នៅលើពិភពលោកនេះ កម្រមានប្រទេសណាដែលមិនមានបំណុលជាប់ខ្លួនណាស់ ពោលគឺបើមិនជំពាក់បំណុលបរទេសក៏មានបំណុលជាតិជាប់ខ្លួនដែរ។ ជាក់ស្ដែង សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចក៏នៅតែជំពាក់លុយគេរាប់ពាន់លានដុល្លារដែរ។ ខាងក្រោមនេះគឺជាប្រទេសចំនួន៥ ដែលសហរដ្ឋអាមេរិជំពាក់បំណុលច្រើនបំផុត៖ 

១. ប្រទេសជប៉ុន

ជប៉ុនគឺជាប្រទេសមួយដែលអាមេរិកជំពាក់ច្រើនជាងគេបំផុត ពោលគឺអាមេរិកជំពាក់ជប៉ុនរហូតដល់ទៅ១២៦ពាន់ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមេសាឆ្នាំ ២០២០ ។អាមេរិកជំពាក់ជប៉ុនគឺច្រើនធំបំផុតចាប់តាំងពីឆ្នាំ ២០១៣។ 

២. ប្រទេសចិន 

ប្រទេសចិនជាប្រទេសមួយដេលអាមេរិកជំពាក់បំណុលច្រើនផងដែរ។ ប្រទេសចិនដណ្តើមបានចំណាត់ថ្នាក់ទី ២ ក្នុងចំណោមអ្នកកាន់បំណុលបរទេសរបស់សហរដ្ឋអាមេរិកដែលមានទឹកប្រាក់ ១.៧ ពាន់ពាន់លានដុល្លារគិតត្រឹម មេសាឆ្នាំ ២០២០។

៣. ប្រទេសអង់គ្លេស

ចក្រភពអង់គ្លេសបានបង្កើនការកាន់កាប់បំណុលរបស់សហរដ្ឋអាមេរិកដល់កម្រិតខ្ពស់រយៈពេល៨ឆ្នាំនៅខែមេសាឆ្នាំ ២០២០ ដល់ ៣៦៨ ពាន់លានដុល្លាឯណោះ។

៤. ប្រទេស អៀរឡង់

វាហាក់ដូចជាចម្លែកណាស់ដែលអៀរឡង់ជាប្រទេសដែលអាមេរិកជាប់បំណុលច្រើនបំផុតលំដាប់ទី៤ ហើយសហរដ្ឋអាមេរិកបានជំពាក់អៀរឡង់ប្រមាណជា៣០០ពាន់លានដុល្លារ ស្មើនឹង៤%នៃបំណុលដែលអាមេរិកជំពាក់បរទេស។

៥. ប្រទេសលុចសំបូ

លុចសំបួគឺជាអ្នកកាន់បំណុលសហរដ្ឋអាមេរិកធំជាងគេទី ៥ ក្នុងចំណោមបណ្តាប្រទេសបរទេស សហរដ្ឋអាមេរិកជំពាក់លុចសំប្រមាណ២៦៧.៨ ពាន់លានដុល្លារ ស្មើនឹងប្រហែល ៣,៨% នៃការកាន់កាប់បរទេសសរុប៕


ប្រភព: Business Cambodia 

上一篇:3 Financial Myths Everyone Should Know 下一篇:创业前要弄懂的6件大小事