បើនិយាយដល់ឈ្មោះ លោក Joe Biden មិត្តអ្នកអានប្រហែលជាបានស្គាល់ហើយថា លោកគឺជាប្រធានាធិបតីថ្មីទី៤៦ របស់សហរដ្ឋអាមេរិក ដែលបានឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០២០កន្លងទៅ។ យ៉ាងណាមិញ ក្រៅពីការងារក្នុងជួររដ្ឋការ លោក Joe Biden ក៏ត្រូវបានគេរាប់បញ្ជូលថាជាសេដ្ឋីប្រាប់លាន១រូបផង ដែរនៅសហរដ្ឋអាមេរិក  ដោយបច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ៩លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes

យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា លោក Joe Biden មិនមែនជាងអ្នកជំនួញល្បីឈ្មោះនោះទេ ប៉ុន្ដែហេតុអ្វីទើបលោកមានទ្រព្យរហូតដល់ទៅរាប់លានដុល្លារដូច្នេះ? តើចំណូលរបស់លោកបានពីប្រភពណាខ្លះ?


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានForbesដដែលបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលលោក Biden រកបានទាំងប៉ុន្មាននេះ គឺលោករកបានចាប់ពីអំឡុងពេលដែលលោកបញ្ចប់តំណែងជាអនុប្រធានាធិបតីក្រោមលោក Barack Obama។ ដោយនៅក្នុងអំឡុង ឆ្នាំ២០១៧ លោកបាននិពន្ធនិងចេញសៀវភៅមួយក្បាលដែលមានចំណងជើងថា“Promise Me, Dad”

ដោយសៀវភៅមួយក្បាលនេះ បានផ្ទុះការគាំទ្រនិងលក់ដាច់យ៉ាងខ្លាំងផងដែរ។ ដោយឡែកប្រភពចំណូលមួយផ្នែកទៀត គឺបានមកពីការដែលលោក ត្រូវបានគេអញ្ជើញឱ្យទៅថ្លែងសុទ្ទរកថា ទៅតាមកម្មវិធីផ្សេងៗជាច្រើន។ ហើយតាមរយៈការលក់សៀវភៅនិងការត្រូវបានគេអញ្ជើញទៅថ្លែងសុន្ទរកថា លោក Biden អាចរកចំណូលបានរហូតដល់ទៅជាង ១៦.៥ លានដុល្លារ ហើយក្រោយពីចំណាយទៅលើការបង់ពន្ធជូនរដ្ឋនិងការចំណាយផ្សេងៗ បច្ចុប្បន្ននេះលោក Biden នៅសល់ទ្រព្យជាប់ខ្លួនសរុប ៩លានដុល្លារ ដែលធ្វើឱ្យលោកត្រូវបានគេចាត់ទុកថាជាសេដ្ឋីអាមេរិកមួយរូប។

គួរបញ្ជាក់ផងដែរថា នៅពីក្រោយការគាំទ្រនិងភាពជោគជ័យនៃសៀវភៅ “Promise Me, Dad”នេះ គឺបង្កប់ទៅដោយភាពទុក្ខសោកបំផុតក្នុងលោក ដែលលោក Biden បានជួបប្រទះក្នុងជីវិតជាក់ស្ដែង ពោលគឺលោកបាននិពន្ធសៀវភៅនេះឡើង ក្រោយពីកូនប្រុសច្បងរបស់លោកដែលមានឈ្មោះថាBeau Bidenបានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ២០១៥ ដោយសារតែកើតជំងឺមហារីកខួរក្បាល៕


ប្រភព: Business Cambodia

上一篇:The Human Side of Risk Management 下一篇:在消费者眼中,定价是怎样的?