បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ការធ្វើជំនួញកាន់តែមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឱ្យមានអាជីវកម្មថ្មីៗបានកើតឡើងជាបន្ដបន្ទាប់។ យ៉ាងណាមិញ ស្របពេលដែលរបរថ្មីៗបាននឹងកំពុងតែកើតឡើងឥតឈប់ឈរនោះ យើងក៏សង្កេតឃើញផងដែរថា មានរបរមួយចំនួនពុំទាន់មានវត្តមាននៅក្នុងស្រុកខ្មែរយើងនៅឡើយទេ ខណៈប្រទេសជិតខាងមួយចំនួនកំពុងតែកាក់កបលើរបរទាំងនោះ។ 

ហើយថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវរបរប្លែកៗ ៥ប្រភេទ ដើម្បីរួមចំណែកក្នុងការបំផុសគំនិតដល់បងប្អូនដែលចាប់អារម្មណ៍ទៅលើរបរថ្មីៗ ដែលមិនទាន់មានអ្នកធ្វើនៅឡើយ។ ដោយរបរទាំង៥ប្រភេតនោះ មានដូចជា៖

១.របរច្នៃដើមចេក៖ នៅក្នុងប្រទេសកម្ពុជាយើងគ្រប់គ្នាគេប្រើតែដើមចេកសម្រាប់តែដាំយកផ្លែ ត្រយ៉ូង និងដើមសម្រាប់ច្នៃជារបស់ប្រើបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រទេសវៀតណាមវិញ បែរជាយកដើមចេកនេះច្នៃជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ដែលអាចទាញចំណូលបានជាច្រើនពីការលក់ ។ជាក់ស្តែង ក្រុមហ៊ុន Musa Pacta បានបង្កើតសហករណ៍ពាណិជ្ជកម្មនិងសេវាកម្មកសិកម្មខៃថៃ ដែលមានទីតាំងស្ថិតនៅ ស្រុកភូសៀន នៃទីក្រុងហាណូយ ប្រទេសវៀតណាម ជាសហគ្រាសដំបូងគេបង្អស់ ដែលយកដើមចេកមកកែច្នៃជាសរសៃចេក ហើយក៏បានយកសរសៃចេកនោះទៅច្នៃជាឧករណ៍ប្រើប្រាស់ជាច្រើនមុខដូចជា កំរាលព្រំ កន្រ្តក កាបូប អំបោសនិងប្រអប់ដាក់ក្រដាសអនាម័យជាដើម។ បច្ចុប្បន្នប្រទេសវៀតណាមមានផ្ទៃដីដាំចេកប្រមាណ ១៥០.០០០ ហិកតា សម្រាប់យកផ្លែ ដែលគេប៉ាន់ស្មានថាអាចផ្គត់ផ្គង់សរសៃបាន ២០០.០០០ តោនក្នុងមួយឆ្នាំ និងអាចនាំមកនៅប្រាក់ចំណូលប្រហែល ៧០០ លានដុល្លាក្នុងមួយឆ្នាំ។
២. របរដាំផ្កាលើទឹក៖ សម្រាប់របរនេះ ហាក់នៅមិនទាន់អ្នកធ្វើនៅឡើយទេនៅក្នុងប្រទេសកម្ពុជាយើងនេះ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រទេសជិតខាងដូចជាវៀតណាមឯណោះវិញកំពុងតែកាក់កបជាមួយរបរនេះជាខ្លាំង ដោយក្រុមកសិករក្នុងខេត្ដមួយនៅប្រទេសវៀតណាមបានចង់ក្រងគ្នាជាសហករដើម្បីដាំផ្កានិងឈើប្រណិតចំនួន ២.០០០ ប្រភេទលើផ្ទៃដី ៣៥៥ ហិកតា។ ការផ្លាស់ប្ដូរពីការដាំស្រូវមកដាំផ្កានិងឈើប្រណិតអាចរកចំណូលប្រចាំឆ្នាំសរុបចំនួន ១,៧០ ពាន់លានដុងស្មើនឹង ៨ លានដុល្លារអាមេរិក ដែលស្មើនឹង ៣៥ ភាគរយនៃតម្លៃកសិកម្មសរុប។

៣.របរចិញ្ចឹមស្រមោចដាក់តាំង៖ មិនឆ្ងាយគ្នាពីចំណុចទី១ ប៉ុន្មានទេ របរមួយនេះក៏ត្រូវបានគេចាត់ទុកថាជារបរថ្មីប្លែកសឹងតែមិនធ្លាប់មានថែមទៀតផង ព្រោះថាពីមុនមកគឺមិនដែលប្រទេសណាមួយនិយាយពីរបរនេះឡើយ ប៉ុន្តែកាលពីពេលថ្មីកន្លងទៅ ទើបតែប្រទេសសឹង្ហបូរី បែរជាចេញមុខបង្កើតរបរនេះឡើង ប៉ុន្តែវាទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយរបរចិញ្ចឹមស្រមោចនេះទៀតសោត គឺអ្នកចិញ្ចឹមបានបង្ហើបថា មិនមែនជាស្រមោចនៅតាមផ្ទះធម្មតា ទេតែវាជាប្រភេទស្រមោចសម្រាប់ដាក់តាំង មិនខុសគ្នាពីត្រីឡើយ ។ហើយជានិច្ចជាកាល បុរសដែលជាអ្នកចិញ្ចឹមអាចលក់បានក្នុងមួយទូតម្លៃចាប់ពី ៥០ ដុល្លារឡើងទៅ ។

