វៀតណាមជាប្រទេសមួយ ដែលមានការអភិវឌ្ឈន៍លឿនគួរសមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយពន្លកសហគ្រិនឆ្នើមៗ ក៏ចាប់ផ្តើញមុខបង្ហាញសាច់ដុំដាក់គ្នានៅក្នុងវិស័យជំនួញធំៗ ក្នុងនោះហើយយើងសង្កេតឃើញថា យុវជនភាគច្រើនបានចេញរកស៊ីរហូតក្លាយជាអ្នកមានទ្រព្យរាប់លានដុល្លារទាំងខ្លួនមិនទាន់មានវ័យដល់ ៣០ ឆ្នាំផង។ 

ជាក់ស្តែង បើយោងតាមទស្សនាវដ្តី Forbes  បានរកឃើញថា នៅក្នុងប្រទេសវៀតណាម មានយុវជនស្រីឆ្នើមចំនួន ១ រូប ដែលមានវ័យ ២៨ ឆ្នាំ បានក្លាយជាអគ្គនាយកតំណាងក្រុមហ៊ុនវិនិយោគដ៍ធំមួយ ដែលមានឈ្មោះថា 500 Startup នៅប្រទេសវៀតណាម ដែលក្រុមហ៊ុននេះជាយីហោក្រុមហ៊ុនវិនិយោគរបស់អាមេរិក។ 

លោកស្រី លីឃាញហៅ Ly Khanh Hau អាយុ ២៨ ឆ្នាំ ដែលជាវិនិយោគិននៅរូប នៅក្នុងក្រុមហ៊ុន Startups Vietnamនិងក្រុមហ៊ុន 500 Startup នៅក្នុងប្រទេសវៀតណាម ហើយបានជួយឱ្យមូលនិធិវិនិយោគ ៣ លានដុល្លារក្នុងការចាប់ផ្ដើមអាជីវកម្ម ៤០ ប្រភេទនៅក្នុងប្រទេសវៀតណាម ។ 

លោកស្រីលីខាញហៅមានបទពិសោធន៏ក្នុងការធ្វើការអោយក្រុមហ៊ុនចាប់ផ្តើមនៅសហរដ្ឋអាមេរិកអាល្លឺម៉ង់ និងវៀតណាម ដែលការងាររបស់អ្នកស្រីភាគច្រើនធ្វើការពាក់ព័ន្ធជាមួយនឹងកាវិនិយោគ ហើយសេដ្ឋីវ័យក្មេងរូបនេះក៏មានបទពិសោធន៍ច្រើនផងដែរ ជាមួយនឹងការងារវិនិយោគ និងជួលអចលនទ្រព្យផងដែរ។ 

គួររំលឹកផងដែរថា ប្រទេសវៀតណាមជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋីវ័យក្មេងដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយសេដ្ឋីនីវ័យក្មេងរូបនេះក៏ជាបុគ្គលស្រ្តីវ័យក្មេងបំផុត ដែលកាន់កាប់មុខជំនួញធំៗ នៅក្នុងប្រទេសវៀតណាមផងដែរ៕


ប្រភព: Business Cambodia

上一篇:Five Reasons To Invest In Forex Trading 下一篇:创业的三大理由