីការប្រែប្រួលតម្លៃ និងតម្រូវការនៃប្រេងយ៉ាងច្បាស់ជាងនរណាៗទាំងអស់ ហេតុនេះនៅពេលឃើញឱកាសមកដល់លោកបានប្រមូលទិញប្រេងទុក ហើយនៅពេលដែលមានតម្រូវការខ្លាំង ហើយប្រេងឡើងថ្លៃ ទើបលោកចាប់ផ្ដើមលក់ចេញវិញ។ និយាយបែបនេះស្ដាប់មើលទៅដូចស្រួល ប៉ុន្ដែបើអ្នកជើងថ្មី គ្មានទំនាក់ទំនង និងមិនបានប្រឡូកក្នុងវិស័យនេះយូរ យើងមិនអាចធ្វើដូចលោក Lim បានឡើយ។

ធ្វើតួឯកជាង ៦ទសវត្ស មកត្រូវក្ស័យធនក្រោយជួបព្យុះកូវីដ១៩

ភាពជោគជ័យដ៏សម្បើមនៃអាណាចក្រប្រេង  Hin Leong មើលពីក្រៅទៅ គឺយើងនឹកស្រមៃមិនចេញសោះថា ក្រុមហ៊ុននេះអាចនឹងមានថ្ងៃដួលរលំ។ ប៉ុន្ដែគ្រប់យ៉ាងផ្ទុយស្រឡះ  ក្នុងឆ្នាំ២០២០ លោក O.K Lim បែរជាដើរដល់ផ្លូវទាល់ នឹងបានប្រកាសដាក់ក្រុមហ៊ុន Hin Leong ក្ស័យធន ជាមួយនឹងបំណុល ៣.៨៥ពាន់លានដុល្លារ។

ដើមចមដែលធ្វើឱ្យគ្រប់យ៉ាងមានការប្រែប្រួល គឺដោយសារតែជំងឺប្រល័យលោកកូវីដ១៩ បានរុញច្រានឱ្យតម្លៃប្រេងមានការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដ។ ស្របពេលជាមួយគ្នានេះដែរ វាជាពេលមួយដែល O.K Lim បានខ្លីលុយធនាគារជាង២៣ ធនាគារ ប្រមាណជាង ៣ពាន់លានដុល្លារដើម្បីសម្រាប់រកស៊ី។ យ៉ាងណាមិញ ដោយសារតែឃើញតម្លៃប្រេងដាំក្បាលចុះខ្លាំងដូច្នេះ ធនាគារហាក់មានការបារម្ភខ្លាចក្រុមហ៊ុនក្ស័យធន ធនាគារដែលជាម្ចាស់បំណុលក៏ចាប់ផ្ដើមនាំគ្នាសម្រុកមកសួរនាំរឿងការទាបំណុលមកវិញ។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាកុំឱ្យធនាគារទារសំណងភ្លាមៗដូច្នេះបាន លុះត្រាណាតែលោក Lim មានរបាយការណ៍បង្ហាញថា ឥទ្ធិពលនៃជំងឺកូវីដ១៩ មិនបានប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនរបស់លោក  ដែលបង្ហាញថា លោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងកម្ចីធនាគារវិញ។ ដើម្បីដោះស្រាយបញ្ហានេះ លោក Lim បានសម្រេចចិត្តក្លែងបន្លំរបាយការណ៍ ដោយបង្ហាញថាក្រុមហ៊ុនលោកមិនខាតហើយនៅអាចរកចំណូលបាន ទាំងដែលធាតុពិតក្រុមហ៊ុនរបស់លោកបាននឹងកំពុងតែខាត។ ហើយទង្វើរមួយនេះ បានក្លាយជាកំហុសដ៏ធំបំផុតមួយរបស់លោក។ 

Hin Leong founder Lim Oon Kuin not in court to be tendered 23 charges due to 5-day SHN, Companies & Markets News & Top Stories - The Straits Times

ដោយនៅក្នុងខែមេសា ឆ្នាំ២០២០ ក្រោយពីមានការបើកការស៊ើបអង្គេតពីប្រតិបត្តិការណ៍របស់ក្រុមហ៊ុន Hin Leong គេបានរកឃើញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន។ ដោយលោក Lim  ត្រូវបានហៅឡើងតុលាការ និងត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារបោកប្រាស់។ ដោយលោក Lim ត្រូវបានចោទប្រកាន់ពីបទជំរុញឱ្យបុគ្គរបស់ខ្លួនខ្លែងបន្លំឯកសារបញ្ជាក់ថាក្រុមហ៊ុន Hin Leong បានផ្ទេរឧស្ម័នជាង ១ លានបារែល លក់ទៅឱ្យក្រុមហ៊ុនប្រេងចិនឈ្មោះ China Aviation Oil  ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន។ ហើយបានប្រើឯកសារក្លែងបន្លំនេះ ដើម្បីទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មជាង ៧៧ លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុមួយដែលមិនបញ្ចេញឈ្មោះ។ ដែលករណីនេះត្រូវបានគេគិតថាលោក Lim បានក្លែងបន្លំឯកសារដើម្បីបោកយកលុយហិរញ្ញសម្បទានយកទៅទប់ក្រុមហ៊ុនដូច្នេះដែរ។ បន្ថែម នេះបើយោងតាមគេទំព័រ Argus Media

ជាមួយគ្នានេះដែរ ក្រៅពីការបន្លំឯកសារដើម្បីបានលុយហិរញ្ញសម្បទាន គេក៏បានរកឃើញថា លោក Lim ក៏បានក្លែងបន្លំឯកសារកុហកធនាគារ ហើយបានលួចលក់ស្ដុងប្រេងមួយផ្នែកធំនៃក្រុមហ៊ុនដែលជាទ្រព្យបញ្ចាំជាមួយធនាគារ ហើយយកលុយទាំងនោះទៅប្រើដូចជាចំណូលដែលបានមកពីការលក់ធម្មតា ដែលនេះក៏ជាកំហុសដ៏ធំមួយផងដែរ។ ហើយក្រោយពីរឿងរ៉ាវទាំងនេះបានលាតត្រដាង ទីបំផុតលោក Lim ក៏បានបង្ខំចិត្តដាក់ក្រុមហ៊ុន Hin Leong ក្ស័យធន នៅក្នុងខែមេសា ឆ្នាំ២០២០ ជាមួយនឹងបំណុល ៣.៨៥ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Financial Time៕


ប្រភព: Business Cambodia

上一篇:Energy Up: Developing a Healthy, Competitive Work Culture 下一篇:开始创业,请先记好这4个忠告