៣.របរចិញ្ចឹមស្រមោចដាក់តាំង៖ មិនឆ្ងាយគ្នាពីចំណុចទី១ ប៉ុន្មានទេ របរមួយនេះក៏ត្រូវបានគេចាត់ទុកថាជារបរថ្មីប្លែកសឹងតែមិនធ្លាប់មានថែមទៀតផង ព្រោះថាពីមុនមកគឺមិនដែលប្រទេសណាមួយនិយាយពីរបរនេះឡើយ ប៉ុន្តែកាលពីពេលថ្មីកន្លងទៅ ទើបតែប្រទេសសឹង្ហបូរី បែរជាចេញមុខបង្កើតរបរនេះឡើង ប៉ុន្តែវាទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយរបរចិញ្ចឹមស្រមោចនេះទៀតសោត គឺអ្នកចិញ្ចឹមបានបង្ហើបថា មិនមែនជាស្រមោចនៅតាមផ្ទះធម្មតា ទេតែវាជាប្រភេទស្រមោចសម្រាប់ដាក់តាំង មិនខុសគ្នាពីត្រីឡើយ ។ហើយជានិច្ចជាកាល បុរសដែលជាអ្នកចិញ្ចឹមអាចលក់បានក្នុងមួយទូតម្លៃចាប់ពី ៥០ ដុល្លារឡើងទៅ ។
៤.របរចិញ្ចឹមកន្លាត ៖ បើនិយាយពីរបរមួយនេះ មើលទៅរៀងប្លែកបន្តិចហើយ ប៉ុន្តែវាបែរជាក្លាយជារបរមួយយ៉ាងពេញនិយមសម្រាប់ប្រទេសចិន ព្រោះថាបច្ចុប្បន្ននេះ ប្រទេសចិនកំពុងពង្រីកការចិញ្ចឹមរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយគេប្រើវាសម្រាប់ជាអាហារមនុស្សផង និងធ្វើជាចំណីរបស់សត្វផងដែរ។ជាក់ស្តែង លោក លី ដែកជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្លាតមួយកន្លែងនៅប្រទេសចិន បានឱ្យដឹងថា ឧស្សាហកម្មនេះកំពុងរីកដុះដាលនៅក្នុងប្រទេសចិនដែលសត្វកន្លាតស្ងួតអាចលក់បានដល់ទៅ២០ដុល្លារនៅកំឡុងឆ្នាំ២០១៣ ប៉ុន្តែបើគិតមកដល់ពេលនេះត្រូវបានកើនឡើងដល់ ៨៩ដុល្លារឯណោះក្នុងមួយគីឡូក្រាម។លោកបានបង្ហើបប្រាប់ថា ជារៀងរាល់ឆ្នាំលោកអាចរកចំណូលពីសត្វកន្លាតរបស់លោកបានចាប់ពី ៨៩០០០ដុល្លារក្នុងមួយឆ្នាំៗ ហើយលោកក៏រំពឹងថាចំណូលដែលលោកអាចរកបានគឺអាចកើនឡើងជាបន្តទៀត។

៥.ម៉ាតមនុស្សចាស់៖ នៅកម្ពុជាបច្ចុប្បន្នប្រហែលជាសំបូរផលិតផលសម្រាប់កុមារ និងមនុស្សពេញវ័យ តែបើនិយាយពី ផលិតផលសម្រាប់មនុស្សចាស់វិញប្រហែលជាបិបាករកទិញបន្តិច ហើយក៏មិនទាន់មានយីហោ ម៉ាតណាមួយ ដែលផ្តោតទៅលើផលិតផលមនុស្សចាស់មួយមុខនោះទេ។ ផលិតផលសម្រាប់មនុស្សចាស់រួមមាន ម្ស៉ៅទឹកដោះគោ អារហារបំប៉ន សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឱសថជំនួយសុខភាព ជាដើមដែលនេះជារឿងមួយដ៏ល្អបំផុត ដែលមនុស្សភាគច្រើនកំពុងតែត្រូវការ ហើយក៏មានអ្នកជំនួញតិចតួចបំផុត ដែលសម្លឹងឃើញពីបញ្ហាទាំងនេះ៕


ប្រភព: Business Cambodia

上一篇:What You Need for a Successful Start-up 下一篇:谈谈职场的选择