អាជីវកម្មចិញ្ចឹមខ្យងដើម្បីយកទឹករំអិលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងតាមបណ្តាប្រទេសនៅអឺរ៉ុបជាខ្លាំង ដោយសារតែការធ្វើអាជីវកម្មចិញ្ចឹមខ្យងនេះគឺជាអាជីវកម្មដែលទីផ្សាកំពុងតែត្រូវការបំផុត ហើយវាក៏ជាអាជីវកម្មដែលអាចរកចំណូលបានច្រើនគួរសមផងដែរ ។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់ DW recommends បានឱ្យដឹងថា ម្ចាស់អាជីវកម្មចិញ្ចឹមខ្យងដែលមានឈ្មោះថាHouda Ben Romdhane ការចិញ្ចឹមខ្យងនេះអាចរកប្រាក់ចំណូលទៅឲ្យគាត់បានប្រមាណជាង ២៤០០$ ក្នុងមួយខែ ដោយគ្រាន់តែចំណាយលុយចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននោះត្រឹមតែ១ម៉ឺនដុល្លារតែប៉ុណ្ណោះ ។ 


អ្នកស្រីបានបន្ថែមថា ទឹករំអិលរបស់ខ្យងកំពុងតែមានគេត្រូវការច្រើនដើម្បីយកទៅផលិតជាផលិតផលថែសម្រស់ហើយបច្ចុប្បន្ននេះវាកំពុងតែមានតម្លៃថ្លៃថែមទៀតផង ។

អ្នកវិទ្យាសាស្ដ្រផលិតគ្រឿងថែរក្សាសម្រស់បាននិយាយថាទឹករំអិលរបស់ខ្យងនីមួយៗវាសំបូរទៅដោយជាតិ Collagen ដែលវាអាចជួយបំបាត់ស្នាមមុខ ស្នាមជ្រួញ និង ជួយឲ្យស្បែកមុខមានសំណើមផងដែរ ដូច្នេះហើយវាកាន់តែប្រសើរបើសិនជាយើងយកវាទៅធ្វើជាផលិតផងដើម្បីយកទៅលក់នៅលើទីផ្សារ ។ ហើយបច្ចុប្បន្ននេះ ផលិតផលដែលចម្រាញ់ចេញពីទឹករំអិលខ្យងនេះក៏កំពុងតែមានការពេញនិយមខ្លាំងផងដែរនៅ អឺរ៉ុប។

អ្នកជំនាញបានបញ្ចាក់ថាការធ្វើឧស្សាហកម្មចិញ្ចឹមខ្យងនេះអាចនឹងក្លាយជាឧស្សាហកម្មដែលមានតម្លៃ ៧៦០លានដុល្លារនៅក្នុងឆ្នាំ២០២៥ខាងមុខ ព្រោះក្នុងពេលបច្ចុប្បន្ននេះផលិតផលថែសម្រស់ដែលធ្វើពីទឹករំអិលខ្យងរបស់កូរ៉េខាងត្បូងត្រូវបាននាំាំចេញទៅអាមេរិកប្រមាណជាង២០០០ហាងហើយ ។

គួររំលឹកផងដែរថា ក្រៅពីយកទៅធ្វើជាគ្រឿងសម្អាង និងយកសម្រាប់ម៉ាស្សាមុខហើយនោះ សត្វខ្យងមួយប្រភេទនេះក៏ត្រូវបានប្រទេសមួយចំនួនយកទៅធ្វើជាអាហារសម្រាប់ញ៉ាំថែមទៀតផង។ហើយប្រទេសដែលចិញ្ចឹមខ្យងទាំងនេះភាគច្រើនមាននៅប្រទេស អាមេរិក បារាំង អ៊ីតាលី និងនៅប្រទេសនៅអឺរ៉ុបមួយចំនួនទៀតផងដែរ៕


ប្រភព: Business Cambodia

上一篇:How to Acquire Disbursement Funding For Your Growing Business 下一篇:如何高质量地完成立项汇报?