ច្ចុប្បន្ននេះ បើនិយាយអំពីក្តីប្រាថ្នានៃការចេញរកស៊ីគឺពិតជាមានច្រើនក្នុងផ្នត់គំនិតរបស់យុវជនខ្មែរយើង មិនថាស្ថិតនៅក្នុងវ័យណានោះទេ។ ស្របពេលជាមួយគ្នានៃការផ្តើមគំនិតចង់រកស៊ីនេះផងដែរ យុវជនឬអ្នករកស៊ីសព្វថ្ងៃនេះភាគច្រើនមានការចាប់អារម្មណ៍ច្រើនទៅលើការរកស៊ីលក់អនឡាញ។ តាមរយៈការនាំចូលទំនិញពីបរទេស ហើយក៏មានអ្នកលក់មួយចំនួនតូចបាននាំទំនិញមកពីប្រទេសចិនហើយទំនិញដែលពួកគាត់យកមកលក់នៅទីផ្សារស្រុកខ្មែរកំពុងតែលក់ដាច់ខ្លាំងថែមទៀតផង។

ហើយថ្ងៃនេះ ក៏សូមលើកយកនូវមុខរបរមួយចំនួនដែលយើងមិនគួរមើលរំលងឡើយប្រសិនបើអ្នកចង់ចាប់យករបរមួយដែលមានទីផ្សារទូលាយនិងងាយស្រួលរកស៊ី។ដែលរួមមាន ៖

១. ទំនិញ Grand B៖ មុខទំនិញ Grand B ជាប្រភេទមុខទំនិញដែលមានតម្លៃធូរថ្លៃមួយគួរសម ហើយក៏មានអ្នកលក់មួយចំនួនបាននាំទិញប្រភេទនេះយកមកលក់នៅស្រុកខ្មែរ ដើម្បីអោយអតិថិជនមានលទ្ធភាពទិញយកមកប្រើប្រាស់។ ហើយចំពោះគុណភាពទំនិញប្រភេទនេះ គឺមានគុណភាពល្អក្នុងកម្រិតមួយដែលអាចទទួលយកបាន ទើបធ្វើអោយទំនិញមួយនេះក៏ជោគជ័យនៅលើទីផ្សារស្រុកខ្មែរមួយផងដែរ។
២.សំលៀកបំពាក់៖ សម្លៀកបំពាក់ ហាក់បីដូចជាកំពុងតែទទួលបានជោគជ័យមួយនៅក្នុងទីផ្សារអាស៊ី ដោយសារមានមនុស្សទូទៅចូលចិត្តផ្លាស់ប្តូរម៉ូតខោអាវ ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ទើបធ្វើឱ្យអ្នកប្រកបរបរលក់ខោអាវកាន់តែរកចំណូលបានច្រើនផងដែរ ហើយក៏មានអ្នកលក់មួយចំនួនបាននាំទំនិញ មកពីប្រទេសចិនដែលមានដូចជាកាបូប ស្បែកជើង ខោអាវ ។

៣.គ្រឿងអេឡិចត្រូនិច៖ នាពេលបច្ចុប្បន្ននេះ សង្គមកាន់តែទំនើបស៊ីវិល័យ ហើយការប្រើប្រាស់បច្ចេកវិទ្យាក៏កាន់តែមានការរីកចម្រើននិងកាន់តែមានតម្រូវការកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយយើងក៏សង្កេតឃើញថា អ្នកលក់មួយចំនួនបាននាំគ្រឿងអេឡិចត្រូនិចពីប្រទេសចិនដែលគ្រឿងទាំងអស់នោះមានដូចជា ឆ្នាំងសាកទូរស័ព្ទ កាសទូរស័ព្ទអំពូលភ្លើងឡាយ និងគ្រឿងអេឡិចផ្សេងៗជាច្រើនមុខទៀត។ ហើយជាពិសេស មានមនុស្សជាច្រើនកំពុងតែមានតម្រូវការខ្លាំងមួយពីគ្រឿងទាំងអស់នេះ ទើបធ្វើអោយលក់ដាច់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។

៤.គ្រឿងកាឡៃ៖ ជាទូទៅគ្រឿងកាឡៃ វាគ្រាន់តែជាគ្រឿងលម្អខ្លួនដែលយុវតីភាគច្រើនចូលចិត្ត ហើយគ្រឿងកាឡៃមួយនេះមានការពេញនិយមបំផុតដែលមានដូចជាខ្សែក ខ្សែដែ ខ្សែជើង ក្រវិក កងដៃ ពោលមានអ្នកលក់មួយចំនួនធំនាំចេញពីប្រទេសចិនយកមកលក់នៅទីផ្សារស្រុកខ្មែរ ហើយពួកគាត់យកទៅឡាយលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតទើបធ្វើអោយពួកគាត់លក់ដាច់ខ្លាំង។

គួរបញ្ជក់ផងដែរថា ទំនិញទាំង៤មុខខាងលើនេះ ភាគច្រើនគឺត្រូវបានគេយកមកលក់បោះដុំនិងយកមកលក់នៅលើអនឡាញ។ បន្ថែមពីនេះទៀត ដើម្បីជៀសវាងពីហានិភ័យដូចជាការខាតលុយឬលក់ទំនិញមិនចេញសល់ស្ទះពេញស្ដុកនោះ រឿងដែលទាំងអស់គ្នាគួរធ្វើនោះ គឺដំបូងទាំងអស់គ្នាគួរតែទិញទំនិញណាមួយដែលទាំងអស់គ្នាចង់បាន ក្នុងចំនួនតិចសិនបានហើយ ចាំយកមកពិនិត្យគុណភាព និងសាកយកទៅតេសទីផ្សារឃើញថាអាចទៅរួច សឹមយកមកលក់ក្នុងចំនួនច្រើន៕


ប្រភព: Business Cambodia


上一篇:5 Great Tools To Improve Your Business Knowledge 下一篇:顶级品牌的不败奥秘