មិនមែនតែជនជាតិជ្វីហ្វនោះទេ ដែលតែងតែរំពឹងចង់បានកម្រៃយ៉ាងច្រើនពីការវិនិយោគឬរកស៊ី គឺគ្រប់ជនជាតិទាំងអស់តែងរំពឹងផលប្រយោជន៍ទាំងនោះ។ ដោយឡែកជនជាតិជ្វីហ្វជាជាតិសាសន៍ដែលពូកែរកស៊ីជាងលើសកលលោក បានតែងតែផ្ដែផ្ដាំទៅកូនចៅជំនាន់ក្រោយថា ប្រសិនអ្នករំពឹងឲ្យខ្លួនឯងបានទទួលកម្រៃពីការវិនិយោគបានច្រើនបំផុស គឺត្រូវចេះប្រើលុយឲ្យកសាងប្រយោជន៍ឲ្យយើង។ ការយកលុយឲ្យទៅបង្កើតលុយឲ្យយើង អ្នកជំនួញជនជាតិហ្វីសបានប្រើចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវចេះវិភាគនិន្នាការរបស់ទីផ្សារ និងយកលុយទៅវិនិយោគក្នុងធុរកិច្ចណាដែលផ្ដល់ផលតបស្នងខ្ពស់

ជនជាតិជ្វីហ្វជាជនជាតិដែលពូកែវិភាគ ដោយគេវិភាគថា ប្រសិនបើផ្ញើលុយក្នុងធនាគារយ៉ាងច្រើនបានការប្រាក់មិនលើស ១០ ភាគរយក្នុងមួយឆ្នាំ។ តែបើយកលុយទៅវិនិយោគក្នុងធុរកិច្ចនឹងបានផលច្រើនជាងនេះ។ ហេតុនេះហើយទើបអ្នកធុរកិច្ចជនជាតិជ្វីហ្វមិនចូលចិត្ដផ្ញើរលុយក្នុងធនាគារទេ  ទោះបីមិនទាន់ឃើញការវិនិយោគដែលគួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏ពួកគេរីករាយនឹងកាន់លុយក្នុងដៃដើម្បីរងចាំឱកាសដែរ។

២.ត្រូវចេះគ្រប់គ្រង់លុយ កុំបណ្ដោយឲ្យទំនិញសល់ក្នុងឃ្លាំង

គន្លឹះដ៏សំខាន់ដែលធ្វើឲ្យធុរកិច្ចដំណើរការឬរីកចម្រើនបន្ដទៅបានគឺការធ្វើទំនិញអស់ពីឃ្លាំង ត្រូវផលិតឲ្យលឿន និងត្រូវលក់ឲ្យលឿន ទើបបានលុយត្រលប់មកវិញលឿន។ ទំនិញដែលទុកចោលស្ងៀមៗ វាមិនត្រឹមតែជាឧបសគ្គចំពោះការពង្រីកអាជីវកម្មប៉ុណ្ណោះទេ នៅធ្វើឲ្យខាតថ្លៃចាយវាយផ្សេងែ ដូចជាការប្រាក់ ថ្លៃជួលឃ្លាំងថែមទៀតផង។

ប្រសិនបើមិនចង់ឲ្យទំនិញសល់ក្នុងឃ្លាំងទេ ត្រូវផ្ដល់ភាពសំខាន់ចំពោះគុណភាព រូបរាងរបស់របស់ផលិតផល និងយុទ្ធសាស្រ្ដនៃការគ្រប់គ្រងការងារ។ តាមគោលការណ៍ អ្នកធុរកិច្ចត្រូវធ្វើគ្រប់វិធីដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ទើបធ្វើឲ្យធុរកិច្ចបានកម្រៃ។ ម៉្យាងវិញទៀត ដើម្បីឲ្យសម្រេចបានគោលដៅនោះ ការផ្សាយពាណិជ្ជកម្មនិងការរកវិធីសាស្រ្ដលក់គឺជាដំណាក់កាលដ៏សំខាន់ ព្រោះទំនិញដែលមានគុណភាពល្អត្រូវពឹងលើការផ្សព្វផ្សាយពាណិជ្ជកម្ម ទើបអាចលក់ដាច់បានថ្លៃ។

៣.កុំឲ្យជំពាក់ ត្រូវចេះរក្សាប្រាក់ទុន កុំបណ្ដោយឲ្យកើតនូវការខូចខាតដោយសារតែរឿងកំប៉ិកកំប៉ុក

ការធ្វើធុរកិច្ចរមែងមានការប្រថុយ តែកម្រៃនិងការប្រថុយទាក់ទងគ្នាក្នុងលក្ខណៈប្រែប្រួល។ ជនជាតិជ្វីហ្វធ្វើជំនួយយ៉ាងមានរបៀប ដោយពួកគេជឿថា ការធ្វើធុរកិច្ចត្រូវមានកិច្ចសន្យា ហើយដៃគូសន្យាត្រូវធ្វើតាមកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់។ ម៉្យាងវិញទៀតការធ្វើធុរកិ្ច ពួកគេមិនចូលចិត្ដឲ្យជំពាក់ឡើយ តែប្រសិនបើភាគីម្ខាងទៀតចង់ជំពាក់ត្រូវមានទ្រព្យធានា ព្រោះគេជឿថាមានតែការធ្វើដូច្នេះទេ ទើបគ្មានថ្ងៃចាញ់ល្បិចអ្នកដទៃ៕


ប្រភព: Business Cambodia

上一篇:Why Is Social Media Marketing Important For Small Businesses and Startups? 下一篇:8个营销金点子,那些神话公司都在用