តើមានវិធីគិត និងទម្លាប់អ្វីខ្លះ ដែលអ្នកមានតែងតែធ្វើស្រដៀងៗគ្នា ៖


១. ទម្លាប់នៃការសន្សំ ៖ អ្នកមានមានទម្លាប់សន្សំជានិច្ច ជាមធ្មតាមុនគេក្លាយជាអ្នកមានគេតែងតែសន្សំប្រាក់ និងពេលពួកគេមានបញ្ហាអ្វីមួយគេយកប្រាក់ចំណូលចុងក្រោយមកប្រើ ។ មានទំលាប់ប្រើប្រាស់លុយដោយបានគិតគូរវែងឆ្ងាយ ប្រើលុយទៅបានចំណេញអ្វីមកវិញ ។ ហើយមួយវិញទៀត កាន់តែមានធ្វើការកាន់ច្រើន ។ មានមនុស្សខ្លះសន្សំសំចៃ ដល់ថ្នាក់មិនហ៊ាបរិភោគអាហារថ្លៃៗក្រៅផ្ទះ ឬសុខចិត្តដើរកាត់ភ្លៀងដើម្បីសន្សំថ្លៃចំណាយលើរថយន្តក្រុង ។ អ្នកខ្លះទៀត ពេលខ្លះគិតថា មិនចេញទៅក្រៅជាមួយមិត្តភក្តិ រៀងរាល់ចុងសប្តាហ៍អាចសន្សំប្រាក់បានថែមទៀតផង ។

២. អ្នកមានតែងតែចំណាយពេលវេលា សម្រាប់ការសន្ទនា និងមានឆន្ទៈជានិច្ច ៖ អ្នកមានជឿជាក់ថា ភាពជោគជ័យរបស់ពួកគេបានមកពីការរៀនពីកំហុស ហើយពួកគេតែងតែស្វាគមន៍វាជានិច្ច ។ ពួកគេមានឆន្ទៈក្នុងការប្រឈមមុខនឹងការសន្ទនាដ៏លំបាក ការប្រឈមមុខនឹងបញ្ហានានា ព្រោះវាមិនត្រឹមតែនាំមកនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យនៅក្នុងសង្គមផងដែរ ។ និយាយរួចមកអ្នកបានជោគជ័យបានប៉ុណ្ណេះ មិនដឹងត្រូវទទួលរងសម្ពាធអ្វីខ្លះទេ មិនដឹងបរាជ័យប៉ុន្មានរយដងហើយទេ គ្រាន់តែថា គេយកកំហុសទាំងនោះមកអភិវឌ្ឍ ។

៣. អ្នកមានទៅដល់ទីណាក៏និយាយអំពីគំនិតរកស៊ី និយាយពីវិធីសាស្ត្រ យុទ្ធសាស្ត្រនានា ខុសគ្នាដាច់ពីអ្នកក្រ ៖ យើងមើលទៅលោក Warren Buffet, Anthony Bolton, Steve Jobs, Bill Gates និងអ្នកជំនួញផ្សេងៗ ភាគច្រើនពួកគេនិយាយអំពីគំនិតថ្មី គំនិតអភិវឌ្ឍ ពួកគេពិភាក្សាពីគំនិតទាំងនោះ និងលទ្ធភាពដែលអាចធ្វើបាន ពួកគេស្ទើរតែមិនចាប់អារម្មណ៍និយាយពីរឿងអ្នកដទៃថែមទៀតផង ។ មិនមែនពួកគេមិនចាប់អារម្មណ៍ក្នុងការចូលក្នុងសង្គមនោះទេ ប៉ុន្តែបានបង្កើតទម្លាប់នានា ដូចជាការអាន ហើយពួកគេតែងតែដាស់តឿនខ្លួនឯងអំពីផលវិបាក ក្នុងការប្រើប្រាស់បណ្តាញសង្គមនានា ជាពិសេសការប្រើប្រាស់ហ្វេសបុ៊កនេះឯង ។

៤. អ្នកមាន គឺវិនិយោគដើម្បីក្លាយជាអ្នកមាន មិនមែនរង់ចាំមានហើយបានវិនិយោគនោះទេ ៖ អ្នកមានគេតែងគិតថា តើមនុស្សក្លាយជាអ្នកមានដោយរបៀបណា ? បើពួកគេមិនវិនិយោគ អ្វីដែលពួកគេកំពុងមានបន្តិចបន្តួចនេះ ពួកគេគិតថា ការចាប់ផ្តើមដំបូងតូចតាច យូរៗទៅវានឹងអាចប្រមូលផ្តុំទៅជាធំបានប្រសិនបើយើងមានគំនិតនិងឆន្ទៈ ជាពិសេសមានគោលដៅច្បាស់លាស់មួយ ។ ចំពោះអ្នកក្រវិញគិតថា សន្សំទាល់តែបានច្រើនចាំវិនិយោគ អ្នកខ្លះទៀតចាំទាល់ក្លាយជាអ្នកមានទើបវិនិយោគ ហើយអ្នកដែលគិតបែបនេះភាគច្រើន មិនបានទៅដល់គោលដៅនោះទេ ។ ចំណុចនេះ អ្នកមានតែងតែណែនាំថា កុំចាំមានទឹកប្រាក់ធំ ឬច្រើនសន្ធឹកសន្ធាប់ទើបវិនិយោគ ប្រសិនអ្នកមានភាពច្បាស់លាស់ហើយ អ្នកត្រូវចាប់ផ្តើមតាមអ្វីដែលមានលទ្ធិភាពបច្ចុប្បន្ន សេដ្ឋីច្រើនណាស់ដែលចាប់ផ្តើមពីបាតដៃទទេ ឬពីក្រុមហ៊ុន និងហាងតូច ទើបគេមានលទ្ធិភាពពង្រីកហាង ឬពង្រីកសាខាជាដើម ។

៥. អ្នកមានមិនមានទស្សនៈតូចចង្អៀតនោះទេ ៖ មនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុភាគច្រើន ចេះបត់បែនតាមស្ថានការណ៍ ។ ពួកគេមានចំណេះដឹងលើសពីជំនាញជាក់លាក់របស់ពួកគេ ។ ឧទាហរណ៍ដើម្បីក្លាយជាអ្នកវិនិយោគល្អ អ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន និងអ្នកដទៃ ពួកគេឃើញផ្លូវសម្រាប់វិនិយោគជានិច្ចបើទោះបីពួកគេមានដើមទុនតិចក៏គេអាចវិនិយោគជាមួយអ្នកនេសាទក៏បានដែរ រហូតដល់អាចធ្វើសេវាកម្មនាំចេញធ្យូងថ្មជាសកលក៏មាន ។ ឃ្លាមួយដែលយើងធ្លាប់តែឮនោះគឺ អ្នកមានតែងតែឃើញឱកាសក្នុងគ្រាដ៏លំបាក ៕


 ប្រភព ៖ kohsantepheapdaily


上一篇:Understanding the Benefits of a CPA Review Engagement 下一篇:聊聊创作成本这件事