នៅពេលដែលយក្សសេដ្ឋី អាមេរិកនិងចិនមិនអាចបញ្ចប់ សង្រ្គាមពាណិជ្ជកម្ម វាអាចជាសញ្ញាមួយបង្ហាញថា វិបត្តិសេដ្ឋីអាចនឹងកើតឡើងសាជាថ្មី ដូចកាលពីឆ្នាំ ២០០៨។ វិបត្តិសេដ្ឋកិច្ចអាចប៉ះពាល់ការដល់រស់នៅរបស់មនុស្សទូទាំងពិភពលោកជាពិសេសប៉ះពាល់ដល់ការងារនិងផ្នែកហិរញ្ញវត្ថុជាដើម។ ចំណែកបច្ចុប្បន្នទោះមិនទាន់មានវិបត្តិសេដ្ឋកិច្ចក៏ដោយតែវិបត្តិកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនមួយចំនួនផងដែរ

ខាងក្រោមនេះគឺជាផ្លូវ៤ក្នុងការការពារហិរញ្ញវត្ថុ អំឡុងកូវីដ១៩ក៏ដូចជាក្នុងករណីដែលវិបត្តិសេដ្ឋកិច្ចអាចកើតមានសាជាថ្មី៖


១. បង្កើតការសន្សំលុយ

ដើម្បីការពារផ្នែកហិរញ្ញវត្ថុរបស់អ្នក វាចាំបាច់ណាស់អ្នកត្រូវតែបង្កើតការសន្សំលុយឲ្យបានកាន់តែច្រើន។ លើសពីនេះ អ្នកត្រូវសន្សំលុយដើម្បីមានលុយទំនុកបម្រុងពេលមានអាសន្នយ៉ាងហោចណាស់ឲ្យបានរយៈពេល៣ខែ ព្រោះពេលមានវិបត្តិសេដ្ឋកិច្ចអ្នកអាចជួបបញ្ហាបង់បាត់ការងារឬជួបបញ្ហាហិរញ្ញវត្ថុជាដើម។

២. រស់នៅសន្សំសំចៃ

ជាការពិតណាស់ ពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង អ្នកនឹងមិនជៀសផុតពីបញ្ហាលុយកាក់ឡើង ដូច្នេះអ្នកត្រូវរស់នៅយ៉ាងសន្សំសំចៃជាទីបំផុតពោលគឺព្យាមចាយតិចតាមដែលអាចធ្វើទៅបាន។ លើសពីនេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវរៀបចំថវិកាឲ្យបានត្រឹមត្រូវដោយកំណត់ខ្ទង់ចំណាយឲ្យបានត្រឹមត្រូវ ទើបអ្នកដឹងថាក្នុងមួយខែលុយរបស់អ្នកចំណាយលើអ្វីខ្លះ។ ពេលអ្នកធ្វើបែបនេះអាចឲ្យអ្នកដឹងថាចំណាយណាត្រូវកាត់បន្ថយ។

៣. Update CV របស់អ្នក

បើវិបត្តិសេដ្ឋកិច្ចកើតឡើង ច្បាស់ណាស់ប្រាកដជាអាជីពការងារមានការប្រែប្រួល ពោលគឺអត្រាបាត់បង់ការងារធ្វើនឹងកើតមាន ដោយសារអាជីវកម្មមួយចំនួនធំបាត់បង់ចំណូលឬចំណូលថយចុះ។ ដូច្នេះអ្នកត្រូវរៀបចំ CV ម្ដងទៀតឲ្យបានស្អាតនិងទាក់ទាញដើម្បីដាក់ពាក្យរកការងារថ្មីក្នុងករណីអ្នកបាត់បង់ការងារ៕


ប្រភព: Business Cambodia

上一篇:Tips To Find The Right Venture Capitalist To Expand Your Firm 下一篇:十个创业九个死,创业到底最怕什么?