ទាំងអស់គ្នាប្រហែលជាដឹងហើយថា Facebook គឺជាកម្មវិធីបណ្ដាញសង្គមធំបំផុតលេខ១លើលោក។ ហើយសម្រាប់កម្មវិធី Facebook  ក្នុងពេលបច្ចុប្បន្ននេះ អាចនិយាយបានថា វាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជនមួយផ្នែកធំទូទាំងពិភពលោកបាត់ទៅហើយ ពោលគឺយើងតែងតែប្រើវាជារៀងរាល់ថ្ងៃ ក្នុងគោលដៅផ្សេងៗ ដូចជាសម្រាប់កំសាន្ដ ទំនាក់ទំនង រៀនសូត្រ ឬក៏ប្រើសម្រាប់ផ្សព្វផ្សាយអាជិវកម្មជាដើម។ 

យ៉ាងណាមិញ ស្របពេលដែលមានបងប្អូនខ្មែរយើង ប្រមាន ៨លាននាក់ កំពុងតែប្រើប្រាស់ Facebook រាល់ថ្ងៃ វាហាក់ដូចជាយើងកំពុងតែទទួលបាននូវការប្រើប្រាស់ Facebook ដោយឥតគិតថ្លៃដើម្បីប្រយោជន៍ឬគោលដៅណាមួយរៀងៗខ្លួន តែផ្ទុយទៅវិញ យើងក៏បានចូលរួមចំណែកឱ្យ Facebook អាចរកលុយបានរាប់លានដុល្លារផងដែរ ពីការចូលទៅប្រើប្រាស់របស់យើងជាងរៀងរាល់ថ្ងៃ។ តើអ្នកទាំងអស់គ្នាមានដឹងទេថា នៅក្នុងរយៈពេលត្រឹមតែ១នាទី តើ Facebook អាចរកចំណូលបានប៉ុន្មានសែនដុល្លារ?

ជាក់ស្ដែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្នុងរយៈពេល ១នាទី ក្រុមហ៊ុន Facebook អាចរកចំណូលបានរហូតដល់ទៅ ២០១,២៣៦ ដុល្លារឯណោះ ខណៈចំណូលសរុបមានរហូតដល់ទៅ ២៦,២ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២១នេះ។

គួរជម្រាបផងដែរថា Facebook គឺជាកម្មវិធីបណ្ដាញសង្គមធំបំផុតលេខ១ លើលោក ដែលមានអ្នកប្រើប្រាស់សរុបប្រមាណ ២.៧ពាន់លាននាក់ទូទាំងពិភពលោក ពោលគឺ ប្រជាជន Facebook មានច្រើនជាងប្រជាជនប្រទេសចិន និងប្រជាជនឥណ្ឌាទៅទៀត។ ដោយមានការគាំទ្រនិងមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានដុល្លាននាក់ដូច្នេះជាហេតុធ្វើឱ្យ Facebook កើបលុយបានយ៉ាងងាយស្រួល ហើយបើទោះបីជាពិភពលោកកំពុងតែផ្ទុះកូវីដ១៩ក្ដី ក៏ក្រុមហ៊ុនបណ្ដាញសង្គមយក្ស១នេះ នៅរីកច្រើននិងអាចរកចំណូលបានច្រើនជាងមុនថែមទៀតផង ខណៈមានក្រុមហ៊ុនផ្សេងៗជាច្រើនបានដួលប៉ះជើង។

យ៉ាងណាមិញ ការប្រើប្រាស់ Facebook គឺវាមានគុណសម្បត្តិច្រើនប៉ុន្ដែវាក៏មាននូវគុណវិបត្តិមួយចំនួនផងដែរ ប៉ុន្ដែយើងសង្ឃឹមថាប្រជាជនខ្មែរយើងនឹងប្រើប្រាស់ Facebook ទៅលើផ្លូវដែលមានប្រយោជន៍ ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

Mark Zuckerberg shares what Facebook is doing about fake news


ប្រភព: Business Cambodia

 

上一篇:Investing for Beginners: Understanding Stocks 下一篇:品牌如何让用户忘不掉?