មកដល់សម័យកាលនេះបញ្ហាដើមទុន នៅតែក្លាយជាបញ្ហាចោទចម្បងសម្រាប់អ្នកដែលមានបំណងចង់ចេញរកស៊ី ប៉ុន្តែបងប្អូនត្រូវដឹងថា គ្រប់មុខរបរទាំងអស់មិនមែនសុទ្ធតែត្រូវការដើមទុនច្រើន ចាយម្តងរាប់ម៉ឺនដុល្លារទៅធ្វើនោះទេ មានមុខរបរមួយចំនួនយើងក៏អាចធ្វើបានដោយគ្រាន់តែចំណាយខ្ទង់ ៣ ទៅ ៤ ពាន់ដុល្លារក៏អាចធ្វើបានបាត់ទៅហើយ មិនតែប៉ុណ្ណោះថែមទាំងជារបរដែលទាក់ទាញបានភ្ញៀវអ្នកមានៗចូលទិញថែមទៀតផង។

ហើយក្នុងថ្ងៃនេះ Business Cambodia សូមធ្វើការណែលនាំនូវមុខរបរចំនួន ៤ ដែលល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកមុខមួយសមរម្យដើម្បីចាប់ផ្តើមបោះជំហានចូលទៅក្នុងវិថីក្នុងរកស៊ី ។ដោយរបរទាំងនោះរួមមាន ៖

១.ចិញ្ចឹមត្រីលម្អ 

អាចនិយាយបានថា របរចិញ្ចឹមត្រីជារបរមួយដែលល្អសម្រាប់អ្នកមានដើមទុនតិច គ្រាន់តែថារបរមួយនេះមើលទៅសាមញ្ញប៉ុន្តែក៏ត្រូវទាមទារឱ្យអ្នកចិញ្ចឹមយល់ដឹងអំពីបច្ចេកទេសក្នុងការចិញ្ចឹមមើលថែទាំ និងការរៀបចំឱ្យទាក់ទាញផងដែរ។ ហើយបងប្អូនក៏អាចបានរយៈឯកសារមួយចំនួននៅលើយូធូបបាន ព្រោះសម័យជឿនលឿនបែបនេះ មិនពិបាកឡើយនៅក្នុងការស្វែងរកជំនួយទាក់ពីរបៀបចិញ្ចឺមនិងថែទាំ។

២.ដើមឈើដេគ័រក្នុងបន្ទប់ 

របរនេះក៏មិនអន់ប៉ុន្មានឡើយ ហើយបើអ្នកទិញភាគច្រើនសុទ្ធសឹងតែជាភ្ញៀវធំៗឬអ្នកមាន ព្រោះអ្នកមានលុយចូលចិត្តទិញដើមឈើដេគ័រដាក់តាំងលំអរនៅក្នុងផ្ទះគេណាស់។ ហើយក្នុងចំណោមដើមឈើទាំងអស់ មានដើមខ្លះអាចលក់បានខ្ទង់រាប់រយដល់រាប់ពាន់ដុល្លារឯណោះ។ តែយ៉ាងណា របរនេះក៏តម្រូវឱ្យអ្នកធ្វើយល់ដឹងពីដើមឈើនីមួយថាគួរថែទាំរបៀបណា រៀបចំបែបណាផងដែរ។

៣.ប្រទាលតូចៗ

ស្រដៀងគ្នាជាមួយនឹង ដើមឈើដេគ័រដែរ ការចាប់យករបរបណ្តុះកូនប្រទាលនេះមានភាពពេញនិយមណាស់មិនថាតែអ្នកធ្វើការទូទៅឬម្ចាស់អាជីវកម្មទូទៅ ពួកគាត់ចូលចិត្តទិញប្រភេទកូនប្រទាលតូចៗនេះដាក់នៅក្នុងហាង តុធ្វើការ ឬនៅក្នុងផ្ទះជាដើម ដោយហេតុថាកូនប្រទាលមានការតំណាងឱ្យសេចក្តីសុខ ភាពរីករាយជាដើម។ ម្យ៉ាងវិញទៀតបើបងប្អូនកំពុងស្វែងរកមុខរបរមួយដែលចាយទុនតិចហើយមានទីផ្សារទូលាយ ក៏អាចធ្វើការពិចារណាទៅលើរបរមួយនេះបានផងដែរ។

៤.គំនូរ៖ 

សម្រាប់របរគំនូរនេះ ជារបរមួយដែលអាចចាប់ផ្ដើមពីដើមទុនដ៏តិចតួចមួយហើយក៏អាចរកចំណូលបានច្រើនផងដែរ ប៉ុន្ដែវាតម្រូវឱ្យអ្នកមានជំនាញផ្នែកខាងគូររូបនិងចេះ Branding ខ្លួនឯងឱ្យគេស្គាល់និងទុកចិត្តចំពោះស្នាដៃរបស់អ្នក។ 

ឧទាហរណ៍ជាក់ស្ដែង តាមរយៈបទសម្ភាសន៍កន្លងមកលោក ឈន វិច្ឆិកា អ្នកជំនាញផ្នែកគំនូរនៅតាមជញ្ចាំង បានបង្ហើបប្រាប់ឱ្យដឹងថា ជាទូទៅផ្ទាំងគំនូរដែលលោកគូរមួយផ្ទាំងអាចរកចំណូលបានខ្ទង់ ៣០០ ទៅ ៥០០ ដុល្លារ ឬអាចហក់ដល់ខ្ទង់ពាន់អាស្រ័យទៅតាមទំហំនិងប្រភេទនៃរូបនីមួយៗ។ថ្វីបើរបរនេះអាចរកចំណូលបានច្រើន តែវាក៏ទាមទារឱ្យអ្នកចេះជំនាញគូរនេះឱ្យច្បាស់ដូចគ្នា បើការងារលំៗមិនអាចរីកចម្រើនឡើយ ព្រោះការងារត្រូវការភាពម៉ត់ចត់ ផ្ចិតផ្ចង់ ច្បាស់លាស់ ៕


ប្រភព: Business Cambodia

上一篇:Importance of knowledge to a growing business 下一篇:产业互联网是如何萌芽和生长的?