នៅក្នុងការចចារពិតជាមានសារះសំខាន់ណាស់ មិនថានៅក្នុងការធ្វើអាជីវកម្ម ការលក់ដូរ ការរកស៊ី ការធ្វើជំនួញនោះទេ វាអាចទទួលបានជោគជ័យមួយលុះត្រាតែអ្នកទាំងអស់គ្នាចេះពីតិកនិកនៃការចចារមួយអោយប្រាកដ ពោលបើអ្នកទាំងអស់គ្នាមិនចេះពីការចចារទេនោះការរកស៊ីរបស់អ្នកទាំងអស់ប្រាកដជាបរាជ័យហើយ។

ពេលនេះ សូមលើកយកនៅសេដ្ឋី ២ រូបដែលជោគជ័យខ្លាំងនៅក្នុងការចចារ


១. ក្បួនចចាររបស់ Donald Trump

ប្រធានាធីបតីអាមេរិក Donald Trump ជាឥស្សរជនដ៍មានប្រជាប្រិយមួយរបស់ពិភពលោក ហើយលោកក៍ជាអ្នកជំនួញមួយរូបដ៏មានជំនាញខ្ពស់នៅក្នុងការលក់ ក៍ដូចជាទំនាក់ទំនងពូកែក្នុងក្នុងការចចារផងដែរ។ ចំណេះដឹងក្នុងការចចាររបស់ Donald Trump ជារឿងគួរអោយរៀនសូត្រខ្លាំងណាស់សម្រាប់សហគ្រិនទូទៅនៅក្នុងការលក់របស់ខ្លួន។ នៅក្នុងឆ្នាំ ១៩៩១ ប្រធានាធីបតីរូបនេះបានជួបវិបត្តិផ្នែកហិរញ្ញវត្ថុ ដែលតម្រូវអោយលោកត្រូវរកជំនួយខាងក្រៅដើម្បីទប់ទល់ជាមួយហានិភ័យផ្នែកហិរញ្ញវត្ថុមួយនេះ។ ទីបំផុតប្រធានាធីបតីរូបនេះក៏សម្រេចចិត្តលក់សណ្ឋាគារទៅអោយសេដ្ឋីអូស្រ្តាលីមួយរូប ដែលមានបំណងចង់ទិញសណ្ឋាគាររបស់គាត់។ នៅក្នុងការចចារលក់លោក Donald Trump មិនបាននិយាយរឿងតម្លៃនោះទេ ពោលគាត់បែរបង្ហាញអារម្មណ៍មួយថាគាត់ពិតជាមិនចង់លក់សណ្ឋាគារនោះទេ នៅត្រង់ចំនុចនេះធ្វើអោយដៃគូចចារគាត់គិតថាសណ្ឋាការរបស់គាត់ពិតជាមានតម្លៃណាស់។សម្រាប់ការចចាររបៀបនេះគេហៅថា ការបង្កើតចំណុចកម្រទៅលើផលិតផល ហើយអ្នកលក់ទាំងឡាយត្រូវដឹងថារបស់កាន់តែកម្រ កាន់តែមានតម្លៃ។ ធាតុពិតទៅ Donald Trump ពិតជាចង់លក់សណ្ឋាគារបស់គាត់ តែគាត់បានប្រើការចចាមួយនេះដើម្បីទាក់ចិត្តភាគីរបស់គាត់អោយមានអារម្មណ៍ថាគាត់បានជោគជ័យនៅក្នុងកាចចារមួយនេះ។

២. ក្បួនចចាររបស់ Masayoshi Son

លោក Masayoshi Son បានបង្ហើបនូវក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្ស Bloomberg កាលពីពេលកន្លងទៅ ដោយថា គាត់បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប់ Mohammed Bin Salman ដែលនៅពេលនោះលោកបានប្រើពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឲ្យព្រះអង្គម្ចាស់រូបនេះ ដាក់ទុនរហូតដល់ ៤៥ពាន់លានដុល្លារ ក្នុងមូលនិធិ Vision Fund របស់លោក ដែលលោកត្រូវការទុនរហូតដល់ ១០០ពាន់លានដុល្លារ។ នៅពេលដែលលោក Masayoshi Son បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប់ Mohammed Bin Salman គាត់បានមានប្រសាសន៍ថាពេលនេះខ្ញុំមានកាដូធំមួយ ដែលមានតម្លៃជាងពាន់លានដុល្លារ ជូនព្រះអង្គម្ចាស់ Salman សម្រាប់ការមកទស្សនកិច្ចទីក្រុងតូក្យូ។ មួយរំពិចនោះ ព្រះអង្គម្ចាស់រូបនោះបានបើកភ្នែកធំៗ ហើយប្រាប់ទៅលោក Masa វិញថា ព្រះអង្គចាប់អារម្មណ៍។បន្ទាប់មកលោក Masa គាត់ក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់អារ៉ាប់យ៉ាងដូច្នេះថា ដើម្បីបានកាដូដ៏មហិមាមួយនោះ ព្រះអង្គម្ចាស់ត្រូវដាក់លុយចំនួន ៤៥ពាន់លានដុល្លារជាមួយខ្ញុំសិន។ ហើយគាត់ក៏បានពន្យល់ពី ទស្សនៈ Singularity ដែលជាទស្សនៈវិស័យអនាគត នៅរយៈពេល ៣០ឆ្នាំទៅមុខទៀត ស្ទើរតែគ្រប់ផ្នែកទាំងអស់កុំព្យូទ័រ នឹងមានសមត្ថភាពពូកែជាងខួរក្បាលមនុស្ស។ នៅក្នុងការលក់ក៏ដូចគ្នាដែរ យើងជាអ្នកលក់ម្នាក់ត្រូវមានតិកនិកខ្ពស់នៅក្នុងការចចារ ពោលត្រូវចេះបង្ហាញនៅចំនុចខ្លាំងទៅអោយអតិថិជនយើងដឹងពីគុណតម្លៃផលិតផលរបស់យើងសិន ហើយចាំនិយាយអំពីតម្លៃតាមក្រោយ។


ប្រភព: Business Cambodia

上一篇:Tips To Find The Right Venture Capitalist To Expand Your Firm 下一篇:商业的本质,到底是什么?