បច្ចុប្បន្នមិនខ្វះឡើយមនុស្សដែលមើលពីខាងក្រៅត្រូវបានគេលើកស្ទួយ កោតសរសើថាជាមនុស្សអស្ចារ្យ ឬជាមនុស្សជោគជ័យ តាមរយៈការមើលឃើញដោយភ្នែកនូវរបស់មួយចំនួនដូចជាទ្រព្យសម្បត្តិ និងការសប្បាយរីករាយរបស់ពួកគេ។ជាក់ស្តែង នៅពីក្រោយភាពរីករាយទាំងអស់នោះ បុគ្គលិកជាច្រើនបានលាក់ទឹកភ្នែកនិងការឈឺចាប់របស់ខ្លួនជាច្រើន ជាមួយនិងកំហុសឆ្គងជាច្រើនដែលពួកគេមិនអាចត្រឡប់ក្រោយវិញបាន។

ក្នុងនោះក៏មាន លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាមេរិក Tesla ផងដែរ ។ដែលបានបង្ហើបពីរឿងរ៉ាវស្តាយក្រោយរបស់ខ្លួនជាច្រើន ដែលខ្លួនធ្លាប់បានធ្វើ ហើយមានចំណុចខ្លះអ្នកគួរជៀសវាង ប្រសិនបើមិនចង់មានរឿងស្តាយក្រោយដូចគាត់។រឿងទាំាងនោះរួមមាន ៖

១.មិនបានចំណាយពេលជាមួយគ្រួសារ៖ មានមនុស្សមិនតិចនាក់ទេ ដែលបានរត់តាមលុយរហូតភ្លេចគិតទៅដល់ការផ្តល់ពេលវេលាជាមួយប្រពន្ធកូន ឬគ្រួសារ ដោយសារតែពួកគេយល់ច្រឡំថាពេលមានលុយពួកគេនឹងអាចទិញក្តីសុខ សុភមង្គលបាន។ប៉ុន្តែវាមិនដូច្នេះទាំងស្រុងឡើយ ព្រោះតែពេលខ្លះក្រុមគ្រួសារយើងមិនត្រូវការលុយទាំងអស់នោះពីអ្នកឡើយ ពួកគេគ្រាន់តែត្រូវការពេលាខ្លះពីអ្នកតែប៉ុណ្ណោះ។

២.ការសម្រេចលឿនពេក៖ ក្រៅពីមិនបានចំណាយពេលជាមួយគ្រួសារច្រើនElon Muskនៅមានរឿងក្រោយមួយទៀត ដែលធ្វើឱ្យលោកត្រូវខាតលុយអស់១៦ ពាន់លានដុល្លារ រយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ដោយសារតែក្រោយពីលោកបានសម្រេចចិត្តចេញពី S&P500 indexដែលជាក្រុមជួយសម្របសម្រួលសន្ទស្សន៍ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំ ៗ ចំនួន ៥០០ ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។

ហើយការណ៍ដែល លោកElon Muskបានដកក្រុមហ៊ុន TeslaចេញពីS&P500 indexនេះ បានបណ្ដាលឱ្យតម្លៃភាគហ៊ុនសរុបដែលបានជួញដូរជាសាធារណៈរបស់ក្រុមហ៊ុនTeslaដាំក្បាលចុះយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដោយហ៊ុននៃក្រុមហ៊ុនTeslaបានធ្លាក់ចុះរហូតដល់ទៅជាង ២១% ស្មើរនឹងទឹកប្រាក់ចំនួន ១០៩ ពាន់លានដុល្លារឯណោះ។ ហើយការការធ្លាក់ចុះហ៊ុន២១% នៃក្រុមហ៊ុនTeslaនេះហើយ ជាហេតុធ្វើឱ្យលោកElon Muskខាតលុយអស់ប្រមាណជា ១៦ពាន់លានដុល្លារអាមេរិកឯណោះ៕


ប្រភព: Business Cambodia

上一篇:The importance of business knowledge for SMEs 下一篇:8个套路=1个“网红”品牌