គេថានៅក្នុងបញ្ហាតែងមានឱកាស ហើយសម្រាប់អ្នកដែលអាចរកដំណោះស្រាយចំពោះបញ្ហាដែលមនុស្សកំពុងប្រឈមបាន បុគ្គលនោះនឹងទទួលបាននូវផលតបស្នងជាច្រើនក្នុងជីវិត។ 

ជាក់ស្ដែង បើយោងតាមរបាយការណ៍រួមគ្នារបស់អង្គការអន្តរជាតិដែលរួមមាន Amnesty Internation, Oxfam និង UNAIDS  កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងអំឡុងពេលផ្ទុះនូវជំងឺឆ្លងកូវីដ១៩ នេះ មានបុគ្គលចំនួន៩រូប ដែលបានរួមចំណែកក្នុងការស្វែងរកដំណោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ ដោយផលិតវ៉ាក់សាំងបង្ការជំងឺឆ្លង តាមរយៈការរួមចំណែកដោះស្រាយបញ្ហាមួយនេះ បានធ្វើឱ្យពួកគាត់ទាំង៩រូប អាចរកចំណូលបានរាប់លានដុល្លារ។ ហើយបើបូកទ្រព្យសម្បត្តិរបស់ពួគគាត់ចូលគ្នា គឺស្មើនឹង ១៩,៣ពាន់លានដុល្លារ។ ដោយសេដ្ឋីទាំង៩នាក់នោះ មានដូចខាងក្រោម៖ 

១. Mao Huinhoa៖ សហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន CanSino (១ពាន់លានដុល្លារ) 

២. Qiu Dongxu៖ សហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន CanSino (១,២ពាន់លានដុល្លារ) 

៣. Zhu Tao៖ សហស្ថាបនិក និងជាប្រធានផ្នែកវិទ្យាសាស្រ្តនៅក្រុមហ៊ុនចិន CanSino Biologics (១,៣ពាន់លានដុល្លារ) 

៤. Rober Langer៖ អ្នកវិទ្យាសាស្រ្ត និងជាអ្នកវិនិយោគក្នុងក្រុមហ៊ុន Moderna (១,៦ពាន់លានដុល្លារ) 

៥. Juan Lopez-Belmonte៖ ប្រធានក្រុមហ៊ុន ROVLm ដែលផលិត និងវេចខ្ចប់វ៉ាក់សាំង Moderna (១,៨ពាន់លានដុល្លារ) 

៦. Noubar Ayefan៖ ប្រធានកិត្តិយសក្រុមហ៊ុន Moderna (១,៩ពាន់លានដុល្លារ) 

៧. Timothy Springer៖ អ្នកជំនាញប្រព័ន្ធសុំា និងជាអ្នកវិនិយោគមុនគេមួយរូប នៅក្រុមហ៊ុន Moderna (២,២ពាន់លានដុល្លារ) 

៨. Ugur Sahin៖ CEO និងជាសហស្ថាបនិកក្រុមហ៊ុន BioNTech (៤ពាន់លានដុល្លារ) 

៩. Stephane Bancel៖ CEO ក្រុមហ៊ុន Moderna (៤,៣ពាន់លានដុល្លារ)។ 

គួរជម្រាបផងដែរថា ដោយយោងតាមការចេញផ្សាយរបស់គេហទំព័រ The New York Times គិតត្រឹមថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២១ នេះ វ៉ាក់សាំងជាង ១,៦៧ ពាន់លានដូសត្រូវបានគេប្រើទូទាំងពិភពលោក ដែលស្មើនឹង ២២ ដូសសំរាប់មនុស្ស ១០០ នាក់។ វាមានគម្លាតគ្នារវាងកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងបណ្តាលប្រទេសផ្សេងៗគ្នា ដោយអ្នកខ្លះមិនទាន់បានរាយការណ៍អំពីដូសតែមួយនៅឡើយទេ ៕


ប្រភព: Business Cambodia

上一篇:Financing Options When Your Small Business Is Running Out of Money 下一篇:万字长文:教你从0-1搭建运力运营体系